សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ព្រះ​សព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដង្ហែ​មក​ដល់​កម្ពុជា​ហើយ​បូជា​ថ្ងៃ​៨

​ព្រះ​សព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដង្ហែ​មក​ដល់​កម្ពុជា​ហើយ​បូជា​ថ្ងៃ​៨

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​៥ ខែ​ធ្នូ ឆ្នាំ​២០២១​នេះ ព្រះ​សព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ត្រូវបាន​ដង្ហែ​ពី​ប្រទេស​បារាំង មកដល់​ប្រទេស​កម្ពុជា​ហើយ​។

​ពិធី​រំកិល​ព្រះ​សព ចុះ​ពី​យន្តហោះ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នា​ព្រឹក​នេះ មាន​ការយាង​-​និមន្ត ពី​សំណាក់​សម្តេច​ព្រះ​អភិ​សិរី​សុគន្ធា មហា​សង្ឃ​រាជាធិបតី សម្តេច​ព្រះសង្ឃ និង​ព្រះសង្ឃ​ទាំង​ពីរ​គណៈ​។​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ថ្ងៃ​ទី​០២ ខែ​ធ្នូ ឆ្នាំ​២០២១ បាន​ចេញ​សេចក្តីសម្រេច​មួយ បង្កើត​គណៈកម្មការ​រៀប​ចំ​បុណ្យ​ព្រះ​សព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ​។ គណៈកម្មការ​នេះ មាន​សមាសភាព​២៨​រូប ដឹកនាំ​ដោយ សម្តេចចៅហ្វា​វាំង​គង់ សំអុល រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង​។​

​តាម​កម្មវិធី​ដែល​បាន​គ្រោងទុក​, ព្រះ​សព​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នឹង​ត្រូវ​តម្កល់​នៅ​ព្រះរាជដំណាក់ នា​ផ្លូវ​សម្តេច​ប៉ាន់ ខណ្ឌដូនពេញ សង្កាត់​ចតុមុខ រាជធានី​ភ្នំពេញ ដើម្បី​ប្រារព្ធ​ពិធី​ថ្វាយ​ព្រះ​កុសល ព្រះ​វិញ្ញាណក្ខន្ធ និង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ តាម​បែប​សាសនា​។​
​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពី​នៅ​ថ្ងៃទី​៣ ខែ​ធ្នូ ឆ្នាំ​២០២១ បាន​ចេញ​សារាចរ​ណែនាំ​ពី ការចូលរួម​គោរព​ព្រះ​វិញ្ញាណក្ធន្ធ​សព សម្តេច​ក្រុម​

​ព្រះ​នរោត្តម រណ​ឬ​ទ្ធិ ដោយ​ក្នុង​សារាចរ​ណែនាំ​នោះ រាជរដ្ឋាភិបាល បាន​ធ្វើ​ការណែនាំ​ចំនួន​៣​ចំណុច​៖
​ទី​១៖ ប្រកាស​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២១ ជា​ថ្ងៃ​កាន់ទុក្ខ​ជា​ផ្លូវការ​។​ទី​២៖ គ្រប់​ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យ​របស់​រដ្ឋ ឯកជន​ទាំងអស់ និង​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ គ្រប់​ទី​វត្ត​អារាម ព្រមទាំង​ប្រជាជន​ទូទាំង​ប្រទេស ត្រូវ​បង្ហូតទង់ជាតិ​ត្រឹម​ពាក់កណ្តាល​នៃ​ដង​ទង់ជាតិ នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០២១​និង​ទី​៣៖ គ្រប់​ស្ថានីយ៍​វិទ្យុ និង​ទូរទស្សន៍​ជាតិ និង​ឯកជន​ទាំងអស់ ត្រូវ​ផ្អាក​ការសម្តែង និង​ចាក់ផ្សាយ​នូវ​ទស្សនីយភាព​ផ្សេងៗ ដែល​មាន​លក្ខណៈ​សប្បាយ​គគ្រឹកគគ្រេង នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០២១​។​

​សូម​ជម្រាប​ជូន​ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់ ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា អតីត​នាយករដ្ឋមន្ត្រី​ទី​១ និង​ជា​អតីត​ប្រធាន​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ព្រះអង្គ​មាន​គុណបំណាច់​ដ៏​ធំធេង​ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ហើយ​ព្រះអង្គ​បាន​យាង​ចូល​ព្រះ​ទិវង្គត នៅ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង​៩:៤០​នាទី​ព្រឹក នៅ​ប្រទេស​បារាំង ត្រូវ​នឹង​ម៉ោង ៣:៤០​នាទី​រសៀល ម៉ោង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះ​រោគាពាធ ក្នុង​ព្រះ​ជន្មាយុ​៧៧​ព្រះវស្សា​។​តាម​កម្មវិធី​ដែល​បាន​គ្រោងទុក ពិធី​បូជាព្រះសព របស់​សម្តេច​ក្រុមព្រះ នឹង​ធ្វើឡើង​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០២១​ខាងមុខ នៅ​ខាង​មុខ​វត្ត​បទុម​វ​តី​៕

Filed in: ព័ត៌មានជាតិ