សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រាជរដ្ឋាភិបាល ប្រគល់​ភារកិច្ច​ឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាត់ការ អតីត​អភិបាលខេត្ត​កំពង់ឆ្នាំង​លោកឈួ​ចាន់ឌឿ​ន រឿង​ទន្ទ្រាន​ដី​រដ្ឋ​

រាជរដ្ឋាភិបាល ប្រគល់​ភារកិច្ច​ឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាត់ការ អតីត​អភិបាលខេត្ត​កំពង់ឆ្នាំង​លោកឈួ​ចាន់ឌឿ​ន រឿង​ទន្ទ្រាន​ដី​រដ្ឋ​

ភ្នំពេញ​ ៖​ កាលពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ ទីស្ដីការគណៈរដ្ឋមន្ដ្រី​បាន​ចេញ​លិខិត​ជូន​ដំណឹង​មួយ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​ទៅ​ស្ថាបន័​រដ្ឋ​មួយចំនួន ពាក់ព័ន្ធ​នឹង​របាយការណ៍​ផ្លូវការ​ស្ដីពី​លទ្ធផល​នៃ​ការចុះ​ត្រួតពិនិត្យ និង​ចាត់វិធានការ​បង្ក្រាប​ការ​ទន្ទ្រាន​ដី​រដ្ឋ​ក្នុង​ដែន​ព្រៃ​លិច​ទឹក នៃ​តំបន់​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ដ្រ​ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​កំពង់ធំ​។

​លិខិត​ជូនដំណឹង​រាជរដ្ឋាភិបាល បានសម្រេច​ពាក់ព័ន្ធ​នឹង​ករណី​នៅ​ខេត្ត​កំពង់ឆ្នាំង ដូចខាងក្រោម​៖
​ទី​១. ប្រគល់​ភារកិច្ច​ជូន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ធ្វើ​ការអង្កេត ស្រាវជ្រាវ និង​ចាត់វិធានការ​ច្បាប់​ចំពោះ​បុគ្គល​ឈ្មោះ ឈួ​រ ច័ន្ទ​ឌឿ​ន អតីត​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង​។​
​ទី​២.​ដកហូត​ដី​រដ្ឋ​ទំហំ ២.១០០,៦៦​ហិកតា ដែល​ស្ថិត​ក្នុង​ដែន​ព្រៃ​លិច​ទឹក​ដូច​មាន​កំណត់​ក្នុង​អនុក្រឹត្យ​លេខ​១៩៧ អប​ក្រ​.​បក ចុះ​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១១ ដែល​ត្រូវបាន​ទន្ទ្រាន​កាន់កាប់​ដោយ​ខុសច្បាប់ ស្ថិតនៅ​ឃុំ​ច្រណូក និង​ឃុំ​ដារ ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ដូច​មាន​ផែនទី​បង្ហាញ​ទីតាំង និង​តារាង​និយាម​កា​ភ្ជាប់​មក​ជាមួយ​។​
​ទី​៣.​ប្រគល់​ភារកិច្ច​ជូន​ក្រសួង​ធនធានទឹក និង​ឧតុនិយម រៀបចំ​ប៉ាណូ​ផ្សព្វផ្សាយ​ផែនទី​ដែន​ព្រៃ​លិច​ទឹក តាម​ស្មារតី នៃ​អនុក្រឹត្យ​លេខ​១៩៧ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១១​។​
​ទី​៤.​ប្រគល់​ភារកិច្ច​ជូន​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ដឹកនាំ​យុទ្ធនាការ​ដាំ​ដើមឈើ​ឡើងវិញ​។​
​ទី​៥.​ប្រគល់​ភារកិច្ច​ជូន​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​, ក្រសួង​ធនធានទឹក​និង​ឧតុនិយម​, អាជ្ញាធរ​ទន្លេសាប និង​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ចាត់​វិធានការ​ការពា​រ​ដី​រដ្ឋ​ក្នុង​ដែន​ព្រៃ​លិច​ទឹក​ដើម្បី​ធានា​និរន្តរភាព និង​ត្រូវ​ពង្រឹង​ការអនុវត្ត​បទបញ្ជារ​បស់​រាជ​រដ្ឋាភិបា​លលេខ​០១ បប ចុះ​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១០ និង​អនុក្រឹត្យ លេខ​១៩៧ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១១​។​ទី​៦.​ប្រគល់​ភារកិច្ច​ជូន​អាជ្ញាធរ​ទន្លេសាប និង​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង រំលាយ​ព្រំ​ខណ្ឌ​ក្បាលដី និង​ដក​បង្គោល​ព្រំដី​ដែល​បាន​ដាំ​ដោយ​ខុសច្បាប់​។​
​ក្រៅពី​លោកឈួ​ចាន់ឌឿ​ន​នៅ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា អ្នក កាន់កាប់​ដី​ព្រៃ​លិច​ទឹក​ក្នុង​ខេត្ត​កំពង់ឆ្នាំង ចំនួន​១៣​នាក់ ដែល​បាន​កាន់កាប់ ដីព្រៃ​លិច ចំនួន​២.០៥៨,៥០ ហិកតា បាន​ចេញមុខ​មក​សារភាព​ជា​មួ យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំព ង់​ឆ្នាំង និង​បាន​ធ្វើលិខិត​សុំទោស​ផ្ញើជូន សម្តេច​ជោ​ហុន​សែន​។​
​លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ថ្លែងឲ្យដឹងថា អ្នក​ទាំង ១៣ នាក់​អ្នក​ដែល​កាន់កាប់​ដីព្រៃ​លិច​ទឹក ២០៥៨ ហិកតា​រួមមាន​៖
១. លោក ឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរង​ចំនួន ៦៧៥ ហិកតា​។​សូមបញ្ជាក់​ថា​លោក​ផ្កាយ​១ ឈ្មោះ ស៊ុំ សុជាតិ ស្នងការរង នគរបាល​ខេត្ត​កំពង់ឆ្នាំង​ជា​មនុស្ស ដែល​ល្បីល្បាញ​ខាង​ឈូសឆាយ​យក​ដី​ព្រៃ លិច​ទឹក​របស់​រដ្ឋ​នៅ​ខេត្ត​កំពង់ឆ្នាំង និង​ជា​អ្នក​ពូកែ​ប្ដឹង​ចាប់​ប្រជាពលរដ្ឋ​ដែល​ចូល​ទៅ​ក្បែរ​ដី​លោក​ដាក់គុក​។​
២. លោក​វរសេនីយ៍ទោ កែវ ណា​រុន នាយក​ខុទ្ទកាល័យ មាន​ចំនួន ៣២ ហិកតា​.​។​៣. លោក ស្រី ស៊ីថា មន្ត្រី​ចូល​និវត្ត មាន​ចំនួន ២៥ ហិកតា​
៤. លោក យឹម សារ៉ាត់ មេបញ្ជាការ​សឹក​រង​ស្រុក​កំពង់លែង មាន​ចំនួន ៦០ ហិកតា​។​៥. លោក គង់ ស៊ីម ជា​ប្រជាជន​មាន​ចំនួន ២០០ ហិកតា​។​
៦. លោក ស៊ន បូរិន មន្ត្រី​ចូល​និវត្ត មាន​ចំនួន ២៥ ហិកតា​។​។​៧. លោក នូ ដេត ប្រជាជន មាន​ចំនួន ៨៩ ហិកតា​។​
៨. លោក ឡុង សុ​ខេង ប្រជាជន មាន​ចំនួន ៤០០ ហិកតា​។​។​៩. លោក ស៊ិន ប៉ូ​លីន ប្រជាជន​មាន​ចំនួន ២៦០ ហិកតា​។​
១០. លោក សៅ ស៊ុយ អតីត​ស្មៀន​ឃុំ​ច្រណូក មាន​ចំនួន ៣០ ហិកតា​។​១១. លោក សែ​ប សី​វត​ធី ប្រជាជន ចំនួន ១៧៥ ហិកតា​។​
១២. លោក ស្រី ងួន គឹម​ឃួន ប្រជាជន មាន​ចំនួន ៧៥.៥០ ហិកតា​។​១៣. លោកស្រី ប៉ូ ចំ​រ៉ុង ប្រជាជន​មាន​ចំនួន ៣០ ហិកតា​។​បើ​ពិនិត្យ​តាម​តួ​ល​លេខ​វា​មិនទាន់​គ្រប់គ្រាន់​ទេ​ព្រោះ​នៅ​មាន​មនុស្ស​សំខាន់​ជាង​នេះ​ទៀត​ដែល​ត្រូវ​រឹបអូស​យក​ដី​វិញ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ