សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​យូៗ​អ្នកនាង​ឌុ​ច​លីដា​បង្ហាញមុខ​ស្វា​ម៉ី​ម្តង​មូលហេតុ​ដោយសារ​?

​យូៗ​អ្នកនាង​ឌុ​ច​លីដា​បង្ហាញមុខ​ស្វា​ម៉ី​ម្តង​មូលហេតុ​ដោយសារ​?

​ភ្នំពេញ​៖ តារា​សម្ដែង​ស្រី​ឆ្នើម ឌុ​ច​លីដា​ចេញមុខ​បកស្រាយ​ច្បាស់ៗ​ក្រោយ​ប្រិយមិត្ត​ជាច្រើន​បាន​ចោទសួរ​នាង​ថា ហេតុអ្វី​បានជា​មិនដែល​ឃើញ​ថតរូប​បង្ហោះ​ជាមួយ​ស្វាមី​។​នាង​បាន​ចេញ​វីដេអូ​ខ្លី​នៅលើ បណ្ដាញ​សង្គម Tik Tok ផ្ទាល់ខ្លួន​ជម្រះ​មន្ទិល​មហាជន ដោយ​នាង​បាន​បកស្រាយ​យ៉ាងច្បាស់ៗ​ថា ជា​រឿង​ធម្មតា​មនុស្ស​ប្រុស​ជាពិសេស​ស្វាមី​របស់​នាង​មិន​ចូលចិត្ត​រឿង​ថត​រញ៉េរញ៉ៃ​ដូច​មនុស្ស​ស្រី​នោះ​ទេ​។​

លីដា​ថា​ទំនាក់ទំនង​ជា​ស្វាមីភរិយា​នឹង​គ្នា​គឺ​នាង​គ្មាន​អ្វី​ត្រូវ​លាក់បាំង​នោះទេ​គ្រាន់តែ​ស្វាមី​មិន​ចូល​ចិត្ត​ថត ហើយ​គ្រួសារ​នាង​តែងតែ​ធ្វើ​ដំណើរ​កម្សាន្ដ ឬ​ទៅញុំ​ា​អាហារ​ជុំ​គ្នា​ធម្មតា​។​ឌុ​ច​លីដា​បកស្រាយ​យ៉ាង​ដូច្នេះ​ថា​៖”​ស្វាមី​ខ្ញុំ​មិនសូវ​ជា​ចូលចិត្ត​ថតរូប​អី​ដូច​ខ្ញុំ​ជា​មនុស្ស​ស្រី​នោះ​ទេ ក្នុង​ទូរស័ព្ទ​គាត់​មានតែ​រូប​ការងារ​ហើយ​មែន​មានន័យ​ថា​ខ្ញុំ​ចង់​លាក់បាំង​អី​ទេ គឺ​ពួក​ខ្ញុំ​ដើរហើរ​ទៅណា មក​ណា​ជាមួយគ្នា​ធម្មតា តែ​ធ្វើ​ម៉េច​បើ​និស្ស័យ​មនុស្ស​មិន​ចូលចិត្ត​ថត​”​។​

​សូមបញ្ជាក់​ថា​កន្លងមក​តារា​សម្ដែង​ដោយមាន​ប្រជាប្រិយភាព​អ្នកនាង ឌុ​ច លីដា បាន​ធ្វើឲ្យ​មហាជ​ន​ចាច្រើន​ភ្ញាក់ផ្អើល​គ្រប់គ្នា ខណៈ​នាង​បង្កើត​បាន​កូនប្រុស​ម្នាក់​មាន​សុភាព​ល្អ និង​មាន​មុខ​មាត់ឃ្យូត​គួរ​ឲ្យ​ក្នា​ញ់ផង​នោះ​។ ក្រោយ​ពី​កូនប្រុស​កើត​បាន​ជិត​មួយឆ្នាំ តារា​រូប​នេះ បាន​រៀបចំ​កម្មវិធី​ក្រុង​ពាលី និង​សូត្រមន្ត​ចូល​រោង​រៀបការ​តាម​ប្រពៃណី​ជា​មួយ​ស្វាមី​របស់​នាង​ជា​ផ្លូវការ​ផង​ដែរ​។ បើ​ក្រឡេក​ទៅ​មើល​ការរស់នៅ​ប្រចាំថ្ងៃ​របស់​នាង​វិញ គេ​សង្កេតឃើញ​តារា​រូប​នេះ និយម​បង្ហោះ​រូប​កូនប្រុស​ជាជាង​រូប​ខ្លួនឯង​។​
​តារា​ស្រី​រូបនេះ ក៏​បាន​រៀបការ យ៉ាង​ស្ងៀមស្ងាត់​ទៀត ដោយ​មិន​បង្ហោះ ឬ​ផ្សព្វផ្សាយ​ច្រើន​ទៀត ក្រោយ​រូបនាង បាន​សម្រាលកូន​រួច ដែល​ធ្វើឲ្យ​មហាជន បាន​ឆ្ងល់​ថា ហេតុ​អី រូបនាង ខុស​ពី​តារា​ផ្សេងៗ ដែល​មាន​ក្រុមគ្រួសារ​ត្រឹមត្រូវ​សោះ តែ​នាង មិនសូវ​បង្ហាញ​ទៅវិញ​។ តែ​ក៏​មាន​មតិ​ផ្សេងៗ​ទៀត បាន​យល់ថា ប្រហែល​រូបនាង ចង់​ប្រើ​ជីវិត​ឯកជន យ៉ាង​ស្ងប់ស្ងាត់​បំផុត តាម​អ្វី​ដែល​នាង អាច​ធ្វើទៅបាន សំខាន់​ថា​តើ នាង​រស់នៅ​ជាមួយ​នឹង ក្រុម​គ្រួសារ​មានក្តី​សុខ ដែរ​ឬ​អត់​។​

 

Filed in: ពីនេះពីនោះ