សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បេក្ខជន​ប្រធានាធិបតី​ស្តេច​ប្រដាល់​ប៉ាគិ​អៅ​សន្យា​ថា​បើ​លោក​ជាប់​ឆ្នោត​នឹង​ចាប់​មេ​ពុករលួយ​ដាក់គុក​!

បេក្ខជន​ប្រធានាធិបតី​ស្តេច​ប្រដាល់​ប៉ាគិ​អៅ​សន្យា​ថា​បើ​លោក​ជាប់​ឆ្នោត​នឹង​ចាប់​មេ​ពុករលួយ​ដាក់គុក​!

ប្រទេស​ហ្វីលីពីន​៖ អតីត​អ្នក​ប្រដាល់​អន្តរជាតិ​ដ៏​ល្បីល្បាញ លោក ម៉ាន់​នី ប៉ាក​គី​អៅ (Manny Pacquiao) បាន​សន្យា​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​អាមេរិក CNN កាលពី​ថ្ងៃ​ទី​១១​វិច្ឆិកា​ថា លោក​នឹង​បើក​ការស៊ើបអង្កេត​ពាក់ព័ន្ធ​រឿង​ពុករលួយ ប្រឆាំង​អតីត​ដៃគូ​នយោបាយ​របស់​លោក​មួ​យ​ចំនួន នៅក្នុង​ជួរ​រដ្ឋាភិបាល​របស់ លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ (Rodrigo Duterte) បច្ចុប្បន្ន ប្រសិន​បើ​លោក​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ហ្វីលីពីន​។ នេះ​បើ​តាម​ការដកស្រង់​ព័ត៌មាន នៅ​រសៀល​ថ្ងៃ​សុក្រ ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២១​។

​លោកប៉ា​គី​អៅ​( Pacquiao) បាន​លើកឡើង​អំពី​ផែនការ​របស់​លោក ក្នុង​ការស៊ើបអង្កេត​សមាជិក​មួយចំនួន នៅក្នុង​ជួរ​រដ្ឋាភិបាល​លោក​ប្រធានាធិបតី​ឌុយ​ទឺតេ​( Duterte) ដែល​នឹង​ត្រូវ​ផុត​អាណត្តិ ក្រោយ​ការបោះឆ្នោត​ប្រធានាធិបតី នៅ​ឆ្នាំ​២០២២ ខាងមុខនេះ​។ លោក Pacquiao «​មន្ត្រី ពុករលួយ ទាំង អស់ នោះ គួរ តែ ត្រូវ​ចាប់ ដាក់ គុក​។ វា​នឹង​ក្លាយ​ជា​មធ្យោបាយ​តែមួយគត់ ដែល​យើង​អាច​មើលឃើញ កំណើនសេដ្ឋកិច្ច​នៅក្នុង​ប្រទេស​របស់​យើង ព្រោះ​ពួកគេ​ជា​ជំងឺ​មហារីក​របស់​ប្រទេស​នេះ ដែល​ជា​ឧបសគ្គ​ដល់​ការអភិវឌ្ឍ​»​។​

​គូប្រជែង​ម្នាក់​របស់​លោក​ប៉ា​គី​អៅ​( Pacquiao )​ដែល​កំពុង​មាន​ប្រជាប្រិយភាព​ផងដែរ គឺ​លោក ហ្វ៊ែ​រ​ឌី​ណេន បង​បង ម៉ា​កូស ជូនៀ (Ferdinand “Bongbong” Marcos Jr.) វ័យ ៦៤​ឆ្នាំ ត្រូវ​ជា​កូនប្រុស​របស់​អតីត​មេដឹកនាំ​ផ្តាច់ការ​ហ្វីលីពីន លោក ហ្វ៊ែ​រ​ឌី​ណេន ម៉ា​កូស ដែល​ត្រូវបាន​គេ​ចោទប្រកាន់​ថា បាន​កឹបកេង​លុយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ពី​ប្រទេស​ជាតិ អំលុង​ការ​កាន់អំណាច​រយៈពេល​ពីរ​ទសវត្ស​រ៍ក​ន្លះ ជា​ពេល​ដែល​មនុស្ស​រាប់ពាន់​នាក់ ត្រូវបាន​ចាប់​ដាក់គុក និង​ធ្វើ​ទារុណកម្ម​។​

​អ្នក ជំនាញ ខ្លះ​បាន​គណនា​ថា ក្រុមគ្រួសារ Marcos បាន​ប្រមែប្រមូល​ទ្រព្យ សម្បត្តិ ច្រើន ជាង ១០​ពាន់ លាន ដុល្លារ អាមេរិក ក្នុងអំឡុង ពេល ដែល​ខ្លួន​កាន់ អំណាច ផ្តាច់ការ​។ យ៉ាងណា​ក៏​ដោយ​លោក ម៉ា​កូស ជូនៀ បានលើកឡើង ថា ការ ចោទ ប្រកាន់ ជាច្រើន មក លើ គ្រួសារ របស់ លោក គឺជា​ការ «​បង្កា​ច់ បង្ខូច​» តែប៉ុណ្ណោះ​។​

​សម្រាប់​របៀបវារៈ​នយោបាយ​របស់ Pacquiao រួម​មាន​ការព្យាយាម​យក​មក​វិញ​នូវ «​ទ្រព្យសម្បត្តិ​ដែល​ត្រូវ​បាន​លួច​» មួយចំនួន​ពី​ក្រុមគ្រួសារ Marcos ដែល​ធ្លាប់​ត្រូវបាន​និរទេស​អស់​រយៈពេល​ជាង ៥​ឆ្នាំ​បន្ទាប់ពី​បដិវត្តន៍​ឆ្នាំ​១៩៨៦​។ លោក Pacquiao បាន​សង្កត់ធ្ងន់​ជុំវិញ​បញ្ហា​នេះ​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​មិន​ខ្លាច​ទេ​។ នេះ ជា ការ តស៊ូ របស់ ខ្ញុំ ដើម្បី ផ្តល់ ការ អភិវឌ្ឍ ដល់ ប្រទេស ជាតិ​របស់ យើង ដោយ​ត្រូវ​ចាប់ អ្នក ដែល លួច ទ្រព្យសម្បត្តិ ជាតិ​ហ្វីលីពីន ដាក់គុក​ជា បន្តបន្ទាប់​។ ខ្ញុំ ចង់ ឲ្យ ពួកគេ ជាប់ គុក​»​។​

​គួរបញ្ជាក់​ថា លោក Manny Pacquiao ត្រូវបាន​គេ​មើលឃើញថា មានលទ្ធភាព​ខ្ពស់​ក្នុង​ការបន្ត​តំណែង ជា​ប្រធានាធិបតី​ហ្វីលីពីន ពី​លោក Duterte នៅក្នុង​ការបោះឆ្នោត​សកល ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​០៩ ខែ​ឧសភា ឆ្នាំ​២០២២​។ ទោះបីជា​លោក Duterte មាន​ប្រជាប្រិយភាព​យ៉ាងណា តែ​លោក​អាច​កាន់​អំណាច​បាន​តែ ១​អាណត្តិ​ប៉ុណ្ណោះ ដែល​មាន​រយៈពេល ៦​ឆ្នាំ ដោយសារតែ​ការកំណត់​ដោយ​ច្បាប់​រដ្ឋធម្មនុញ្ញ​ហ្វីលីពីន​ថា ប្រធានាធិបតី​មួយរូប អាច​កាន់​អំណាច​បាន​តែ​មួយ​អាណត្តិ​ប៉ុណ្ណោះ​៕

Filed in: ព័ត៌មានជាតិ