សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ADB ឲ្យ​កម្ពុជា​ខ្ចី​និង​ជួយ​៣៣២​លាន​ដុល្លារ​អាមេរិក​សម្រាប់​អភិ​វឌ្ឈន៍ គម្រោង ចំនួន ៤

ADB ឲ្យ​កម្ពុជា​ខ្ចី​និង​ជួយ​៣៣២​លាន​ដុល្លារ​អាមេរិក​សម្រាប់​អភិ​វឌ្ឈន៍ គម្រោង ចំនួន ៤

​ភ្នំពេញ​៖ លោក​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង លោក Anthony Robert Gill នាយក​ស្តីទី​ស្ថាន តំណាង ធនាគារ អភិវឌ្ឍន៍អាស៊ី ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០២១ បាន​ចុះហត្ថលេខា លើ កិច្ចព្រមព្រៀង ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​ចំនួន ៥ សម្រាប់ គម្រោង /​កម្មវិធី ចំនួន ៤ ដែលមាន ទឹកប្រាក់ សរុប​ចំនួន ៣៣២,០៥ លាន​ដុល្លារ​អាមេរិក​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន បានឱ្យដឹងថា គម្រោង​ទាំង ៤ រួមមាន​១) កម្មវិធី​អភិវឌ្ឍ​វិស័យ ហិរញ្ញវត្ថុ ប្រកប​ដោយ​បរិយាប័​ន្ន (​អនុ​កម្ម​វិធី​ទី​៣), ២) គម្រោង​ទប់ស្កាត់ និង​បង្ការ​ជំងឺឆ្លង​ក្នុង​មហា​អនុ​តំបន់​មេគង្គ -​ហិរញ្ញប្បទាន​បន្ថែម​, ៣) គម្រោង កែលម្អ​បណ្តាញ​ផ្លូវជាតិ ជំហាន​ទី​២, និង ៤) គម្រោង​អភិវឌ្ឍន៍​ទីក្រុង​គួរ​ឱ្យ​ចង់ រស់នៅ ។​
១- កម្មវិធី​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​ប្រកប​ដោយ​បរិយាប័​ន្ន (​អនុ​កម្ម​វិធី​ទី​៣)៖ គ្រោង​ចំណាយ​ថវិកា​សរុប ៤០ លាន ដុល្លារ​អាមេរិក ក្នុង គោល បំណង បន្ត និង គាំទ្រ ការ អនុវត្ត កម្មវិធី​កំណែ ទម្រង់​សំខាន់ៗ​ជា​អាទិភាព​ក្នុង​វិស័យ ហិរញ្ញវត្ថុ ដូច មានចែង ក្នុង យុទ្ធសាស្ត្រ អភិវឌ្ឍ វិស័យ ហិរញ្ញវត្ថុ ២០១៦-២០២៥ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ ២០១៩-២០២៣ ឱ្យ​កាន់តែ​រឹងមាំ និង​ផ្អែកលើ​គោលការណ៍​ទីផ្សារ ដែល បម្រើ ឱ្យ ការ កៀរគរ និង​បែងចែក ធនធាន ហិរញ្ញវត្ថុ​ប្រកបដោយ ប្រសិទ្ធភាព គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​កាត់បន្ថយ​ភាព ក្រីក្រ​មួយ​កម្រិត​ទៀត តាមរយៈ​ការបង្កើន លទ្ធភាព​ទទួលបាន​កម្ចី​សម្រាប់​សហគ្រាស​ខ្នាត​តូច និង មធ្យម (MSMEs) ក្នុង​ដំណាក់កាល​ក្រោយ​វិបត្តិកូ​វីដ​-១៩,​ការធ្វើឱ្យ ប្រសើរឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ និង​ការអនុវត្ត​កំណែទម្រង់​វិស័យ​ហិរញ្ញវត្ថុ​ប្រកបដោយ​ស្ថិរភាព​។​កម្មវិធី​នេះ នឹង​គាំទ្រ ជា​ចម្បង ទៅ លើ​៖ (១) ការពង្រីក​សេវាកម្ម​ហិរញ្ញវត្ថុ​ឱ្យ​បាន ទូលំទូលាយ ដល់ ប្រជា​ពល រដ្ឋ ក្រីក្រ​; (២) ការពង្រឹង ស្ថិ​រ ភាព វិស័យ​ហិរញ្ញវត្ថុ​; និង (៣) ការពង្រឹង​ហេ​ដ្ឋា​រចនា សម្ព័ន្ធ ប្រព័ន្ធ ហិរញ្ញវត្ថុ ។​
២- ហិរញ្ញប្បទាន​បន្ថែម​សម្រាប់​គម្រោង​ទប់ស្កាត់ និង​បង្ការ​ជំងឺឆ្លង​ក្នុង​មហា​អនុ​តំបន់​មេគង្គ​៖ គ្រោង​ចំណាយ ថវិកា សរុប ៣៥ លាន​ដុល្លារ​អាមេរិក ក្នុងនោះ ហិរញ្ញប្បទាន​សម្បទាន​ពី ADB ចំនួន ២៥ លាន​ដុល្លារ​អាមេរិក ហិរញ្ញប្បទាន​ឥត​សំណង​ពី​មូលនិធិ​ជប៉ុន​សម្រាប់​កាត់បន្ថយ​ភាពក្រីក្រ (JFPR) ចំនួន ៥ លាន​ដុល្លារ​អាមេរិក និង​ការ ចូលរួម ជា​ថវិកា​បដិភាគ​ចំនួន ៥ លាន​ដុល្លារ អាមេរិក សម្រាប់​បន្ត​ពង្រីក​សកម្មភាព​ទប់ស្កាត់ និង​បង្ការ​ជំងឺឆ្លង រួមទាំង ជំងឺ COVID-19 ឱ្យបាន​គ្រប់ ២៥ រាជធានី​-​ខេត្ត​របស់​កម្ពុជា ដោយ​ពង្រីក​សកម្មភាព​បន្ថែម​ក្នុង​រាជធានី​-​ខេត្ត​គោលដៅ ចំនួន ១១ បន្ថែម​លើ ខេត្ត​គោលដៅ​កំពុង អនុវត្ត​ចំនួន ១៤ នឹង​គាំទ្រ​លើ​សកម្មភាព​សំខាន់ៗ​ចំនួន ០៣ រួមមាន​៖ (១) ការពង្រឹង​ប្រព័ន្ធ​តាមដាន និង​ឆ្លើយតប នឹង​ជំងឺឆ្លង​, (២) ការលើកកម្ពស់​សេវា​មន្ទីរពិសោធន៍ និង​មន្ទីរពេទ្យ​ក្នុង​ការបង្ការ និង​ព្យាបាល​ជំងឺឆ្លង​, និង (៣) ការពង្រឹង​សមត្ថភាព​ក្នុង​ការត្រៀម និង​ឆ្លើយតប​ជាបន្ទាន់​នឹង​ជំងឺ COVID-19 ។
៣- គម្រោង​កែ​លម្អ​បណ្តាញ​ផ្លូវជាតិ ជំហាន​ទី ២៖​គ្រោង​ចំណាយ​ថវិកា សរុប ៩០ លាន​ដុល្លារ​អាមេរិក ក្នុងនោះ ហិរញ្ញប្បទាន​សម្បទាន​ពី ADB ចំនួន ៨២,០៥ លាន​ដុល្លារ​អាមេរិក និង​ការចូលរួម​ជា​ថវិកា​បដិភាគ​ចំនួន ៧,៩៥ លាន ដុល្លារ​អាមេរិក សម្រាប់​បង្កើន​ប្រសិទ្ធភាព​នៃ​ការដឹកជញ្ជូន​តាម​ច្រករបៀង​សេដ្ឋកិច្ច​ភាគខាងត្បូង​នៃ​មហា​អនុ​តំបន់ មេគង្គ តាមរយៈ ការកែលម្អ​ផ្លូវជាតិ លេខ ២៣ និង​ផ្លូវ​លេខ ៣១២ ក្នុង​ខេត្ត​កណ្តាល និង​ខេត្ត​ព្រៃវែង នឹង​ផ្តោត​សំខាន់​លើ (១) កែលម្អ​ផ្លូវជាតិ និង​ផ្លូវ​ខេត្ត ឱ្យមាន​ភាព​ធន់​នឹង​បម្រែបម្រួល​អាកាសធាតុ​, និង (២) ការពង្រឹង​ការត្រួតពិនិត្យ​លើ​ការ ដឹកជញ្ជូន​លើស ទម្ងន់ ។
៤- គម្រោង​អភិវឌ្ឍន៍​ទីក្រុង​គួរ​ឱ្យ​ចង់​រស់នៅ​៖ គ្រោង​ចំណាយ​ថវិកា សរុប ១៩៣,៥ លាន​ដុល្លារ​អាមេរិក ក្នុងនោះ ហិរញ្ញប្បទាន​សម្បទាន​ពី ADB ចំនួន ១៨០ លាន​ដុល្លារ​អាមេរិក និង​ការចូលរួម​ជា​ថវិកា​បដិភាគ​ចំនួន ១៣,៥០ លាន​ដុល្លារ​អាមេរិក សម្រាប់​គាំទ្រ​ការអភិវឌ្ឍ​ប្រកបដោយ បរិយាប័​ន្ន និង​ចីរភាព​សម្រាប់​ក្រុង​បាវិត កំពត និង ប៉ោយ​ប៉ែត តាមរយៈ​ការ សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​គ្រប់គ្រង​ទឹក​កខ្វក់​, និង​ប្រព័ន្ធ​គ្រប់គ្រង​សំរាម និង សំណល់​រឹង ព្រមទាំង​ការកាត់បន្ថយ​មហន្តរាយ​ដោយ គ្រោះទឹកជំនន់​តាមរយៈ​ការពង្រឹង​សមត្ថភាព​ក្នុង​ការរៀបចំ ផែនការ អភិវឌ្ឍន៍ ទីក្រុង​។ គម្រោង​នេះ នឹង​គាំទ្រ​ចម្បង​លើ ១) ការកែលម្អ​ក្របខ័ណ្ឌ​គោលនយោបាយ វិធាន និង​បទ​ប្បញ្ញត្តិ​, ២) ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ទីក្រុង​, និង ៣) ការលើក កម្ពស់​ប្រសិទ្ធភាព និង អភិបាលកិច្ច​ស្ថាប័ន ។​

​លោក​អគ្គបណ្ឌិត​សភា​ចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏​បាន​រំលឹក​ឡើងវិញ​អំពី​កិច្ចសហប្រតិបត្តិការ ADB ដែល បាន ផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​សរុប​ចំនួន​ប្រមាណ ៤,៣០ ប៊ី​លាន​ដុល្លារ​អាមេរិក ដោយ​គិត​បញ្ចូល​ទាំង​កិច្ចព្រមព្រៀង ចំនួន ០៥ ដែល​បាន​ចុះហត្ថលេខា​ក្នុង​ថ្ងៃនេះ ដែល​ក្នុង នោះ ឥណទាន​សម្បទាន​មាន​ទឹកប្រាក់ សរុប ចំនួន ប្រមាណ ៣,៧៥ ប៊ីលាន ដុល្លារ អាមេរិក សម្រាប់ អនុវត្ត កម្មវិធី​/​គម្រោង ចំនួន ១២៣ និង​ហិរញ្ញប្បទាន ឥត សំណង មាន ទឹកប្រាក់ សរុប ចំនួន ប្រមាណ ៥១៦ លាន​ដុល្លារ​អាមេរិក សម្រាប់​អនុវត្ត កម្មវិធី​/ គម្រោង​ចំនួន ៦៤ ។ ទាំងនេះ បង្ហាញ ពី​ការ ប្តេ ជ្ញាប​ន្ត​ពង្រឹង ភាព ជា​ដៃគូ​ដ៏​រឹងមាំ​របស់ ADB ជាមួយ រាជរដ្ឋាភិបាល កម្ពុជា ។​

Filed in: ព័ត៌មានជាតិ