សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

នគរបាល​ចរាចរណ៍​ខេត្ត​បាត់ដំបង​ចុះ​ពង្រឹង​រិត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​បន្ទាប់ពី​កើតឡើង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​មោង​ប្ញ​ស្សី​បណ្តាលឱ្យ​មនុ្ស​ស្លាប់​រងរបួស​១៣​នាក់​

នគរបាល​ចរាចរណ៍​ខេត្ត​បាត់ដំបង​ចុះ​ពង្រឹង​រិត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​បន្ទាប់ពី​កើតឡើង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​មោង​ប្ញ​ស្សី​បណ្តាលឱ្យ​មនុ្ស​ស្លាប់​រងរបួស​១៣​នាក់​

​ខេត្ត​បាត់ដំបង​៖ នគរបាល​ការិយាល័យ​ចរាច​រណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង គេ​មើលឃើញ​ថា​បាន​ចុះ​ពង្រឹង​រិត​បន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ក្រោម​អនុវត្តតាម​បញ្ជា​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍ទោ ស ថេត ស្នងការ​នគរ​បាលេ​ត្តបាត់​ដំបង  ក្រោយ​កើត​នូវ​ហេតុការណ៍​គ្រោះថ្នាក់​រវាង​រថយន្ត​បែន​ដឹក​ដី បុក​និង​រថយន្ត​សាំ​យ៉ុង​ដឹក​ផ្ទុក​អ្នកដំណើរ​បណ្តាលឱ្យ​អ្នកស្លាប់​និង​រងរបួស​រហូតដល់​១៣ នាក់ ក្នុង​ភូមិសាស្ត្រ​ស្រុក​មោង​ប្ញ​ស្សី ខេត្ត​បាត់ដំបង​កាលពី​កន្លង​ទៅ​ថ្មីៗ​នេះ ។

​ការចុះ​រិត​បន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០១៦ ស្ថិត​គោលដៅ​ចំនួន​៧​កន្លែង លើ កំណាត់​ផ្លូវជាតិ​លេខ​៥ និង​ផ្លូវជាតិ​លេខ​៥៧ ក្នុង​ភូមិសាស្ត្រ​ខេត្ត​បាត់ដំបង ជាពិសេស​រិត​បន្តឹង​នៅ​ចំណុច​ទីតាំង ដែល​ប្រឈម​គ្រោះថ្នាក់​ជា​ញឹកញាប់​ធ្ងន់​ជាងគេ នៅក្នុង​ភូមិសាស្ត្រ​ស្រុក​មោង​ប្ញ​ស្សី នោះ​តែម្តង​។​

​លោក​វរសេនីយ៍ឯក សា​ធ គឹម​សាន្ត នាយការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្ត ប្រាប់ឱ្យដឹង​ថា កិច្ចការងារ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​ខេត្ត​បាត់ដំបង​កន្លងមក បាន​អនុវត្ត​ជាប្រចាំ ហើយ​ការចុះ​ត្រួតពិនិត្យ​របស់​កម្លាំង​ន​នគរបាល​ចរាចរណ៍​នៅពេល​នេះ​ក្នុង គោលបំណង​ចុះ​ពង្រឹង​ច្បាប់​ចរាចណ៍​ផ្លូវគោក​បន្ថែមទៀត ឱ្យបាន​ម៉ឺងម៉ាត់​ជាង​មុន ដើម្បី​ការពារ​អាយុជីវិត​បង​ប្អូន​ព្រជា​ពលរដ្ឋ ជា​ពិសេស​ឱ្យ​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ កែប្រែ​ឥរិយាបថ នាំ​គ្នា​ចូលរួម​គោរព​ច្បាប់​ចរាច​រណ៍ ឱ្យបាន​ស៊ីជម្រៅ​ខ្លាំង​ឡើង ក្នុង​ការចូលរួម​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់ ដែល​បណ្តាលឱ្យ​មនុស្ស​ស្លាប់ និង​រងរបួស​ជា​បន្តបន្ទាប់​មក​នោះ ។​

​លោកនាយ​ការិយាល័យ​បាន​បញ្ជាក់ទៀតថា ការចុះអនុវត្ត​ច្បាប់​ចរាចរណ៍​នៅពេលនោះ នគរបាល​បាន​ត្រួតពិនិត្យ ផ្នែក​បាញ់​ល្បឿន​រថយន្ត​ដែល​បើកបរ​លើស​ល្បឿន​កំណត់ រថយន្ត​អត់​បំពាក់​ឧបករណ៍​គ្រប់គ្រាន់ អ្នក​បើ​ប​រថយន្ត​អត់​ពាក់​ខ្សែក្រវ៉ាត់ រថយន្ត​ដឹក​សំពីងសំពោង អ្នកបើក​ម៉ូតូ​អត់​ពាក់​មួកសុវត្ថិភាព  ម៉ូតូ​អត់​បំពាក់​កញ្ចក់​មើល​ក្រោយ​ជា​ដើម ។ ជា​លទ្ធផល ត្រួត​ពិ​ន្យិ​រកឃើញ​យានយន្ត​ល្មើស ច្បាប់​សរុប​១០២​គ្រឿង ក្នុង​នោះ​រថយន្ត​៤០​គ្រឿង ម៉ូតូ​៦២​គ្រឿង អប់រំ​អ្នកបើកបរ​ល្មើស​តិចតួច​ចំនួន​២២​នាក់​ស្មើ​និង​២២​គ្រឿង  និង​ធ្វើ​ការផាកពិន័យ យានយន្ត​តាម​ច្បាប់​សរុប​ចំនួន​៨០​គ្រឿង​។​

​សូមបញ្ជាក់​ថា កត្តា​ដែល​បង្ក​ឱ្យ​គ្រោះថ្នាក់​ចរាចរណ៍ គឺ​គេ​កត់សំគាល់​មើលឃើញថា ភាគច្រើន​ផ្តើមឡើង ដោយ​អ្នក​បើក​យានយន្ត​គ្រប់​ប្រភេទ​បើកបរ​ល្បឿន​លឿន ។ ដូច​ករណី​គ្រោះថ្នាក់ រវាង​រថយន្ត​បែន​ដឹក​ដី និង​រថយន្ត​សាំ​យ៉ុង​ដឹក​ផ្ទុក​អ្នកដំណើរ​នៅ​ស្រុក​មោង​ប្ញ​ស្សី បណ្តាល ឱ្យ​អ្នក​ស្លាប់​និង​រងរបួស​១៣​នាក់​នោះ​សុទ្ធ​តែ​បង្ក​ឡើង​ដោយ​ល្បឿន​លឿន ប្រជែង​គ្មាន​ការប្រុងប្រយ័ត្ន ។​

​សូម​រំលឹក​ដែរ​ថា ក្រោយពី​កើត​ឡើង​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​ដឹក​ដី​បុក​រថយន្ត​សាំ​យ៉ុង​ដឹក​ផ្ទុក អ្នកដំណើរ នៅក្នុង​ភូមិសាស្ត្រ​ស្រុក​មោង​ប្ញ​ស្សី កាលពី​រសៀល ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០១៦ កន្លង​ទៅ​នោះ​បណ្តាលឱ្យ​មនុស្ស​ស្លាប់​រងរបួស​រួចមក​។ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែ​សីហា នេះ នៅ​ជំនុច​កើតហេតុ មាន​រៀបចំ​ពិធី​សាសនា និមន្ត​ព្រះសង្ឃ​៣០​អង្គ និង សមត្ថកិច្ច មន្ត្រីរាជការ ប្រជាពលរដ្ឋ​ជាង​២០០​នាក់ ធ្វើ​ពិធី​សូត្រមន្ត​បង្សកូល រាប់បាត្រ ឧ​ទន្ទិស​វិញ្ញាណក្ខន្ធ ដល់​ជនរងគ្រោះ​បាត់បង់​ជីវិត និង​សូត្រមន្ត​ដេញឩ​ប​ទ្រពច​ង្រៃ ដែល​ជា​អពមង្គល ចាក​ឆ្ងាយ​ផុត និង​សុំ​សេចក្តីសុខ​សេចក្តីចំរើន​ដល់​ជនរួមជាតិ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ជួប​តែ​សុវត្ថិភាព​គ្រប់ពេល​វា​លា​៕
​សំ វិច្ឆិកា​

 

IMG-20160901-WA0048 IMG-20160901-WA0046 IMG-20160901-WA0047 IMG-20160901-WA0044

Filed in: ព័ត៌មានជាតិ