សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បី​សប្តាហ៍​ខែ​ធ្នូ​កម្ពុជា​ចុះ​ត្រជាក់​រហូតដល់​១៥​អង្សារ​

បី​សប្តាហ៍​ខែ​ធ្នូ​កម្ពុជា​ចុះ​ត្រជាក់​រហូតដល់​១៥​អង្សារ​

ភ្នំពេញ ​៖ ​កម្ពុជា​នឹង​ចុះ​ត្រជាក់​រហូតដល់​១៥​អង្សា​សេ​នៅ​តំបន់​ជួរ​ភ្នំ​និង​ខ្ពង់រាប​ភាគ​ឦសាន​នៅ​សប្តាហ៍​ទី​៤​ក្នុង​ខែ​ធ្នូ​ឆ្នាំ​២០២១​ដល់​ខែ​កុម្ភៈ​ឆ្នាំ​២០២២​ខណៈ​ដែល​បណ្តា​ខេត្ត​-​រាជធានី​ផ្សេងៗ​ទៀត កម្រិត​ចុះ​ត្រជាក់​ដល់​១៨​អង្សា​សេ​។​នេះ​បើ​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធាន​តឹក​និង​ឧត្តុនិយម​។

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន បានសរសេរថាៈ លក្ខណៈ​បែប​ខាងលើ ធ្វើ​ឲ្យ​ព្រះរាជាណាចក្រ កម្ពុជា ក្នុង​រដូវរំហើយ ចាប់ពី​ខែ​ធ្នូ ឆ្នាំ​២០២១ ដល់​ខែ​កុម្ភៈ ឆ្នាំ​២០២២ មាន​ស្ថានភាព ធាតុ​អាកាស ដូចខាងក្រោមៈ​ធាតុអាកាស នឹង​ចាប់ផ្តើម​ចុះ​ត្រជាក់​លើក​ទី​១ ដោយ​ចាប់ពី​សប្តាហ៍​ទី​១ ខែ​ធ្នូ ដល់​សប្តាហ៍ ទី​៣ ខែ​ធ្នូ ឆ្នាំ​២០២១​។ នៅក្នុង​អំឡុង​ពេល​ចុះ​ត្រជាក់ មាន​ថ្ងៃ​ខ្លះ ធាតុ​អាកាស អាច​នឹង​ចុះ ត្រជាក់ ក្នុង​កម្រិត​ពី​មធ្យម ទៅ​បង្គួរ សម្រាប់​បណ្តា​ខេត្ត នៅ​ភាគ​ខាងលើ (​ជើង​) ក្នុង​ភូមិសាស្ត្រ តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន សីតុណ្ហភាព អប្បបរមា នឹង​ធ្លាក់​ចុះ ដល់​រង្វង់​ពី ១៧ អង្សា​សេ ទៅ ១៩ អង្សា​សេ​។ សម្រាប់​រាជធានី និង​ខេត្ត​ដទៃទៀត សីតុណ្ហភាព អប្បបរមា ស្ថិត​ក្នុង​រង្វង់​ពី ១៩ អង្សា​សេ ទៅ ២១ អង្សា​សេ​។ ធាតុ​អាកាស ចុះ​ត្រជាក់ លើក​ទី​២ ដោយ​ចាប់ពី​សប្តាហ៍​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០២១ ដល់​ខែ​កុម្ភៈ ឆ្នាំ​២០២២ ។​

​ក្នុងអំឡុង​ចុះ​ត្រជាក់ មាន​ថ្ងៃ​ខ្លះ ធាតុ​អាកាស អាច​នឹង​ចុះ​ត្រជាក់ ដល់​កម្រិត​ពី​មធ្យម ទៅ​បង្គួរ ជាប់ៗ​គ្នា ច្រើន​ថ្ងៃ ដូចជា បណ្តា​ខេត្ត នៅ​ភាគ​ខាងលើ (​ជើង​) ក្នុង​ភូមិសាស្ត្រ ជាប់​តំបន់ភ្នំ និង​តំបន់​ខ្ពង់រាប​ភាគ​ឦសាន សីតុណ្ហភាព អប្បបរមា អាច​ចុះ​មក​នៅក្នុង​រង្វង់​ពី ១៥ អង្សា​សេ ទៅ ១៧ អង្សា​សេ​។ សម្រាប់​រាជធានី និង​ខេត្ត​ដទៃទៀត សីតុណ្ហភាព អប្បបរមា ស្ថិត​ក្នុង​រង្វង់​ពី ១៨ អង្សា​សេ ទៅ ២០ អង្សា​សេ​។​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​សរសេរ​ទៀតថាៈ ខ្លួន​កំពុង​បន្ត​តាមដាន យ៉ាង​យកចិត្ត ទុកដាក់ លើ​បាតុភូតធម្មជាតិ​នេះ ហើយ​នឹង​ជម្រាបជូន​ព័ត៌មាន ជា​បន្តបន្ទាប់​ទៀត ក្នុងករណី​អាកាសធាតុ មាន​ការប្រែប្រួល សូម​ជ្រាប​ជា​ដំណឹង​។​ចឹង​ទេ​ប្រជាពលរដ្ឋ​ត្រូវរ​កអាវ​ក្រាស់ៗ​ពាក់​ការពារ​ផង​ទៅ​ព្រោះកូ​វីតមិន​ទាន់​អស់​ឡើយ​ទេ​!៕

Filed in: ព័ត៌មានជាតិ