សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អនុប្រធាន​រដ្ឋសភា​ទី​១​ថ្មី ប្តេជ្ញាចិត្ត​គោរព​ឥត ងាករេ​នៃ​ច្បាប់​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​រដ្ឋ​ដែល​មាន​ជា​ធរមាន​

​អនុប្រធាន​រដ្ឋសភា​ទី​១​ថ្មី ប្តេជ្ញាចិត្ត​គោរព​ឥត ងាករេ​នៃ​ច្បាប់​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​រដ្ឋ​ដែល​មាន​ជា​ធរមាន​

ភ្នំពេញ ​៖ ​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប ត្រូវបាន​អង្គ​សភាពេញអង្គ​បោះ ឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ជា​អនុប្រធាន​ទី​១ រដ្ឋសភា​ហើយ​កាលពី​ថ្ងៃ​ទី​២៥​ខែវិច្ឆិកា ឆ្នាំ​២០២១​ដោយ​មាន​សំឡេង​គាំទ្រ​១០៧​សំឡេង ។

បន្ទាប់ពី​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ប្រកាស​ទទួលស្គាល់​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប​បាន​ឡើង​ចាប់អារម្មណ៍​ដោយ បាន​ប្តេជ្ញាចិត្ត​គោរព​ឥត​ងាករេ​នៃ​ច្បាប់រដ្ឋធម្មនុញ្ញ និង​ច្បាប់​រដ្ឋ​ដែល​មាន​ជា​ធរមាន ពិសេស​រាល់​គោលការណ៍​នៃ​ស្មារតី​បទបញ្ជា​ផ្ទៃ ក្នុង​រដ្ឋសភា និង​គោរព​មាគ៌ា​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ស្មោះត្រង់​ឥត​ងាករេ​ចំពោះ​ការដឹក នាំ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​មាន​ការ ដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។​

លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប បាន​ប្តេជ្ញា​ទៀតថា​៖ គោរព​អនុវត្ត​យ៉ាង​ម៉ឹងម៉ាត់​នូវ​រាល់​គោល ការណ៍​រីកចំរើន​ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​។​

​ជ​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប បាន​ថ្លែងអំណរគុណ​ថ្នាក់ដឹកនាំ​កំពូល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំង​អនុប្រធាន​ទី​២ នៃ​រដ្ឋសភា និង​អង្គប្រជុំ​រដ្ឋសភា​ទាំងមូល​។​

សូមបញ្ជាក់​ថា​៖ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ស្នើ​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប​ជា​បេក្ខភាព​អនុប្រធាន​ទី​១​រដ្ឋសភា​ជំនួស​លោក​ងួន​ញឹល​ដែល​ចូល​មរណៈភាព​.​។​

ក្រៅ​ពី​អនុប្រធាន​ទី​១​រដ្ឋសភា​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក៏​បាន​ប្រកាស​នូវ​លទ្ធ​ផល​នៃ​ការបោះឆ្នោត​ជ្រើសតាំង​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម និង​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនា​ការ និង​ព័ត៌មាន នៃ​រដ្ឋសភា ដែល​មាន​សមាសភាព​ដូចតទៅ​៖១៖ លោក ឈាង វុន ត្រូវ​បាន​ជាប់ឆ្នោត ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​(​ជំនួស​លោក​ជាម​យៀប​)​។​
២៖ លោក សួស យ៉ារ៉ា ត្រូវ​បាន​ជាប់ឆ្នោត ជា​ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនា​ការ និង​ព័ត៌មាន​(​ជំនួស​លោក​ឈៀង​វុន​)៣៖ លោក នឹម ច័ន្ទ​តារា ត្រូវ​បាន​ជាប់ឆ្នោត ជា​អនុប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនា​ការ និង​ព័ត៌មាន​
៤៖ លោក ទី សុគន្ធ ត្រូវ​បាន​ជាប់ឆ្នោត ជា​លេខាធិការ​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនា​ការ និង​ព័ត៌មាន​៕

Filed in: ព័ត៌មានជាតិ