សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កម្ពុជា​បាន​សិទ្ធ​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​យុវជន​អាស៊ី នា​ឆ្នាំ​២០២៩ ជា​ផ្លូវការ​

​កម្ពុជា​បាន​សិទ្ធ​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​យុវជន​អាស៊ី នា​ឆ្នាំ​២០២៩ ជា​ផ្លូវការ​

អារ៉ាប់​រួម​៖ ព្រះរាជាណាចក្រ​កម្ពុជា ទទួលបាន​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ នៃ​ការប្រកួត​កីឡា​យុវជន​អាស៊ី នា​ឆ្នាំ​២០២៩ ជា​ផ្លូវការ​ហើយដោយ​ទទួលបាន​ការអបអរ​សាទរ​ពី​បណ្តា​ប្រទេស​ដែល​ចូលរួម​ទាំងអស់​។​

​លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) និង​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះហត្ថលេខា​ទទួល​សិទ្ធិ​ជា​ផ្លូវការ នៅ​ទីក្រុង​ឌូ​បៃ ប្រទេស​អារ៉ាប់​រួម នៅ​ល្ងាច​ថ្ងៃអាទិត្យ ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២១​។

​លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ និង​ជា​អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា នៅក្នុង​ពេល​ដែល​ដំណើរការ​សន្និបាត​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី និង​ពិធី​ចុះហត្ថលេខា​ជា​ផ្លូវការ​បាន​បញ្ជាក់ថា «​កម្ពុជា​ពិតជា​មាន​មោទនភាព​ចំពោះ​ការទទួល​បាន​សិទ្ធិ​ជា​ផ្លូវការ​ធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​យុវជន​អាស៊ី លើក​ទី​៥ ឆ្នាំ​២០២៩ ដោយ​ជោគជ័យ នៅក្នុង​សន្និបាត​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី នៅ​ទីក្រុង​ឌូ​បៃ ប្រទេស​អារ៉ាប់​រួម នាពេលនេះ​។ តំណាង​ប្រទេស​ទាំងអស់​នៃ​ទ្វីប​អាស៊ី​៤៥​ប្រទេស​បាន​អបអរសាទរ​ជូន​ចំពោះ ព្រះរាជាណាចក្រ​កម្ពុជា ដែល​ទទួលបាន​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​យុវជន​អាស៊ី នា​ឆ្នាំ​២០២៩ ជាមួយនឹង​ការមើលឃើញ​ពី​ការរីកចម្រើន​ខាង​ផ្នែក​កីឡា ក៏​ដូចជា​ការអភិវឌ្ឍ និង​សន្តិភាព​របស់​កម្ពុជា​»​។​

​លោក វ៉ាត់ ចំរើន មានប្រសាសន៍​បន្ថែម​ទៀត​ថា​កម្ពុជា​នឹង​មាន​បណ្តា​ប្រទេស​នានា​នឹង​ចូលរួម​ជួយ​ដល់​ការរៀបចំ​ការប្រកួត​កីឡា​យុវជន​អាស៊ី​របស់​ម្ចាស់ផ្ទះ កម្ពុជា​យើង​ផងដែរ​។ ដូច្នេះ​មោទនភាព​នេះ​គឺ​បាន​កើតមាន​ឡើង​ក្រោម​ចក្ខុវិស័យ​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្តេច​អគ្គ​មហា សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​អនុញ្ញាត​ឲ្យ​គណៈប្រតិភូ​កម្ពុជា​មក​ចូលរួម​ចុះហត្ថលេខា​ទទួល​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​យុវជន​ជា​ប្រវត្តិសាស្ត្រ​ប្រចាំ​អាស៊ី​មួយ​នេះ​។​

​នេះ​ជា​សំណាង​របស់​យុវជន​របស់​កម្ពុជា​យើង និង​ជា​សំណាង​របស់​ប្រទេស​កម្ពុជា​យើង ដែល​ទទួលបាន​នូវ​កិត្តិយស កិត្យានុភាព​ជាតិ ពេញមុខ ពេញមាត់ ពេញ​សមត្ថភាព​នៅ​លើ​ឆាក​អន្តរជាតិ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ​ប្រទេស​អារ៉ាប់​ទាំងអស់ និង​បណ្តា​យ​ផ្សព្វផ្យាយ​អន្តរជាតិ​បាន​ចូលរួម​ផ្តិត​យក​រូបភាព​ពី​ពិធី​ចុះហត្ថលេខា​នេះ​ទៅ​ផ្សព្វផ្សាយ​ទូទាំង​ពិភពលោក​។​

​ក្នុងនាម​គណៈប្រតិភូ​កម្ពុជា ក្នុង​បេសកកម្ម​អន្តរជាតិ​នេះ លោក វ៉ាត់ ចំរើន សូម​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ជូន​រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ ដែល​បាន​គាំទ្រ​ដល់​វិស័យ​កីឡា​ជានិច្ច ព្រម​ជាមួយនឹង​ការរួមចំណែក​កសាង​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​កម្ពុជា​យើង​ទាំងមូល​។​

Filed in: ព័ត៌មានជាតិ