សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កម្ពុជា​មិន​យក​ម៉ូ​ដែល​អង្គការសហប្រជាជាតិ​ដោះស្រាយ​បញ្ហា​មី​យ៉ាន​ម៉ា​ក្នុង​អាស៊ាន​ទេ​!

កម្ពុជា​មិន​យក​ម៉ូ​ដែល​អង្គការសហប្រជាជាតិ​ដោះស្រាយ​បញ្ហា​មី​យ៉ាន​ម៉ា​ក្នុង​អាស៊ាន​ទេ​!

ភ្នំពេញ​៖ តប​តាម​ការអញ្ជើញ​របស់​ប្រធាន​ក្រុមប្រឹក្សារដ្ឋ និង​ជា​នាយក​រដ្ឋមន្ត្រី​របស់​ភូមា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ធ្វើ​ដំណើរ​ទស្សនៈកិច្ច​ទៅ​កាន់​ទីក្រុង​ណៃ​ពិដោ​នៅ​ដើម​ខែ​មករា​ឆ្នាំ​២០២២ គឺ​ក្នុង​ពេល​ដែល​កម្ពុជា​ក្លាយជា​ប្រធាន​អាស៊ាន​ពេញសិទ្ធិ​។​

​លោក អ៊ាង សុផល្លែត ជំនួយការ​នាយករដ្ឋមន្ត្រី​កម្ពុជា ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ក្រោយ​ជំនួប​រវាង ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា និង​ប្រមុខ​ការទូត​ភូមា​នៅ​ព្រឹក​ថ្ងៃ​អង្គារ៍​ទី​៧​ធ្នូ​ឲ្យដឹងថា​៖​លិខិតអញ្ជើញ លោក ហ៊ុន សែន ទៅ​បំពេញ​ទស្សនកិច្ច​នៅ​មី​យ៉ាន់​ម៉ា ដោយ​ប្រធាន​ក្រុមប្រឹក្សារដ្ឋ និង​ជា​នាយក​រដ្ឋមន្ត្រី​របស់​មី​យ៉ាន់​ម៉ា ឬ​ភូមា ត្រូវបាន លោក វុន ម៉ោង​លីន (Wunna Maung Lwin) រដ្ឋមន្ត្រីការបរទេស​មី​យ៉ាន់​ម៉ា ប្រគល់ជូន​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែ​ធ្នូ ឆ្នាំ​២០២១​នេះ​។​

​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​ទទួលយក​ការអញ្ជើញ​នេះ ហើយ​សម្តេច​លោក​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ភូមា​នៅ​ថ្ងៃ​ទី​០៧ និង​ទី​០៨ ខែ​មករា ឆ្នាំ​២០២២​។​
​លោក អ៊ាង សុផល្លែត ឲ្យដឹងថា​ទៀតថា​នៅ​ក្នុង​ជំនួប​ទ្វេរ​ភាគី​នេះ ភាគី​ទាំងពីរ បាន​ពិភាក្សា​ផ្តោត​ជា​សំខាន់​ទៅ​លើ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ហើយក៏​បាន​ពិភាក្សា​ទៅលើ​បញ្ហា​របស់​អាស៊ាន​។ បញ្ហា​អាស៊ាន គឺ​ពិភាក្សា​លើ​ការស្វែងរក​រក​មធ្យោបាយ​ធ្វើឱ្យ​អាស៊ាន មាន​កិច្ចសហប្រតិបត្តិការ និង​សាមគ្គីភាព​ល្អ​ឡើងវិញ​។​

​ទាក់ទង​និង​ជំនួប​នេះ​ដែរ​ថ្លែង​ក្នុង​ពិធី​សម្ភោ​ធ​ដាក់ឲ្យ​ប្រើប្រាស់​ផ្លូវជាតិលេខ​១១ នា​ព្រឹក​ថ្ងៃទី​៦​ខែ​ធ្នូ ឆ្នាំ​២០២១ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​លើកឡើង​ថា​«​ស្អែក​ខ្ញុំ​នឹង​ជួប​រដ្ឋមន្ត្រីការបរទេស​មី​យ៉ាន់​ម៉ា ក្នុងនាម​កម្ពុជា​…​បើ​មិន​ធ្វើការ​ជាមួយ​ថ្នាក់ដឹកនាំ​មី​យ៉ាន់​ម៉ា តើ​ធ្វើ​ជាមួយ​អ្នកណា​?​អី​ញ្ចឹង​មិន​ចាំបាច់​អ្នក​ណា​មក​ទិច​ទាន​កម្ពុជា​នោះទេ ។ កម្ពុជា​ចេះ​ធ្វើ​កិច្ចការ​ខ្លួនឯង លទ្ធភាព​ជា​ច្រើន​សម្តេច​នឹង​ទៅ​ទស្សនៈកិច្ច​នៅ​ទីក្រុង​នៃ​ពិដោ​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា ដើម្បី​ជួប​ឧត្តមសេនីយ៍ មី​អ៊ូ​ឡែង​ធ្វើការ​ជាមួយ​គាត់​»​។​

​សម្តេច​ថា នាយករដ្ឋមន្ត្រី​ប្រទេ​សស្លូ​វើនា គឺ​គាត់​ជា​សម្របសម្រួល សហភាព​អ៊ឺរ៉ុប​ក្នុង​កិច្ចប្រជុំ​អា​សឹម​គាត់​ថា រដ្ឋាភិបាល​តា​លី​បង់​នៅ​អាហ្គានីស្ថាន មិនទាន់មាន​អ្នក​ណា​ទទួល​ស្គាល់ ប៉ុន្តែ​ត្រូវ​ធ្វើការ​ជាមួយ​អ្នក​កាន់អំណាច ។​

​សម្តេច​ក៏​បាន​លើកឡើង​ថា សម្តេច​មិន​បាន​ប្រៀបធ្រៀប​ប្រទេសមី​យ៉ាន់​ម៉ាទៅ​នឹង​ប្រទេស​អាហ្កានីស្ថា​ន​នោះទេ ប៉ុន្តែ​ក្នុងនាម​ជា​សមាជិក​អាស៊ាន ត្រូវតែ​មាន​សិទ្ធិ​ក្នុង​ការចូលរួម​ប្រជុំ​រដ្ឋមន្ត្រី​ទាំងអស់​តែ​ត្រង់​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​គេ​មិនឲ្យ​ចូលរួម ។ សម្តេច​តេ​ជោថា ៖«​ត្រង់​ចំណុច​នឹង​ទុក​ឲ្យ​ហ៊ុន សែន ធ្វើ​ម្តង​មើល​! យើង​អត់​ទៅ​ធ្វើ​អ្វី​ក្រៅ​ឆ្ងាយ​ពី​គោល​ការរួម​អាស៊ាន​ដែល​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ផង​គ្នា ។ យើង​មិន​អាច «!»​កុំ​យក​រូបមន្ត​អង្គការសហប្រជាជាតិ​មក​ដល់​អាស៊ាន គឺ​មិន​ត្រូវ​គ្នា​ទេ​»​។​

​សម្តេច​បន្ថែមថា សម្តេច​បាន​និយាយ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន ហើយ​និយាយ​ជាមួយ រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូនេស៊ី​ថា តើ​ត្រូវ​ដុត​ផ្ទះ​ខ្លួនឯង ដើម្បី​តម្រូវ​ចិត្ត​អ្នកដទៃ​ឬ ? ពេលនេះ​ជា​ពេល​ពង្រឹង​អាស៊ាន​ឡើងវិញ​ពី​អាស៊ាន​៩​ប្រទេស​ទៅ​១០​ប្រទេស​ឡើងវិញ ។ ពីព្រោះ​មី យ៉ាន់​ម៉ា មិន​ដែល​ប្រកាស​ផ្តាច់ខ្លួន​ចេញ​អាស៊ាន​នោះទេ ។ ឯង​នៅ​ក្នុង​ធម្មនុញ្ញ​អាស៊ាន​មិនមែន​អ្នក​ណា​ហ៊ាន​ដេញ​សមាជិក​ចេញ​នោះទេ ។ ព្រោះ​សម្តេច​ក៏​ជា​អ្នកចូលរួម​ធ្វើ​ធម្មនុញ្ញ​អាស៊ាន​ផងដែរ ។​

​សម្តេច​លើកឡើង​ទៀតថា ៖«​កាល​ធ្វើ​ធម្មនុញ្ញ​អាស៊ាន​ខ្ញុំ​សុំ​ពន្យល់​តិច​ចុះ​«…» កាល​ធម្មនុញ្ញ​អាស៊ាន​មាន​ចំណុច​២​លិចឡើង​ខ្ញុំ​ឡើង​នៅ​ទីក្រុង​សេ​ប៊ូ ខ្ញុំ​ចាំ​ច្បាស់​ណាស់​! លោកជំទាវ អា​រី​យោ​អតីត​ប្រធានាធិបតីហ្វីលី​ន ចំណុច​២​លិច ឡើង​មាន គឺ​ទី​១. បើ​មិន​សម្រេច តាម​កុងសង់ស៊ីស គឺ​ធ្វើ​ការបោះឆ្នោត ទី​២.​អាស៊ាន​មាន​សិទ្ធិ​ដេញ សមាជិក​ចេញ​នៅពេល​កសាង​កំហុស​ធ្ងន់ធ្ងរ ។ ពេលនេះ​ខ្ញុំ​នាំមុខ​ឡាវ វៀតណាម មី​យ៉ាន់​ម៉ា ខ្ញុំ​ថា មិន​បាន​ទេ យើង​ត្រូវការ​តាម​កុង សង់​ស៊ី​ស និង​មាន​សាមគ្គីភាព​គ្នា តែបើ​មាន​ការបោះឆ្នោត គឺ​មាន​សម្លេង​ភាគតិច និង​ភាគច្រើន ដូច្នេះ​មាន​គ្រោះថ្នាក់​សម្រាប់​ការបែកបាក់​សម្រាប់​អាស៊ាន ។ អី​ញ្ចឹង​ចំណុច​នេះ ត្រូវបាន​ធានា​ក្នុង​ធ​ម្មនុ​ញ្ញា​អាស៊ាន ។​

​ចំណែក​ចំណុច​ទី​២​សម្តេច​មិន​យល់ស្រប តែ​សម្តេច​ចោទ​ជា សំណួ រ​ថា តើ​អ្វី​ទៅ​ជា​ចំណុច​ធ្ងន់ធ្ងរ តើ​ជា​រដ្ឋប្រហា​យោធា​ឬ​?​អ្នកណា​ជា​អ្នក​ជា​អ្នក​វាយតម្លៃថា ធ្ងន់ធ្ងរ ឬ​មិន​ធ្ងន់ធ្ងរ​? ។ ចុង​ក្រោយ​គ្មាន​ចំណុច​ណាមួយ​អាច​ដេញ​សមាជិក​អាស៊ាន​បាន​ទេ​» ។​សម្តេច​តេជោ ក៏​បាន​គូសបញ្ជាក់ថា កម្ពុជា​ជា​សមាជិក​ថ្មី​របស់​អាស៊ាន ប៉ុន្តែ​សូម​បញ្ជាក់ថា សមាជិក​ថ្មី​តែ​ថ្នាក់​ដឹកនាំ​ចាស់ ហើយ​សមាជិក​ចាស់​ថ្នាក់ដឹកនាំ​ថ្មី ។ សម្តេច​គូសបញ្ជាក់​ជា​ថ្មី​ថា ធ​ម្មនុ​ញ្ញា​អាស៊ាន​មិន​អាច​ដេញ​សមាជិក​ណា​ចេញ​បានទេ ហើយ​មី​យ៉ាន់​ម៉ា​មិន​បាន​ចេញ​ទេ ។ តើ​យើង​ត្រូវមាន​អាស៊ាន​៩​ប្រទេស ឬ​១០​ប្រទេស ព្រោះ​កន្លងមក​កិច្ចប្រជុំ​មាន​តែ​សមាជិក​ចូលរួម​៩​ប៉ុណ្ណោះ ដោយ​មី​យ៉ាន់​ម៉ា​អត់​បាន​ចូលរួម​ប្រជុំ ។​

​សម្តេច​ក៏​បាន​លើកឡើង​ថា ក្នុង​ការដោះស្រាយ​បញ្ហា​អាស៊ាន​មិន​ត្រូវ​យក​ម៉ូ​ដែលរ​បស់​អង្គការសហប្រជាជាតិ​នោះទេ ។ សម្តេច​ថា មាន​វិធី​មួយ​គត់​គឺ​ធ្វើការ​ជាមួយ​អ្នកកាន់អំណាច ។ សម្តេច​ថា សម្តេច​នឹង​ស្តាប់​ការបង្ហាញ​របស់​រដ្ឋមន្ត្រី​មី​យ៉ាន់​ម៉ា នៅក្នុង​ជំនួប​ជាមួយ​គ្នា​នៅពេល​ខាងមុខ​នេះ ។​

​សម្រាប់​ប្រទេស​ភូមា​វិញ​លោក វុន​ណា ម៉ោង​ល្វីន (Wunna Maung Lwin) រដ្ឋមន្ត្រីការបរទេស​មី​យ៉ាន់​ម៉ា បាន​អះអាង​ក្នុងជំនួប​ទ្វេភាគី​ជាមួយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​០៧ ខែ​ធ្នូ ឆ្នាំ​២០២១ ថា រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា ទន្ទឹង​រង់ចាំ​ស្វាគមន៍ និង​ធ្វើ​ការសម្របសម្រួល​ជាមួយ​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន ដែល​តែងតាំង​ដោយ​កម្ពុជា នៅ​ឆ្នាំ​២០២២ ដើម្បី​អនុវត្ត​នូវ​ការព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច រួម​ទាំង​ការ​ធ្វើឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត​នូវ​ដំណើរការ​ផ្តល់​ជំនួយ​មនុស្សធម៌​។​

​កម្ពុជា​ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ នឹង​តែងតាំង​ប្រេសិត​ពិសេស ដើម្បី​បន្ត​ការងារ​ពី​ប្រេសិត​ពិសេស​តែងតាំង​ដោយ​ប្រទេស​ប្រ៊ុយណេ នៅពេល​បច្ចុប្បន្ន ដោយ​ចាប់ផ្តើម​ជាមួយ​អាណត្តិ​ជា​ប្រធាន​របស់​ខ្លួន​នៅ​ខែ​មករា ឆ្នាំក្រោយ​។ នេះ​ជា​ការបញ្ជាក់​របស់ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ថ្លែង​ប្រាប់​បណ្តាញ​ព័ត៌មាន ។​

​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស​កម្ពុ​ជា អំពី​លទ្ធផល​នៃ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​មី​យ៉ាន់​ម៉ា បាន​បញ្ជាក់​ឱ្យដឹងថា ក្នុងជំនួប​ទ្វេភាគី​លោក​រដ្ឋមន្ត្រី ការបរទេស​មី​យ៉ាន់​ម៉ា បាន​អបអរសាទរ​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២ ហើយ​បាន​សម្តែង​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​អាទិភាព និង​គម្រោង​សមិទ្ធផល​របស់​កម្ពុជា​។​«​ទន្ទឹម​នឹង​ការវាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​កិច្ចប្រជុំ​មេដឹកនាំ​អាស៊ាន​កាលពី​ខែ​មេសា ឆ្នាំ​២០២១ មី​យ៉ាន់​ម៉ា ទន្ទឹង​រង់ចាំ​ស្វាគមន៍ និង​ធ្វើ​ការសម្របសម្រួល​ជាមួយ​ប្រេសិត​ពិសេស របស់​ប្រធាន​អាស៊ាន ដើម្បី​អនុវត្ត​នូវ​ការព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច រួម​ទាំង​ការ​ធ្វើឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត​នូវ​ដំណើរការ​ផ្តល់​ជំនួយ​មនុស្សធម៌​»​។​

Filed in: ព័ត៌មានជាតិ