សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ស្រី​ឈ្មួញ​ឈើ​ឈ្មោះ​ចែ​ម៉ៅ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​ចូល​ដែប៉ូ​១​ខែ​ហើយ​សមត្តកិច្ច​សុខសប្បាយ​រហូត​!

ស្រី​ឈ្មួញ​ឈើ​ឈ្មោះ​ចែ​ម៉ៅ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​ចូល​ដែប៉ូ​១​ខែ​ហើយ​សមត្តកិច្ច​សុខសប្បាយ​រហូត​!

ខេត្ត​ព្រះវិហារ ៖ តាម​សេចក្តី រាយការណ៍ មកពី ខេត្ត ព្រះវិហារ បានឲ្យដឹងថា បច្ចុប្បន្ន នេះ សកម្មភាព មេ​ឈ្មួញ​ឈើ ឈ្មោះ ស្រី ម៉ៅ ជា​មេ​ឈ្មួញ​ដ៏​ដុះ​ស្លែរ ប្រចាំ​ខេត្ត​ព្រះវិហារ បានចាប់ផ្តើម ដឹកជញ្ជូន​បទល្មើស​ព្រៃ​ឈើ​ជាថ្មី​បាន​កើតឡើង ជាង ១​ខែ មកហើយ ។​បទល្មើស​ព្រៃឈើ​របស់​ស្ត្រី​មេ​ឈ្មួញ​ម្នាក់នេះ បាន​ដឹក​យក​ឈើ​ទៅ​ស្តុប​ទុក នៅ​ក្នុង​ដេប៉ូ មួយកន្លែង ឋិត​ក្នុង​ភូមិ ភារកិច្ច សង្កាត់ ប៉ា​លហាល ក្រុង ព្រះវិហារ ខេត្ត ព្រះ វិហារ ដោយ​គ្មាន​សមត្តកិច្ច​ជំនាញ​អើពើរ​ក្រៅ​ពី​យក​តុង​នោះឡើយ​។​

​ព្រោះ​បើ​យោង តាម​ប្រភព​រាយាក​រណ៍ បានឲ្យដឹងថា មុន​ចាប់ផ្តើម ធ្វើ​សកម្មភាព​ដឹក​ជញ្ជួន​បទល្មើស​ព្រៃឈើ​សារជាថ្មី​នេះ គឺ មេ​ឈ្មួញ ឈ្មោះ ស្រី ម៉ៅ បាន​រត់ការ​បង់​លុយ​ទៅ មន្ត្រី ជំនាញ និង ស្ថាប័ន ពាក់ព័ន្ធ ក្នុង ខេត្ត​ព្រះវិហារ អស់ហើយ ទើប​ដឹក​ជញ្ជូន បាន​ដោយ រលូន​បែបនេះ​?​។ ការពិត​ការដឹកជញ្ជូន​ឈើប្រណិត​ដោយ​សំអាង​ថា​ជា​ដេប៉ូ​ដែល​ទិញ​ឈើ​ស្រប​ច្បាប់​ពី​ក្រុមហ៊ុន​ស្របច្បាប់​ដី​សម្បទាន​របស់​រាជរដ្ឋាភិបាល ដែល​តាមពិត​គឺជា​ឈើ​អារ​ណា​យន្ត​ដឹក​ចេញពី​ព្រៃ គូលែន​ភ្នំ​ទេព នឹង​ព្រៃ​ព្រះរ​កា​ក៏ដោយ​បើ​អាជ្ញាធរ និង ស្ថាប័ន ពាក់ព័ន្ធ ក្នុង​ខេត្ត ព្រះវិហារ មិន ត្រូវដង ត្រូវផ្លែ គ្នា ទទួល​ផលប្រយោជន៍ ជា​ថ្នូរ​ទេ​ឈ្មួញ​ឈ្មោះ ស្រី ម៉ៅ ធ្វើ​មុខ​ជំនួញ បទល្មើស​ព្រៃឈើ មិនកើត ទេ​? ។​

​តើ​ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល​នៃ​គណៈ អភិបាលខេត្ត ព្រះ វិហារ និង មាន​ចំណាត់ការ យ៉ាង ណា ចំពោះ បញ្ហា មួយ​នេះ ? ក្នុងពេលដែល​សម្តេច​តេ​ជោបាន​ប្តេជ្ញា​បញ្ឈប់​ការកាប់​ឈើ​ជាមួយ​បណ្តា​ប្រទេស​នានា​ដើម្បី​ចូលរួម​ការពារ​បរិស្ថាន​និង​បញ្ហា​ប្រែប្រួល​ធាតុអាកាស​ទៅហើយនោះ​។​ដោយ​មិន​អាច​ទាក់ទង​សុំ​ការបកស្រាយ​បាន អង្គភាព​សារព័ត៌មាន​យើង រីករាយ​ទទួល ការបកស្រាយ រៀង​រាល់​ម៉ោង ធ្វើការ ពី​សាមីខ្លួន និង ស្ថាប័ន ពាក់ព័ន្ធ ៕

Filed in: ព័ត៌មានជាតិ