សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​ពិនិត្យ​ដកហូត​យក​ដី​គម្រប​ព្រៃឈើ​ដែល​ឈ្មួញ​ទន្រា​នយក​មកវិញ​!

អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​ពិនិត្យ​ដកហូត​យក​ដី​គម្រប​ព្រៃឈើ​ដែល​ឈ្មួញ​ទន្រា​នយក​មកវិញ​!

​ខេត្ត​កំពង់ឆ្នាំង​៖ ​កាលពី​ថ្ងៃ​ទី​៦​ធ្នូ​លោក សាន់ យូ អភិបាលរង​ខេត្ត​កំពង់ឆ្នាំង​បាន​ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យ​ដកហូត​និង​ឃាត់​គ្រឿងចក្រ ដែល​ជនល្មើស​បាន​ឈូសឆាយ​បំផ្លាញ ទន្ទ្រាន​យក​ធ្វើជា​កម្មសិទ្ធិ នៅក្នុង​ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង យក​មក​ទុកជា​សម្បត្តិ​រដ្ឋ​វិញ​។

​ករណី​នេះ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង​បាន​ចេញ​លិខិត​មួយ​ចុះ​លេខ ៤៨៩ ខ​រព​.​ក​ឆ ចុះ​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២១ ប្រកាស​ជូនដំណឹង ជា​សាធារណៈ​ចំពោះ​បណ្តាជន​ទាំងឡាយណា ដែល​បាន​ធ្វើ​ការកាប់​រាន ឈូសឆាយ ហ៊ុម​ព័ទ្ធ​វាត​យក​ដី​ព្រៃឈើ​ទំហំ​៧១១​ហ​ត​២៨១៣ ស្ថិតក្នុង​ភូមិ​ក្រាំង​ស្គារ​ត្បូង ឃុំ​ក្រាំង​ស្គា​រ និង​ភូមិ​កោះ​ខ្ទម្ភ ភូមិ​តាន ឃុំ​ជឿ​ប ទឹកផុស មាន​ចំណុច​និយាម​កា​ជា​ពហុកោណ​បិទ​ជិត​ចំនួន​៣២​ចំណុច ហើយ​ត្រូវបាន​សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង ធ្វើការ​ស្រាវជ្រាវ​រកឃើញ​កន្លងមក​។​

​ដូច្នេះ​ស្នើ​ជន​ទាំងឡាយ​ណា​ដែល​បាន​ធ្វើ​ការកាប់​រាន ឈូសឆាយ ហ៊ុម​ព័ទ្ធ​វាត​យក​ដី​ព្រៃឈើ​ចំណុច​ខាងលើ ត្រូវ​ចូល​មក​បង្ហាញខ្លួន​នៅ​ទីចាត់ការ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង ស្ថិតនៅ​ជាប់​ដង​ផ្លូវជាតិ​លេខ​៥ ក្នុង​ភូមិ​ទី​១ សង្កាត់ ខ្សាម ក្រុង​កំពង់ឆ្នាំង ដោយ​យក​ភ្ជាប់​នូវ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​ឯកសារ​ពាក់ព័ន្ធ​នឹង​ការកាន់កាប់​ដី​នេះ​មក ជាមួយ ដើម្បី​ធ្វើការ​ពិនិត្យ​ដោះស្រាយ​តាម​ច្បាប់​ស្ដីពី​ព្រៃឈើ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ក្នុង​រយៈពេល​៣០(​សាមសិប​)​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃ​ចេញ​សេចក្តីប្រកាស​ជូនដំណឹង​នេះ​តទៅ​។​

​ករណី​ផុត​កាលបរិច្ឆេទ​ដូច​បាន​កំណត់​ខាងលើ​នៅតែ​ពុំ​ឃើញ​សាមីជន​ណា​ចូលមក​ដោះស្រាយ​ទេ ខណ្ឌ​រដ្ឋ បាល​ព្រៃឈើ​ខេត្ត​កំពង់ឆ្នាំង នឹង​បន្ត​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​ស្ដីពី​ព្រៃឈើ ។​ករណី​រំលោភ​ព្រៃ​ទន្ទ្រាន​យក​ដី​នេះ​ដែរ​មាន​សេចក្តី​រាយ​ការ​ថា​អាជ្ញាធរខេត្ត​ក្រោម​ការដឹកនាំ​របស់​លោក​ស៊ុន​សុវណ្ណរិទ្ធ នឹង​ធ្វើ​ការបន្ត​ដកហូត​នៅ​កន្លែង​ផ្សេងទៀត ដែល​ស្ថិត​នៅក្នុង​ស្រុក​ទឹកផុស​ដែល ជា​ប្រភេទ​ដី​គម្រប​ព្រៃឈើ​ឆ្នាំ ២០០២ ហើយ​ត្រូវបាន​គេ​រំលោភ​យក​កន្លងមក ។​

Filed in: ព័ត៌មានជាតិ