សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មាន​មនុស្ស​១០​នាក់​ពាក់​ពន្ធ័​ករណីយ៍​រកឃើញ​កាំភ្លើ​ង​នៅ​ភ្នំព្រឹក​ខេត្តបាត់ដំបង​

​មាន​មនុស្ស​១០​នាក់​ពាក់​ពន្ធ័​ករណីយ៍​រកឃើញ​កាំភ្លើ​ង​នៅ​ភ្នំព្រឹក​ខេត្តបាត់ដំបង​

ភ្នំពេញ​៖​ ចាប់​បាន​ជនសង្ស័យ​ពាក់​ពន្ធ័​ការជួញដូរ​អាវុធ​ខុសច្បាប់​ដែលរ​ក​ឃើញ​នៅ​ភ្នំព្រឹក​បាន​ម្នាក់​ជា ឧត្តមសេនីយ៍ត្រី​យោធា​។​ការចាប់ខ្លួន​នេះ​ធ្វើឡើង​ដោយ​កម្លាំង​ប៉េអឹម​នៅមុខ​ភោជនីយដ្ឋាន ស្យាម​ស៊ី​ហ្វូត ស្ថិតក្នុង​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២១ ។​ប៉ុន្តែ​ករណីយ៍​នេះ​មិនមែន​មាន​តែ​មន្ត្រី​យោធា​ម្នាក់​នោះ​ទេ​គឺ​ឃាត់​បាន​អ្នក​ពាក់​ពន្ធ័​ជា​បន្តបន្ទាប់​ចំនួន​៦​នាក់​ហើយ​។

​បើ​តាម​នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មានប្រសាសន៍​ប្រាប់​កាសែត​នៅ​រសៀល​ថ្ងៃ​ទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២១​ឲ្យដឹងថា​៖ អ្នក​ទាំង​៦ ដែល​ឃាត់ខ្លួន​នោះ​មាន ទី​១ ឧត្ដមសេនីយ៍ទោ គង់ ណោរ៉ាន់ មេបញ្ជាការ​រោង​ជាង​ជួសជុល​ចម្រុះ នៃ​អគ្គនាយកដ្ឋាន​សម្ភារៈ​ប​ច្ចេក​ទេស របស់​ក្រសួង​ការពារជាតិ​, ទី​២ ឧត្ដមសេនីយ៍ត្រី អូន ពិសិដ្ឋ មេបញ្ជាការរង​រោង​ជាង​ជួសជុល​ចម្រុះ​, ទី​៣ វរសេនីយ៍ឯក យូ សំណាង អនុប្រធាន​នាយកដ្ឋាន​យន្ត​យុទ្ធ អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស​, ទី​៤ វរសេនីយ៍ទោ ព្រហ្ម សុភ​ក្រ នាយ​ផ្នែក​អាវុធ​ថ្មើរជើង​រោង​ជាង​ជួសជុល​ចម្រុះ អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស​, ទី​៥ វរសេនីយ៍ទោ ប៉ុល នី មេបញ្ជាការរង​ផ្នែក​សឹក​រង​ស្រុក​កំរៀង ខេត្ត​បាត់ដំបង និង​ទី​៦ វី វិ​នហាយ ព្រឹន្ទបាលឯក យោធា​ស្រុក​ភ្នំព្រឹក​។​

​សូមបញ្ជាក់​ថា​បើ​តាម​លោម​នាយ​ឧត្តមសេនីយ៍សៅ​សុខាតុលាកា​រចេញ​ឱ្យ​ខាង​អាវុធហត្ថ មាន​ចំនួន ១០ ដែល​ដីកា​ទាំង ១០ នោះ គឺ​ផ្ដើមចេញ​ពី​ការបង្ក្រាប​របស់​នគរ​បាល នៅពេល​សាកសួរ ដោយ​បក្សពួក​នៃ​ក្រុម​ជួញដូរ​អាវុធ​នេះ​មិនមែន​មាន​តែ ២ ៣​នាក់ ទេ ដែល​ពាក់ព័ន្ធ​មន្ត្រី​ក្នុង​ជួរ​កងទ័ព​។​

​នាយ​ឧត្តមសេនីយ៍ សៅ សុខា មានប្រសាសន៍​បញ្ជាក់​ថា​៖ “​ខាង​ជំនាញ​បាន​វាយតម្លៃ​ថា អាវុធ​ទាំងនោះ មាន​គុណភាព មាន​ត្រឹម ៦៥ ភាគរយ បានន័យថា ជា​អាវុធ​ចាស់ៗ ដែល​យកមក​ជួសជុល ហើយ​យកទៅ​លក់​។ ចំណែក​គ្រាប់​វិញ មាន​គុណភាព តែ ៧០ ភាគរយ ចំណែក​បង់​សម្រាប់​ច្រក​គ្រាប់ មាន​គុណភាព ត្រឹម ៨០ ភាគរយ​។ អាវុធ​របៀបនេះ គឺ​កងទ័ព​បាន​ប្រមូល​តាម​បណ្ដា​អង្គភាព ដើម្បី​យក​មក​ជួលជុល សម្រាប់​បម្រើ​ការងារ​ហ្វឹកហ្វឺន មិនមែន​សម្រាប់​ប្រយុទ្ធ​ទេ ព្រោះ​អាវុធ​គុណភាព​ជាង ៦០​ភាគរយ​នេះ មិន​អាច​ប្រើប្រាស់​បាន​ទេ​”​។​

​លោក​សៅ​សុខា​បកស្រាយ​ថា​៖ “​បើតាម នគរបាល​សួរនាំ​ជនសង្ស័យ​ទាំងនោះ ពួកគេ​ឆ្លើយ​ថា អាវុធ​ទាំងនោះ​គឺ​យក​ពី​រោង​ជាង​នៃ អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស ដែល​កាំភ្លើង​ទាំង​ហ្នឹង​ប្រមូល​ពី​អង្គភាព​ទូទាំង​ប្រទេស ព្រោះ​កាំភ្លើង​ចាស់ៗ គេ​ប្រមូល​យក​មក​ទុក និង​ជួសជុល គឺ​មិនមែន​ជា​កាំភ្លើង​ថ្មី គាស់​ពី​កេស យក​ពី​ឃ្លាំង​នោះទេ​”​។​

​លោក ប្លង់ សុផល អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រាប់​បណ្តាញ​ព័ត៌មាន នៅ​រសៀល​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ​ឲ្យដឹងថា « អ្នក​ទាំងនេះ​កំពុង​ត្រូវ​ស៊ើបសួរ​ពីបទ ជួញដូរ​នាំចេញ និង​សន្និធិ​អាវុធ គ្រឿង​ផ្ទុះ និង​គ្រាប់រំសេវ ដោយ​គ្មាន​ការអនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច តាម​មាត្រា​៤៨៨ និង​មាត្រា​២០ នៃ​ក្រម​ព្រហ្មទណ្ឌ និង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ និង​គ្រាប់រំសេវ​»​។​

​កាលពី​ល្ងាច​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១ សមត្ថកិច្ច​រកឃើញ​អាវុធ​ចំនួន​៣៣​ដើម ក្នុង​ចំការ​មៀន​មួយកន្លែង នៅ​ស្រុក​ភ្នំព្រឹក​ខេត្តបាត់ដំបង​(​ក្រោយមក​អ្នកនាំពាក្យ​នគរបាលជាតិ​បាន​ប្រាប់​កាសែត​ថា​រកឃើញ​រហូតដល់​៥៣​ដើម​?)​។​លោក សៅ សុខា​ឲ្យដឹងថា​៖ “​សម្រាប់ អាវុធ គឺ​បាន​ចំនួន ១០៥ ដើម​។ អាវុធ​ហ្នឹង យើង​ចាប់បាន ២ លើក មាន AK47 ចំនួន ១០០ ដើម​, កាំភ្លើង 12,7 ចំនួន ២ ដើម​, M79 ចំនួន ៣ ដើម​”​។

​រឿង​ជួញដូ​កាំភ្លើង​នេះ​គេ​មិនដឹង​តើ​មាន​អ្នក​ទៀត​នៅ​ពីក្រោយ​ការជួញដូរ​អាវុធ​បែប​នេះ​ទៀត​នោះឡើយ​។​ព្រោះថារ​ណីយ៍​ជួញ​អាវុធ​ចេញពី​ស្រុក​ខ្មែ​រចឹង​មាន​ច្រើន​ដង​ហើយ​បើ​គេ​មិន​ទាន់​ភ្លេច​ទេ​កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​សមត្តកិច្ច​សៀម​ជំនាន់​លោកថា​ក់​ស៊ីនជា​នាយករដ្ឋមន្ត្រី​ចាប់​បាន​អាវុធ​ដែល​ឈ្មួញ​ខ្មែរ​យក​ឡាន​ខ្មែរ​(​ខ្លះ​ថា​ឡាន​របស់​មេដឹកនាំ​ក្រសួង​ការពារជាតិ​)​ដឹក​ចេញ​នៅ​ខេត្ត​ត្រាត​ប្រទេស​ថៃ​។​តែ​ក្រោយមក​រឿង​មួយ​នេះ​ត្រូវបាន​គេ​គ្រប​ទុក​បាត់ទៅ​?៕

Filed in: ព័ត៌មានជាតិ