សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អភិបាល​រាជធានី ជំរុញ​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ​អោយបាន​ម៉ឺងម៉ាត់​លើ​ការរៀបចំ​សណ្ដាប់ធ្នាប់​តាម​ដង​ទន្លេ​និង​នៅតាម​ដងផ្លូវ​សាធារណៈ​

​អភិបាល​រាជធានី ជំរុញ​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ​អោយបាន​ម៉ឺងម៉ាត់​លើ​ការរៀបចំ​សណ្ដាប់ធ្នាប់​តាម​ដង​ទន្លេ​និង​នៅតាម​ដងផ្លូវ​សាធារណៈ​

លោក​ឃួង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ទាំងអស់​ពិសេស អាជ្ញាធរ​ខណ្ឌ​ដែល​មាន​ភូមិសាស្ត្រ​និង​មូលដ្ឋាន​នៅ​តាម​ដង​ទន្លេ​ត្រូវមាន​វិធានការ​អោយបាន​ម៉ឺងម៉ាត់​លើ​ការរៀបចំ​សណ្ដាប់ធ្នាប់​នៅ​តាម​ដង​ទន្លេ​ឱ្យបាន​ល្អ​ប្រសើរ​មួយ​កម្រិត​ថែមទៀត ស្របពេល​ដែល​យើង​បាន​បើក​ប្រទេស​ឲ្យ​ប្រក្រតី​ឡើងវិញ ។

​ដោយឡែក​ពាក់ព័ន្ធ​នឹង​ការរៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ​តាម​ដងផ្លូវ​ក៏​ជា​បញ្ហា​ដែល​ត្រូវ​យកចិត្តទុកដាក់​និង​រៀបចំ​អោយបាន​ល្អ​ប្រសើរ​ផងដែរ​។​

ការជំរុញ​និង​ណែនាំ​បែប​នេះ​របស់​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​តាមរយៈ​ការបញ្ជូន​រូបភាព និង​សម្លេង ( Video Conference ) ជាមួយ​អាជ្ញាធរ​ខណ្ឌ កងកម្លាំងប្រដាប់អាវុធ​ចំណុះឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​មន្ទីរ​ពាក់ព័ន្ធ​មួយចំនួន​ទៀត​នៅ​សាលា​រាជធានី​ភ្នំពេញ ។​

លោក​ឃួង ស្រេង​បាន​មានប្រសាសន៍​លើកឡើង​ថា ចំពោះ​ចំណាត់ការ​នៃ​ការរៀបចំ​សណ្ដាប់ធ្នាប់​នៅ​តាម​ដង​ទន្លេ​នា​ពេលកន្លងមក គឺ​ពិតជា​ទទួលបាន​នូវ​ការកោតសរសើរ ពី​សំណាក់​ប្រជាពលរដ្ឋ ​រាជរដ្ឋាភិបាល​និង​ទទួលបាន​ការកោតសរសើ​រ​ពី​អន្តរជាតិ​ផង​ដែរ ៕

Filed in: ព័ត៌មានជាតិ