សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សេដ្ឋីនី​ជំទាវ​ឧកញ៉ា ឡេង បញ្ចពណ៌​ចូល​រោងការ​នៅ​ឈើកាច់​បាភ្នំ​!

​សេដ្ឋីនី​ជំទាវ​ឧកញ៉ា ឡេង បញ្ចពណ៌​ចូល​រោងការ​នៅ​ឈើកាច់​បាភ្នំ​!

ភ្នំពេញ​ ៖​ លោកជំទាវ​ឧកញ៉ា ឡេង បញ្ចព​ណ៌ អគ្គនាយិកា​ក្រុមហ៊ុន GMS Leng Navatra Cosmetics ចូល​រោងកា​រហើយ​ខួច នៅ​ថ្ងៃ​ចន្ទ ទី​៦ ខែ​ធ្នូ ឆ្នាំ ២០២១ នេះ ជាមួយនឹង​កូន​កំលោះ​អ្នកជំនួញ​វ័យក្មេង​មួយ​រូប​នៅ​ប្រទេស​កម្ពុជា គឺ​លោក វ៉ន ។​អាពាហ៍ពិពាហ៍​ប្អូនស្រី​សេដ្ឋី​មាន​ប្រវត្តិ​ជា​កម្មករ​មកពី​កូរ៉េ​ត្រូវបាន រៀបចំ​ឡើង​នៅ​ភូមិកំណើត ស្ថិតនៅ​ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង ។

​មង្គលការ​នេះ​គេ​ឃើញ​មាន​វត្តមាន​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍កិ​ត្តិ​បណ្ឌិ​ត ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ នាយករង​ខុទ្ទកាល័យ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​ជា​មេបញ្ជាការ បញ្ជាការដ្ឋាន​អង្គរក្ស ក៏បាន​ផ្តល់​កិត្តិយស​អញ្ជើញ​ចូលរួម​ក្នុង​ពិធីកាត់សក់​បង្កក់​សិរី​ជូន​ដល់​ប្អូនស្រី​ពៅ​របស់​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា​។​

​ក្រៅពី​នេះ​ក្នុង​លាង​សាយ​ភ​ជន៍​ពិធី​អាពាហ៍ពិពាហ៍ ក៏​មាន​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​កូនប្រុស​ច្បង​សម្តេច​តេជោ ហ៊ុន សែន គឺ​ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក ផ្តល់​ជា​កិត្តិយស​អញ្ជើញ​ចូលរួម​ផង​ដែរ​។​

​បន្ថែម​លើ​នេះ ក៏​មាន​វត្តមាន អភិបាលខេត្ត​កំពង់ស្ពឺ ត្បូងឃ្មុំ រួម​នឹង​អភិបាលខេត្ត​មួយចំនួនទៀត​។ កំពូល​តារា​ចម្រៀង​ល្បីៗ​ប្រចាំ​ផលិតកម្ម​ហ្គា​ឡា​ក់​ស៊ី ណា​វ៉ា​ត្រា ក៏​រំលេច​វត្តមាន​នៅក្នុង​មង្គលការ​ប្អូនស្រី​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា រួមមាន លោក ព្រាប សុវត្ថិ លោក ខេមរៈ សិរី​មន្ត និង​លោក ខេ​ម ជាដើម​។​

​តាមរយៈ​ទំព័រ​ហ្វេ​សប៊ុក​ផ្លូវការ​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា បាន​ថ្លែងថា​៖ “​ឈើកាច់​បាភ្នំ​អនុស្សាវរីយ​ដ៏​កម្សត់​ភូមិកំណើត​ដ៏​ជូរចត់​អ្នក​ម្ដាយ​បាន​លាចាក​លោក​ទៅ​មិន​បាន​ឃើញ​កូន​រស់នៅ​ក្នុង​ជីវភាព​សមរម្យ​ទេ​ប្អូនស្រី​ពៅ ដែល​ជា​ថ្លើម​ប្រមាត់​របស់​អ្នក​ម៉ែ​បាន​រៀបការ​ហើយ​កូន​ចង់​ឲ្យ​ម៉ែ​សប្បាយចិត្ត​ចង់​ឲ្យ​ម៉ែ​ឃើញ​កូនពៅ​ម៉ែ​នៅ​លើ​ភូមិ​ដ៏​កម្សត់​របស់​យើង​ណា​ម៉ែ​”​។ អ្នកឧកញ៉ា ក៏​សូមទោស​ផងដែរ ដែល​កម្ម​វិធី​ដ៏​តូច​នេះ មិន​បាន​អញ្ជើញ​បងប្អូន​ចូលរួម​កម្មវិធី ព្រោះ​ធ្វើ​នៅ​ស្រុកកំណើត​ឆ្ងាយ​ពេក​។​

​សម្រាប់​គ្រួសារ​ត្រកូល​ឡេង​នេះ នៅ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២១ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​កម្ពុជា ទ្រង់​ព្រះរាជទាន​ផ្តល់​គោរមងារ ឧកញ៉ា ដល់​លោក​ជំទាវ​ឧកញ៉ា ឡេង បញ្ចព​ណ៌ ស្រពពេល​ជាមួយគ្នានេះ បង​បង្កើត​របស់​លោកជំទាវ​ចំនួន​នាក់​ទៀត ក៏​ទទួលបាន​គោរមងារ​ដ៏​ឧត្តុង្គឧត្តម គឺ លោក​ឧកញ៉ា ឡេង ប្រុស និង​លោក​ឧកញ៉ា ឡេង និមល​៕

Filed in: ព័ត៌មានជាតិ