សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ធនាគារ ABA ជាប់គាំង​ប្រតិបត្តិការ​ជាច្រើន​ម៉ោង ធនាគារ​ជាតិ​សួរ​?

​ធនាគារ ABA ជាប់គាំង​ប្រតិបត្តិការ​ជាច្រើន​ម៉ោង ធនាគារ​ជាតិ​សួរ​?

ភ្នំពេញ​៖ នៅ​ព្រលប់​ថ្ងៃទី​២៥ ខែវិច្ឆិកា នេះ​ធនាគារ​ជាតិ​នៃ​កម្ពុជា​បានប្រកាស​ស្វែង​យល់​បន្ថែមទៀត​អំពី​ប្រភព​នៃ​បញ្ហា​នេះ ហើយ​នឹង​ចាត់វិធានការ​តាម​នីតិវិធី​ទាក់ទង​និង​ធនាគារ​ABA​គាំង​ប្រតិបត្តិការ​។

​តាម​សេចក្តីជូនដំណឹង ស្តីពី​បញ្ហា​រអាក់រអួល​ប្រព័ន្ធ​ធនាគារ​ស្នូល​របស់​ធនាគារ​ABA​ចុះ​ថ្ងៃ​ទី​២៥ វិច្ឆិកា​នេះ​បានឲ្យដឹងថា ប្រព័ន្ធ​បច្ចេកទេស​របស់​ធនាគា​រ ABA បាន​ជួប​បញ្ហា​រអាក់រអួល​តាំងពី​ម៉ោង ៣​និង​០០​នាទី​ព្រឹក រហូត​មក​បង្ក​ឱ្យមាន​បញ្ហា​រអាក់រអួល​និង​ផលវិបាក​ដល់​សាធារណជន ក្នុងកា​របើ ប្រាស់​សេវា​ធនាគា​ររបស់​ធនាគា​រ ABA​។​

ក្នុង​សេចក្តីប្រកាស​របស់​ខ្លួន ធនាគារជាតិ​នៃ​កម្ពុជា សូម​ក្រើនរំលឹក​ដល់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​សេចក្តីជូនដំណឹង​លេខ​ធ​.៧០១៩.៥៧៥ ស​ជណ ស្ដីពី ការដាក់​ឲ្យ​អនុវត្តគោ​ល​ការណ៍​ណែនាំ​លើ​ការគ្រប់គ្រង​ហានិភ័យ​ព័ត៌មានវិទ្យា ចុះ​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៩ ដែល​តម្រូវ​គ្រឹះស្ថាន​នី​មួយៗ​ត្រូវ​ដោះស្រាយ​រាល់​ភាពរអាក់រអួល​ផ្នែក​បច្ចេកទេស​ក្នុង​រយៈពេល ២​ម៉ោង​យ៉ាងយូរ​។ ចំពោះ​ករណី​ធនាគារ ABA ធនាគារជាតិ​នៃ​កម្ពុជា​និង​ស្វែង​យល់​បន្ថែមទៀត​អំពី​ប្រភព​នៃ​បញ្ហា​នេះ ហើយ​នឹង​ចាត់វិធានការ​តាម​នីតិវិធី​។​

ភ្នាក់ងារ​របស់​ធនាគា​រ ABA បាន​ប្រាប់ ថា ទាក់ទង​ជាមួយ​បញ្ហា​ជាប់​គាំង Mobile App ក្រុមហ៊ុន​កំពុង​ធ្វើការ Updating​។ ដូច្នេះ​អតិថិជន​មិន​អាច​ចូល​ប្រើប្រាស់​បាន​ទេ​។ ភ្នាក់ងារ​រូបនេះ បាន​និយាយថា «​ខ្ញុំ​សូមបញ្ជាក់ថា ទាក់ទង​ជាមួយ App មិន​មាន​បញ្ហា​អី​ទេ ក៏​មិន​មាន​ជាការ Hack អី​ដែរ​…​ព្រោះថា បញ្ហា​នេះ​គឺ​ខាងយើង​ធ្វើ​ការកែតម្រូវ​ជាមួយ App ដើម្បី​ឲ្យមាន​ភាពងាយស្រួ​ល​ក្នុង​ការប្រើប្រាស់​ជាង​មុន​ជូន​អតិថិជន​របស់​យើង​»​។​ធនាគារ ABA បានបញ្ជាក់​ថា នៅ​ម៉ោង ២​រសៀល ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ ២០២១​ត​នេះ​ទៅ អតិថិជន​នឹង​អាច​ប្រើប្រាស់ Mobile App ជា​ធម្មតា​វិញ​បាន ក្រោយ​ក្រុមហ៊ុន​ធ្វើការ Update​រួច​។​

លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ អ្នកជំនាញ​សេដ្ឋកិច្ច នៃ​រាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញ​ការយល់ឃើញថា «​សម្រាប់​ធនាគារ​វិញ គាត់​ខាត​សេវា​ច្រើនណាស់ បើសិនជា​យើង​គិត​ទៅ​ក្នុង​វិស័យ​ធនាគារ​វិញ សម្រាប់​ធនាគារ ABA ខ្លួន​ឯង​ហ្នឹង​គាត់​ខាត​ច្រើន ជា​ជាង​អ្នក​ប្រើប្រាស់​ទៀត អញ្ចឹង​ហើយ ខ្ញុំ​ជឿថា ធនាគារ​គាត់​ប្រាកដជា នឹង​ស្វែងរក​ដំណោះស្រាយ ដើម្បី​កុំឲ្យ​បញ្ហា​នេះ កើតមាន​ជា​ថ្មី​ម្ដងទៀត ៕

Filed in: ព័ត៌មានជាតិ