សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​គ្រោះថ្នាក់​ចរាចរណ៍​ប៉ះ​គ្នា​រវាង​ម៉ូតូឌ្រី​មសង់ និង​រថយន្ត​ដឹក​កម្មករ​បណ្ដាលឱ្យ អ្នកបើកបរ​ម៉ូតូ រងរបួស​ធ្ងន់ និង​អ្នកជិះ​ពីក្រោយ​ស្លាប់​ម្នាក់​

​គ្រោះថ្នាក់​ចរាចរណ៍​ប៉ះ​គ្នា​រវាង​ម៉ូតូឌ្រី​មសង់ និង​រថយន្ត​ដឹក​កម្មករ​បណ្ដាលឱ្យ អ្នកបើកបរ​ម៉ូតូ រងរបួស​ធ្ងន់ និង​អ្នកជិះ​ពីក្រោយ​ស្លាប់​ម្នាក់​

ខេត្ត​ស្វាយរៀង ៖ នៅ​ថ្ងៃ​ទី​០១/០៩/២០១៦ វេលា​ម៉ោង ០៦:៣០ នាទី ព្រឹក មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង រថយន្ដ និង ម៉ូតូ ស្ថិត​នៅលើ​ផ្លូវជាតិ​លេខ ០១ ចន្លោះ​គីឡូម៉ែត្រ​លេខ ១២៣-១២៤  ភូមិ រូប​គោ សង្កាត់ ព្រៃ​ឆ្លាក់ ក្រុង​ស្វាយរៀង  ​អ្នកបើក​រថយន្ដ​ឈ្មោះ  ណាល់ ភេទ​ប្រុស អាយុ​៣៦ ឆ្នាំ មុខរបរ​បើករថយន្ដ​ដឹក​កម្មករ រស់នៅ​ភូមិ​បឹង​វែង ឃុំ​ស្វាយជ្រំ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង បើកបរ​ពី​លិច​ទៅ​កើត រថយន្ដ​ម៉ាក ទេសចរណ៍ ២៥​កៅអី ពណ៌​ស ពាក់​ផ្លាកលេខ កំពង់ចាម ៣A ០៦២៧  គ្មាន​របួស (​រត់គេចខ្លួន​បាត់​)​។​

​ហេតុការណ៍​នេះ​បណ្ដាលឱ្យ​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ផិន សុ​ផុន ភេទ​ប្រុស អាយុ​៧៥ ឆ្នាំ មុខរបរ​នៅផ្ទះ រស់នៅ​ភូមិ កៀន​សាំង សង្កាត់ ស្វាយរៀង ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង​(​ពាក់មួក​សុ​វត្តិភាព​) បើកបរ​ពី លិច ទៅ​កើត  ម៉ូតូ​ម៉ាក C១២៥ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ស្វាយរៀង ១F ១៩២៦ រងរបួស​ធ្ងន់​។ រីឯ​អ្នករួមដំណើរ​ឈ្មោះ អេង សម្បត្តិ​ដាវិន ភេទ ស្រី អាយុ ០៦ ឆ្នាំ មុខរបរ សិស្ស រស់នៅ​បុរី​សំបូ​រមាស ខ័ណ្ឌមានជ័យ រាជធានី ភ្នំពេញ (​ស្លាប់​)​។​

​សូមបញ្ជាក់​ថា មូលហេតុ​ដែល​នាំឱុ្យ​គ្រោះថ្នាក់​នេះ​គឺ​មកពី ម៉ូតូ​បត់​ឆ្វេង​ខ្វះ​ការប្រុងប្រយ័ត្ន បច្ចុប្បន្ន​អ្នករបួស កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ស្វាយរៀ​។ ចំណែក​រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​រក្សាទុក​នៅ​ការិយាល័យ​ចរាច​រណ៍​ខេត្ត​ស្វាយរៀង​រងចាំ​ធ្វើ​ការដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ៕

 

IMG-20160902-WA0041 IMG-20160902-WA0040

Filed in: គ្រោះថ្នាក់ចរាចរណ៍, ព័ត៌មានជាតិ