សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ក្រសួង​មហាផ្ទែ​ជូនដំណឹង​ស្តីពី​ការចេញ​ឲ្យប្រើ​អត្តសញ្ញាណបណ្ណ័​គំរូ​ថ្មី​និង​ចុះ​សំបុត្រកំណើត​តាម​ប្រពន្ធ័​កុំ​ព្យូទរ័​!

​ក្រសួង​មហាផ្ទែ​ជូនដំណឹង​ស្តីពី​ការចេញ​ឲ្យប្រើ​អត្តសញ្ញាណបណ្ណ័​គំរូ​ថ្មី​និង​ចុះ​សំបុត្រកំណើត​តាម​ប្រពន្ធ័​កុំ​ព្យូទរ័​!

​ភ្នំពេញ ​៖​ សេចក្តីជូនដំណឹង លេខ​៣១៧២/២១ ស​ជណ ចុះ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២១ របស់​ក្រសួង​មហាផ្ទៃ ស្តីពី​ការប្រើប្រាស់​សន្លឹក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ដែល​មាន​សញ្ញា​សុ​វត្តិភាព​ពិសេស​(Hologram)​។​ទោះជា​យ៉ាងណា​អត្តសញ្ញាណ​បណ្ណ​ចាស់​នៅ​បន្ត​ប្រើ​រហូតដល់​ផុត​សុពលភាព​!.​។

សូមបញ្ជាក់ថា​នៅក្នុង​កិច្ចប្រជុំតុមូល​ថ្នាក់​រដ្ឋមន្ដ្រី​ស្ដីពី​ការអភិវឌ្ឍ​ប្រព័ន្ធ​អត្រានុកូលដ្ឋាន​មួយ​ដ៏​រឹងមាំ​ការបញ្ចូល​បទពិសោធន៍​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូវី​ដ ១៩ ទៅ​ក្នុង​ដំណាក់កាល​ទី ២ នៃ​ទសវត្សរ៍​អត្រានុកូលដ្ឋាន និង​ស្ថិតិ​អត្រានុកូលដ្ឋាន កាលពី​ថ្ងៃ​ទី ១៩ ខែវិច្ឆិកា តាម​ប្រព័ន្ធ​វីដេអូ​សម្តេច​ក្រឡាហោម​លោក ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ថ្លែងថា កម្ពុជា​នឹង​វិនិយោគ​លើ​ប្រព័ន្ធ​ចុះបញ្ជី​អត្រានុកូលដ្ឋាន​ដោយ​ប្រព័ន្ធ​កុំព្យូទ័រ ដែល​អាច​ចុះបញ្ជី​តាមរយៈ​វេបសាយ និង​បច្ចេកវិទ្យា​ទូរស័ព្ទ ដែល​នឹង​សម្រួល​ដល់​ការផ្តល់​សេវា​អត្រានុកូលដ្ឋាន​។​លោក​ថ្លែងថា​៖ “​កម្ពុជា​នឹង​វិនិយោគ​លើ​ប្រព័ន្ធ​ចុះបញ្ជី​អត្រានុកូលដ្ឋាន​ដោយ​ប្រព័ន្ធ​កុំព្យូទ័រ ដែល​អាច​ចុះបញ្ជី​តាមរយៈ​វេបសាយ និង​បច្ចេកវិទ្យា​ទូរស័ព្ទ និង​កំណត់​អំពី​ការកែសម្រួល​របៀបរបប​ការងារ​ដែល​នឹង​សម្របសម្រួល​ដល់​ការផ្តល់សេវា និង​ការចុះបញ្ជី​អត្រានុកូលដ្ឋាន​”​។​

លោក ស ខេង សរសេរ​ក្នុង​ហ្វេ​សប៊ុក ថា ទិន្នន័យ​ស្ថិតិ​អត្រានុកូលដ្ឋាន​គ្រប់​ជ្រុងជ្រោយ និង​ទាន់​ពេលវេលា ដែល​ផលិត​ចេញ​ពី​បញ្ជី​អត្រានុកូលដ្ឋាន នឹង​ជួយ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​កំណត់​គោលដៅ និង​មាន​ការឆ្លើយតប​យ៉ាង​មាន​ប្រសិទ្ធភាព​ទៅ​នឹង​គ្រា​អាសន្ន ឬ​គ្រោះមហន្តរាយ​។​
​កម្ពុជា​កំពុងតែ​អនុវត្ត​នូវ​ការផ្ដួចផ្ដើម​មួយចំនួន​ដែល​មានចែង​នៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ស្ដី​ពី​អត្តសញ្ញាណ​កម្ម​រយៈពេល ១០ ឆ្នាំ ២០១៧-២០២៦ ក្នុង​គោលបំណង​ជួយ​ដល់​ប្រព័ន្ធ​អត្រានុកូលដ្ឋាន និង​ស្ថិតិ​អត្រានុកូលដ្ឋាន​៕

Filed in: ព័ត៌មានជាតិ