សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ការទន្ទ្រាន​ដីព្រៃ​លិច​ទឹក​ទន្លេសាប​ក្នុង​ខេត្ត​បាត់ដំបង​ចាប់​មនុស្ស​បាន​៨​នាក់​

​ការទន្ទ្រាន​ដីព្រៃ​លិច​ទឹក​ទន្លេសាប​ក្នុង​ខេត្ត​បាត់ដំបង​ចាប់​មនុស្ស​បាន​៨​នាក់​

បាត់ដំបង​ ៖ ​ក្រោយពី​មាន​បទបញ្ជា​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​នៅ​ថ្ងៃទី​២៩​វិច្ឆិកា​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ខេត្ត​បាត់ដំបង បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​៨​នាក់ ដើម្បី​យក​មក​ធ្វើ​ការសួរនាំ ពាក់ព័ន្ធ​បទល្មើស​កាប់​ទន្ទ្រាន​ដី ព្រៃ​លិច​ទឹក នៅ​ខេត្ត​បាត់ដំបង ។ បើ​តាម​រូបភាព​អ្នក​ដែល​ត្រូវ​ឃាត់ខ្លួន​ដូច​សុទ្ធតែ​ជា​មនុស្ស​កំប៉ិចកំប៉ុក​។

​ដោយឡែក​ខេត្ត​ផ្សេងៗ​មិនទាន់​ឃើញ​ធ្វើ​រាប់ទាំង​អតីត​អភិបាល​ខេត្តតំពុងឆ្នាំង​ផង​ដែ​រ​។​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ លោក ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជា​ប្រធាន​ក្រុម​ការងារ​ចម្រុះ ទទួលបន្ទុក​ខេត្តបាត់ដំបង បាន​ដឹកនាំ​បើក​កិច្ចប្រជុំ​ក្រុមការងារ ត្រួតពិនិត្យ និង​ស្រាវជ្រាវ​ការទន្ទ្រាន​ដីព្រៃ​លិច​ទឹក​នៅ​តំបន់​ខេត្ត​ទាំង​៦ ជាប់​បឹង​ទន្លេសាប ពិសេស​ខេត្ត​បាត់ដំបង ជាមួយ​រដ្ឋបាល​ខេត្ត ដឹកនាំ​ដោយ​លោក សុខ លូ នៅ​សាលាខេត្ត​បាត់ដំបង ។​

​លោក តេង គឹមស៊ាន នាយករង​រដ្ឋបាលខេត្ត​បាត់ដំបង បាន​រាយការណ៍​ថា តំបន់​១: ជា​តំបន់​រស់នៅ​របស់​ប្រជាពលរដ្ឋ បាន​ចុះបញ្ជី​ដីធ្លី និង​បាន​ផ្តល់​ប័ណ្ណកម្មសិទ្ធិ ក្នុង​ចន្លោះ​ពី​៥ ទៅ​៩​គម គិត​ចេញពី​ផ្លូវជាតិ​លេខ​៥ ។ តំបន់​២: ជា​តំបន់​ដែល​នៅ​ចន្លោះ​រវាង​តំបន់ ១​និង​តំបន់​៣ បច្ចុប្បន្ន​ប្រជាពលរដ្ឋ​បាន​ចូល​អាស្រ័យ​ផល​អស់ហើយ និង​តំបន់​៣ ជា​តំបន់​ព្រៃ​លិច​ទឹក និង​ហាមឃាត់​ដាច់ខាត ប៉ុន្តែ​មាន​ការចូល​ទន្ទ្រាន​ជា​បន្តបន្ទាប់ ទោះបី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ខិតខំ​ចុះបង្ក្រាប​និង​ទប់ស្កាត់​យ៉ាងណាក៏ដោយ​។​

​លោក​បាន​បញ្ជាក់ថា ស្រុក​ចំនួន ៤​របស់​ខេត្ត​បាត់ដំបង មាន​ភូមិសាស្ត្រ​ជាប់​នឹង​តំបន់​បឹង​ទន្លេសាប ដែល​បាន​រង​នូវ​ការកាប់​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក មានស្រុក​មោង​ប្ញ​ស្សី ចំនួន ២.២១៤​ហ​.​ត ស្រុក​សង្កែ ចំនួន ៦.១១៤​ហ​.​ត ស្រុក​ឯក​ភ្នំ ចំនួន ៣.០៥៣​ហ​.​ត និង​ស្រុក​ថ្មគោល ចំនួន​៨៣៨​ហ​.​ត សរុប​ទាំងអស់ មាន​ចំនួន ១២.២២១​ហ​.​ត និង​មាន​ទីតាំង​ចំនួន ២៣​ទីតាំង ទន្ទឹមនឹងនោះ​ក៏​មាន​ការខូចខាត​ដោយ​ភ្លើង​ឆេះ​ព្រៃ សរុប​ចំនួន ២០.៩៤៧ ហ​.​ត​ផងដែរ​។​

​លោក ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជា​ប្រធាន​ក្រុម​ការងារ​ចម្រុះ​ទទួលបន្ទុក​ខេត្តបាត់ដំបង បានបញ្ជាក់​ថា យោងតាម​អនុ​សាស្ត្រ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​អនុវត្ត​តាម​សេចក្តីសម្រេច​របស់​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ធ្វើ​ការបែងចែក​ក្រុម​ការងារ​ចំនួន​៦​ក្រុម ចុះ​ត្រួតពិនិត្យ​ការងារ​នៅ​លើ​ដី​ព្រៃ​លិច​ទឹក​ហាមឃាត់​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប ពិសេស​ខេត្ត​បាត់ដំបង​។​

​លោក ប៉ែន សុផល បាន​រំលឹក​ផងដែរ អំពី​ការបោះបង្គោល​នៅតាម​បន្ទាត់​គោលដៅ​កន្លងមក ខាង​ជលផល​បាន​សំណើរ​សុំ​បោះបង្គោល​កម្ពស់​៨​ម៉ែត្រ ចៀសវាង​ច្រឡំ​ថា ជា​បង្គោល​ប្រជា​ពលរដ្ខ​បាន​បោះ​។

​លោក​បាន​បន្តថា យោង​តាម​អនុសាសន៍ ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា បាន​ណែនាំ​ធ្វើ​ឲ្យបាន​ច្បាស់​គឺ​៖
*​ទី​១៖ ក្រុម​ការងារ​ចម្រុះ​ត្រូវ​កំណត់​យាម​ការ​ឲ្យបាន​ច្បាស់លាស់​*​ទី​២៖ រកឲ្យឃើញ​ថា ដី​ទន្ទ្រាន​ទាំងនេះ​ជា​របស់​អ្នកណា ឬ​អ្នក​នៅ​ពីក្រោយ​ស្គាល់​ឲ្យបាន​ច្បាស់លាស់​*​ទី​៣៖ ក្រសួង មន្ទីរ​ពាក់ព័ន្ឋ សូម​ធ្វើ​ទិន្ន័យ​ឲ្យមាន​ការឯកភាព​គ្នា​តែ​មួយ​*​ទី​៤៖ ត្រូវ​ដាំ​ដើមឈើ​ឡើងវិញ​តាម​ចំណុច​គោលដៅ ឬ​ព្រំប្រទល់​ដី​លិច​ទឹក​ជាដើម​។​បន្ទាប់​ពី​កិច្ចប្រជុំ​បាន​បញ្ចប់​មក ក្រុម​ការងារ​ចម្រុះ បាន​បន្ត​ចុះទៅពិនិត្យ​កន្លែង​គោលដៅ​ជាក់ស្តែង ដើម្បី​សិក្សា​វាយ​តម្លៃ​និង​រាយការណ៍​ជូន​ថ្នាក់លើ សម្រាប់​មាន​វិធានការ​ចាត់ការ​តាម​នីតិវិធី​បន្តទៀត​៕

Filed in: ព័ត៌មានជាតិ