សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មេភូមិ​ម្នាក់​នៅ​ក្រុង​សែន​មនោ​រម្យ​ផឹក​ស្រវឹង​ដុត​ផ្ទះ​ខ្លួន​ឯង​លេង​!

​មេភូមិ​ម្នាក់​នៅ​ក្រុង​សែន​មនោ​រម្យ​ផឹក​ស្រវឹង​ដុត​ផ្ទះ​ខ្លួន​ឯង​លេង​!

មណ្ឌលគិរី​ ៖ ​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ម្នាក់​ដែល​មាន​តួនាទី​ជា​មេភូមិ​ដោយសា​រឿង​ផឹកស៊ី​ស្រវឹង​ដុត​បំផ្លាញ​ផ្ទះ​ខ្លួន​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​។​សមត្តកិច្ច​នគរបាល​ខេត្ត​មណ្ឌលគិរី បានឱ្យដឹង​ថា​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២១ កម្លាំង​ជំនាញ​បាន​ចាប់​ឃាត់​ខ្លួន​លោក​មេភូមិ​ជើង​ខ្លាំង​ម្នាក់​នោះ​បន្ទាប់​ពី​ផឹកស៊ី​ស្រវឹង​ហើយ​ក៏​ធ្វើ​សកម្មភាព​ដុត​បំផ្លាញ​ផ្ទះ​របស់​ខ្លួនឯង​ចោល​។

​ករណី​មេភូមិ​ស្រវឹងស្រា​ដុត​ផ្ទះ​ខ្លួនឯង​បាន​កើតឡើង កាលពី​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់​នៅ ចំណុច​ភូមិ​ជ្រៃ​សែន សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី​។​សមត្តកិច្ច​ឱ្យដឹងថា ជន​បង្កហេតុ​គឺជា​មេ​ភូមិ​មាន​ឈ្មោះ កេត វុទ្ធី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មេភូមិ ។​សកម្មភាព​ដុត​ផ្ទះ​ខ្លួន​ឯង​បណ្តាលឱ្យ​ខូចខាត​សម្ភារ រួមមាន​៖ ទូ​ដាក់​ខោអាវ ចំនួន​២ , តុ​ឈើ​២, កៅអី​តុក្កតា​ចំនួន​៧, គ្រែ​ដេក​ចំនួន​៣ , ម៉ាស៊ីនបោកខោអាវ ចំនួន​១​គ្រឿង , ទូរទស្សន៍​១​គ្រឿង , កង្ហារ​២​គ្រឿង​, ខ្សែក​មាស​១​ខ្សែ​ទម្ងន់​៦​ជី​, ម៉ូទ័រ​បូមទឹក​២​គ្រឿង , ម៉ាស៊ីន​កាត់​ស្មៅ​១ គ្រឿង , ម៉ាស៊ីន​ត្រង់សឺន័រ​១​គ្រឿង និង អង្ករ​ចំនួន​១​បេ​។​បច្ចុប្បន្ន ជនបង្ក​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សែន​មនោ​រម្យ ដើម្បី​ស៊ើបសួរ និង​កសាង​សំណ៉ំ​រឿង បញ្ជូន​ទៅ​ស្នងការដ្ឋាន​ដើម្បី​អនុវត្ត​តាម​នីតិវិធី​។​

Filed in: សន្តិសុខសង្គម