សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ជម្រុញ​ការដាំ​បង្គោល​និង​ដើមឈើ​និង​គ្មាន​ការបង្កបង្កើន​ផល​លក់ដូ​បញ្ចាំ​ក្នុង​ដី​លិច​ទឹកទន្លេ​តំបន់​៣​ខេត្ត​បាត់ដំបង​!

​ជម្រុញ​ការដាំ​បង្គោល​និង​ដើមឈើ​និង​គ្មាន​ការបង្កបង្កើន​ផល​លក់ដូ​បញ្ចាំ​ក្នុង​ដី​លិច​ទឹកទន្លេ​តំបន់​៣​ខេត្ត​បាត់ដំបង​!

បាត់ដំបង​៖ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ បាន​ធ្វើ​ការហាមឃាត់​ដាច់ខាត​មិន​អនុញ្ញាត​ឱ្យ​មាន​ការបង្ក​បង្កើន​ផល​បន្ត​នៅ​ក្នុង​តំបន់​៣ នា​រដូវ​ទឹកសម្រក​ឬ​ដុតបំផ្លាញ​ព្រៃ​លិច​ទឹក​នោះ ដើម្បី​ដុត​ព្រៃ​លិច​ទឹក​យក​ដី​បាន​ទៀត​ទេ​នៅ​រដូវ​ទឹកសម្រក​នេះ​។

​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ បាន​ថ្លែង​បែបនេះ ក្នុងពេល​ដែល​លោក បាន​ដឹកនាំ​ក្រុម​ប្រតិភូ​អន្តរក្រសួង រួមជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​និង​អាជ្ញាធរ ដែនដី​ចុះ​ពិនិត្យ​ទីតាំង​ដីព្រៃ​លិច​ទឹក ដែល​ត្រូវបាន​រំលោភ​ទន្ទ្រាន​កាន់កាប់​កន្លងមក ក្នុង​ភូមិសាស្ត្រ​ស្រុក​សង្កែ និង​ការបើក​កិច្ចប្រជុំ​ក្រុមការងារ​អន្តរក្រសួង ដើម្បី​ចាត់វិធានការ​បង្ក្រាប​ការ​ទន្ទ្រាន​ដី​រដ្ឋ ក្នុង​ដែន​ព្រៃ​លិច​ទឹក​នៃ​តំបន់​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្ត​បាត់ដំបង នៅ​សាលាខេត្ត​បាត់ដំបង​។​

​លោក បានបញ្ជាក់​ថា ចាប់ពី​ពេលនេះ​តទៅ ការធ្វើ​កិច្ចសន្យា​នៅលើ​ការទិញ លក់ដូរ បញ្ចាំ នៅក្នុង​ធនាគារ លើ​ដី​រដ្ឋ​តំបន់​៣ គឺ​ត្រូវបាន​ហាម​ដាច់ខាត ករណី​នេះ​ប្រគល់​ទៅឱ្យ​អាជ្ញាធរ​ខេត្ត ដើម្បី​ចេញ​លិខិត​មួយ​ដើម្បី​ឱ្យ​គាត់​បាន​ជ្រាប​និង​អនុវត្ត ហើយ​ការចុះបញ្ជី​ដី​រដ្ឋ​គឺ​ត្រូវ​ផ្ទៀងផ្ទាត់​និយាម​ការ​ដោយ​ជំនាញ និង​ចុះបញ្ជី​ដី​រដ្ឋ​នៅក្នុង​តំបន់​៣​។​

​លោក ជា សុផារ៉ា បាន​លើកឡើង​ថា ការអនុវត្ត​ការគ្រប់គ្រង​ដី​រដ្ឋ​ក្តី​ឬ​កិច្ចការ​ជំនាញ​ផ្សេងៗ​នៅក្នុង​ដែន​សមត្ថកិច្ច​របស់​រដ្ឋបាល​ខេត្ត ដែល​ស្ថានភាព​នៅ​ពេល​នេះ​គឺ​ដី​នៅក្នុង​តំបន់​៣ ត្រូវបាន​ប្រគល់​ភារកិច្ច​ពេញលេញ​ជូន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ដើម្បី​ដឹកនាំ​កិច្ចការ​អនុវត្ត​។​លោក បានបញ្ជាក់​ថា អត់​មាន​ឆ្លើយ​ដាក់​មក​រដ្ឋបាល​ជលផល អាជ្ញាធរ​ទន្លេសាប ឬ​អ្នកពាក់ព័ន្ធ​ផ្សេង​ទៀត​ទេ គឺ​បាន​ប្រគល់​ភារកិច្ច ប្រតិភូកម្ម​អំណាច ដែល​សមត្ថកិច្ច​បាន​ដឹង​គ្រប់​គ្នា​ហើយ ហើយ​ត្រូវ​ដឹកនាំ​គ្រប់គ្រង​ការអនុវត្ត ជាពិសេស​មិន​អាច​ឆ្លើយថា ដី​នេះ​មិនទាន់​បោះបង្គោល ដោយ​មិន​ទទួលខុសត្រូវ បើ​គ្មាន​សមត្ថភាព ត្រូវ​រក​អ្នក​មាន​សមត្ថភាព​។​

​លោក បាន​ណែនាំ​បន្ថែម ពេល​ធ្វើ​គឺ​ធ្វើ​ឲ្យបាន​ជាក់លាក់ ច្បាស់លាស់ មិន​អាច​ធ្វើ​ហើយ ក្រោយមក​ត្រជាក់​ល្អូក អត់​បាន​ជាដាច់ខាត ហើយ​ត្រូវ​តាមដាន​ឲ្យបាន​ជាប់​ស្អិត អត់​មាន​ពាក្យ​ថា​ហត់​នឿយ ឬ​រវល់​ច្រើន មិនអាច​ជា​ដាច់ខាត ហើយ​កុំ​ខ្លាចញញើត មិន​ហ៊ាន​ធ្វើ បើ​មិន​ហ៊ាន​ធ្វើ​ទេ វិធានការ​នេះ​នឹង​ធ្លាក់​មក​លើ​យើង​វិញ គឺ​យើង​ធ្វើ​ទៅ​តាម​ច្បាប់ ទៅតាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​។

​ដោយឡែក​ក្នុង​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​ពាក់​ពន្ធ័​នៅ​សាលាខេត្ត​បាត់ដំបង ដើម្បី​ដាក់​វិធានការ​រួម​គ្នា​អនុវត្ត​ឱ្យ​ទទួលបាន​ជោគជ័យ តាម​បទបញ្ជា​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្រោម​ការដឹកនាំ​ដោយ​ផ្ទាល់​ពី​លោក​ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ ដោយ​សំណូមព​រព​ន្លឿ​ននីតិវិធី​តុលាការ​ឱ្យ​បាន​លឿន​ចំពោះ​រាល់​សំណុំរឿង​នៃ​ការទន្ទ្រាន​ព្រៃ​លិច​ទឹក​នៅ​តំបន់​ទន្លេសាប ក្នុងនោះ​ត្រៀម​បោះបង្គោល​ថ្មី​កម្ពស់ ៨​ម៉ែត្រ​ចំនួ ៥២​បង្គោល​ទៀត ដើម្បី​បង្គ្រប់ ចំនួន ១១២​បង្គោល និង​បោះបង្គោល​ថ្មី​តូចៗ​បន្ថែមទៀត ឬ​ដាំ​ដើមឈើ​នៅ​ចន្លោះ​បង្គោល​កម្ពស់ ៨​ម៉ែត្រ ដើម្បី​សម្គាល់​ព្រំ​តំបន់​៣ ហើយ​ដើមឈើ​ដែល​ត្រូវ​ដាំ​មាន​ដើម​រាំង ដើម​ម្តេញ និង​ដើម​សន្តាន់​។​

​សូមបញ្ជាក់​ថា​បើ​តាម​លោក តេង គឹមស៊ាន នាយករង​រដ្ឋបាលខេត្ត​បាត់ដំបង បាន​រាយការណ៍​ឲ្យដឹង​ពី​ដី​លិច​ទឹក​ក្នុង​ភូម​សា​សស្ត្រ​ខេត្ត​បាត់ដំបង​ថា តំបន់​១: ជា​តំបន់​រស់នៅ​របស់​ប្រជាពលរដ្ឋ បាន​ចុះបញ្ជី​ដីធ្លី និង​បាន​ផ្តល់​ប័ណ្ណកម្មសិទ្ធិ ក្នុង​ចន្លោះ​ពី​៥ ទៅ​៩​គម គិត​ចេញពី​ផ្លូវជាតិ​លេខ​៥ ។ តំបន់​២: ជា​តំបន់​ដែល​នៅ​ចន្លោះ​រវាង​តំបន់ ១​និង​តំបន់​៣ បច្ចុប្បន្ន​ប្រជាពលរដ្ឋ​បាន​ចូល​អាស្រ័យ​ផល​អស់ហើយ និង​តំបន់​៣ ជា​តំបន់​ព្រៃ​លិច​ទឹក និង​ហាមឃាត់​ដាច់ខាត ប៉ុន្តែ​មាន​ការចូល​ទន្ទ្រាន​ជា​បន្តបន្ទាប់ ទោះបី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ខិតខំ​ចុះបង្ក្រាប​និង​ទប់ស្កាត់​យ៉ាងណាក៏ដោយ​។​

​លោក​បាន​បញ្ជាក់ថា ស្រុក​ចំនួន ៤​របស់​ខេត្ត​បាត់ដំបង មាន​ភូមិសាស្ត្រ​ជាប់​នឹង​តំបន់​បឹង​ទន្លេសាប ដែល​បាន​រង​នូវ​ការកាប់​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក មានស្រុក​មោង​ប្ញ​ស្សី ចំនួន ២.២១៤​ហ​.​ត ស្រុក​សង្កែ ចំនួន ៦.១១៤​ហ​.​ត ស្រុក​ឯក​ភ្នំ ចំនួន ៣.០៥៣​ហ​.​ត និង​ស្រុក​ថ្មគោល ចំនួន​៨៣៨​ហ​.​ត សរុប​ទាំងអស់ មាន​ចំនួន ១២.២២១​ហ​.​ត និង​មាន​ទីតាំង​ចំនួន ២៣​ទីតាំង ទន្ទឹមនឹងនោះ​ក៏​មាន​ការខូចខាត​ដោយ​ភ្លើង​ឆេះ​ព្រៃ សរុប​ចំនួន ២០.៩៤៧ ហ​.​ត​ផងដែរ​។​

Filed in: ព័ត៌មានជាតិ