សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក វន ស៊ីផា អភិបាល នៃ​គណៈ​អភិបាល​ស្រុក​សាមគ្គី​មានជ័យ និង​ជា​ប្រធាន​ក្រុម​ទី​៣ បានបញ្ចប់​វិវាទ​ដីធ្លី​ចំនួន​ពីរ​ករណី នៅ​ឃុំ​ក្រាំង​ល្វា​!!!

លោក វន ស៊ីផា អភិបាល នៃ​គណៈ​អភិបាល​ស្រុក​សាមគ្គី​មានជ័យ និង​ជា​ប្រធាន​ក្រុម​ទី​៣ បានបញ្ចប់​វិវាទ​ដីធ្លី​ចំនួន​ពីរ​ករណី នៅ​ឃុំ​ក្រាំង​ល្វា​!!!

​កំពង់ឆ្នាំង​៖ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ១១​កើត ខែ​កត្តិក ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ លោក វន ស៊ីផា អភិបាល នៃ​គណៈ​អភិបាល​ស្រុក​សាមគ្គី​មានជ័យ និង​ជា​ប្រធាន​ក្រុម​ទី​៣ របស់​ក្រុម​ដោះស្រាយ​វិវាទ​មូលដ្ឋាន​ស្រុក បាន​ដឹកនាំ​ពិភាក្សា​ដោះស្រាយ​ករណី​វិវាទ​ពីរ​ករណី នៅ​សាលាឃុំ​ក្រាំង​ល្វា ។​
– វិវាទ​ទី​១: គឺ​វិវាទ​ទំនាស់​ព្រំ​ដី​របស់​ឈ្មោះ អ៊ឹម សា​វ៉េ​ន ជាមួយ​ឈ្មោះ គុំ កាយ បន្ទាប់​ពី​ការពិភាក្សា​គ្នា​មក​គូភាគី​ទាំង​ពីរ​យល់ព្រម​កាន់កាប់ និង​ប្រើប្រាស់​ដី​តាម​វិញ្ញាបនបត្រ​(​ប្លង់រឹង​)​រៀងៗ​ខ្លួន បន្ទាប់មក​ក្រុម​ការងារ​បាន​ចុះ​ទៅ​កំណត់​ព្រំប្រទល់​បញ្ចប់ទំនាស់​តែម្តង​។​
– វិវាទ​ទី​២: គឺ​ទំនាស់​ករណី​កាយ​យក​អាចម៍ដី​លក់​រវាង​ឈ្មោះ អ៊ឹម សា​វ៉េ​ន ជាមួយ​ឈ្មោះ ភិន អាវ ភាគី​ទាំងពីរ​បាន​ឯ​ភាព​ឲ្យ​ក្រុមការងារ​ចុះ​ពិនិត្យ​ផ្ទៀងផ្ទាត់​វិញ្ញាបនបត្រ​(​ប្លង់រឹង​)​។ តាម​ការចុះ​ពិនិត្យ​ជាក់ស្តែង​ឃើញថា ភាគី អ៊ឹម សា​វ៉េ​ន ពិតជា​បាន​កកាយ​យក​អាចម៍ដី​លើ​ដី​ឈ្មោះ ភិន អាវ ប្រាកដ​មែន​។ ក្រុម​ការងារ​បាន​សម្រប​សម្រួល​បញ្ចប់​បញ្ហា​ដោយ​មិន​មាន​ការទូទាត់​ជា​ប្រាក់​អ្វី​នោះទេ ព្រោះ​មាន​ផលប៉ះពាល់​តិចតួច ៕

Filed in: ព័ត៌មានជាតិ