ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ាណែត បានអនុញាតផ្ដល់ពេលវេលាជូនឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និង ឯកឧត្តម នង សាកល ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសប៊ែលហ្សិក ចូលជួបសំដែងការគួរសម និងជំរាបលា មុនពេលចេញដំណើរទៅបំពេញបេសកកម្មការទូតនៅក្រៅប្រទេស។
ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានជូនពរឯកឧត្តមអគ្គរាជទូតទាំង២ សូមមានសុខភាពល្អ និងទទួលបានជោគជ័យនៅក្នុងបេសកកម្មកាទូតសេដ្ឋកិច្ច ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ និងបូរណភាពទឹកដីកម្ពុជា(06-12-2021)៕