សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេច​សាយឈុំ​ចេញ​សេចក្តីប្រកាស​គណអចិន្ត្រៃយ៍​គណបក្ស​គាំទ្រ​ឯកឧត្តម​ហ៊ុន​ម៉ា​ណែ​ត​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​

​សម្តេច​សាយឈុំ​ចេញ​សេចក្តីប្រកាស​គណអចិន្ត្រៃយ៍​គណបក្ស​គាំទ្រ​ឯកឧត្តម​ហ៊ុន​ម៉ា​ណែ​ត​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​

​ភ្នំពេញ ៖ ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក​ ហ៊ុន​ ម៉ាណែត ​សមាជិក​អចិន្ត្រៃយ៍​គណបក្ស​ប្រជា​ជនកម្ពុជា ​បុត្រា​ច្បង​សម្តេច​តេជោ ​ហ៊ុន ​សែន ​ក្លាយ​ជា​បេក្ខជ​ននាយករដ្ឋមន្ត្រី​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​ពេញ​សិទ្ធ​ហើយ​!​។ ​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ចុះ​ថ្ងៃ​ទី​៣​ធ្នូ​របស់​គណអចិន្ត្រៃយ៍​ដែល​ជា​ស្ថាបន័​កំពូល​របស់​គណបក្ស​ប្រជាជ​ន​កម្ពុជា​ចុះ​ហត្ថលេខា​ដោយ​សម្តេច​សាយឈុំ​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។

​សូមបញ្ជាក់​ថា​កាលពី​ថ្ងៃ​ទី​២​ធ្នូ​សម្តេច​តេជោ​ហ៊ុនសែន​ប្រធាន​គណបក្ស​ប្រជាជ​ន​កម្ពុជា​បាន​ប្រកាស​ពី​អង្គ​ពិធី​សម្ពោធ​សមិទ្ធិផល​ក្នុង​ខេត្ត​ព្រះសីហនុ​គាំទ្រ​ឯកឧត្តម​ហ៊ុន​ម៉ា​ណែ​ត​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​របស់​គ​ណ​បណ​បក្ស​ប្រជាជន​កម្ពុជា​តាមរយៈ​ការបោះឆ្នោត​។​ទាក់ទង​បេក្ខភាព​នេះ​សម្តេច​បានឲ្យដឹងថា បេក្ខភាព នាយករដ្ឋមន្ត្រី មាន ច្រើន រូប ទៀត នៅក្នុង បក្ស ក្នុងនោះ មាន លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ផងដែរ ។

​សម្ដេច ហ៊ុន សែន ប្រកាស​ច្បាស់​ថា សម្ដេច ស ខេង , សម្ដេច ទៀ បាញ់ , លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី មិន​ធ្វើ​នាយករដ្ឋមន្ត្រី​ទេ​។ «​បើ​គង់តែ ខេង , បាញ់ , ឆៃលី ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ដដែល ឱ្យ​ខ្ញុំ​ធ្វើ​ដដែល​តែម្ដងទៅ វា​មិន​ស្រួល​ជាង​»​។​តែ​ឡូ​វ​រឿង​បានបញ្ចប់​ដោយសារ​សម្តេច​សាយឈុំ​ប្រកាស​ថា​គណអចិន្ត្រៃយ៍​គណ​បក្ស​គាំទ្រ​បេក្ខភាព​ឯកឧត្តម​ហ៊ុន​ម៉ា​ណែ​តទៅ​ហើយ​នោះ​!?៕
​សូម​អបអរសាទរ​!!

Filed in: ព័ត៌មានជាតិ