សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ធនាគារជាតិ​នៃ​កម្ពុជា ប្រកាស​បញ្ឈប់​ផ្តល់​អាជ្ញា​បណ្ណ​ថ្មី សម្រាប់​ប្រកប​អាជីវកម្ម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ទទួល​ប្រាក់​បញ្ញើ​

​ធនាគារជាតិ​នៃ​កម្ពុជា ប្រកាស​បញ្ឈប់​ផ្តល់​អាជ្ញា​បណ្ណ​ថ្មី សម្រាប់​ប្រកប​អាជីវកម្ម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ទទួល​ប្រាក់​បញ្ញើ​

ភ្នំពេញ​៖ ធនាគារជាតិ​នៃ​កម្ពុជា បាន​សម្រេច​បញ្ឈប់​ការផ្តល់​អាជ្ញា​បណ្ណ​ថ្មី សម្រាប់​ប្រកប​អាជីវកម្ម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ បន្ត​ទៀត​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ ដើម្បី​ពង្រឹង​បន្ថែមទៀត​នូវ​សមត្ថភាព​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ និង​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។​

​បើ​យោង​តាម​សេចក្តី ជូនដំណឹង​របស់​ធនា​គារ​ជាតិ​នៃ​កម្ពុជា​បាន​បញ្ជាក់ថា ធនាគារ​នៃ​កម្ពុជា ស្វាគមន៍​វិនិយោគិន ចំពោះ​ការចូលរួម​វិនិយោគ​ជា​មួយ​គ្រឹះស្ថាន​ធនាគារ និង​ហិរញវត្ថុ​ដែល​កំពុង​ប្រកប​អាជីវកម្ម និង​លើកទឹកចិត្ត​ចំពោះ​ការច្របាច់បញ្ចូល​គ្នា​រវាង​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ដែល​មាន​ស្រាប់ ដើម្បី​លើកកម្ពស់​ការផ្តល់​សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព និង​មាន​តម្លៃ​សមរម្យ​សម្រាប់​ក្រុមហ៊ុន សហគ្រាស និង​សាធារណជន​៕

Filed in: ព័ត៌មានជាតិ