សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចាប់​បាន​អ្នកទោស​ហែក​គុក​ស្ទឹងត្រែង​អស់​វិញ​ហើយ​តែ​សម្តេច​ក្រឡាហោម ស ខេង បញ្ជាក់ថា ដំណើរការ​អធិការកិច្ច​ពន្ធនាគារ​នៅ​តែ​ធ្វើ​បន្ត !

​ចាប់​បាន​អ្នកទោស​ហែក​គុក​ស្ទឹងត្រែង​អស់​វិញ​ហើយ​តែ​សម្តេច​ក្រឡាហោម ស ខេង បញ្ជាក់ថា ដំណើរការ​អធិការកិច្ច​ពន្ធនាគារ​នៅ​តែ​ធ្វើ​បន្ត !

​ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​១៧​វិច្ឆិកា​នេះ សមត្ថកិច្ច​មូលដ្ឋាន​ខេត្តស្ទឹងត្រែង​បានបញ្ចប់​ការចាប់ខ្លួន​ជន​ជាប់​ឃុំ​ចំនួន ៧​នាក់​ដែល​ហែក​គុក​រត់​ចេញ​កាលពី​យប់​ថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ មក​វិញ​អស់ហើយ ។

​សូមបញ្ជាក់​ថា បន្ទាប់ពី​មាន​ករណី​នេះ សមត្ថកិច្ច​បាន​ដេញតាម និង​ស្រាវជ្រាវ​ចាប់​បាន​ចំនួន​៥​នាក់ ជា​បន្តបន្ទាប់​។ ១៖ ឈ្មោះ ទូច វ៉ាត់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ មាន​បទល្មើស​សមគំនិត​ក្នុង​អំពើ​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន និង​មាន​កម្រិត​ទោស​៣០​ឆ្នាំ ។​
២៖ ឈ្មោះ វ៉ា ភូ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មាន​បទល្មើស ជួញដូរ​ដោយ ខុស​ច្បាប់​នូវ​សារធាតុ​ញៀន និង​មាន​កម្រិត​ទោស​២០​ឆ្នាំ ។​

៣៖ ឈ្មោះ គិត ងិន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ឡាវ មាន​បទល្មើស ប៉ុនប៉ង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​មាន​កម្រិត​ទោស ០៤​ឆ្នាំ ។​៤.​ឈ្មោះ ចាក លី ប៊ី​តាលី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ឡាវ មាន​បទល្មើស ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ ញៀន ក៏​វិត​ទោស អស់​មួយ​ជីវិត ។​
៥៖ ឈ្មោះ មាន វិមាន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មាន​បទល្មើស លួច​មាន​ស្ថាន​ទម្ងន់ ទោស​ដោយសារ​ការ ប្រើ​ទារុណកម្ម និង​មានកំ​រឹត​ទោស​២៧​ឆ្នាំ ។​

​ទោះជា​យ៉ាងណា​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​តាមរយៈ​បណ្តាញ​សង្គម បានបញ្ជាក់​ថា កិច្ចប្រតិបត្តិការ​ចាប់​ខ្លួន​មកវិញ​នូវ​ទណ្ឌិត​ដែល​បាន​លួច​រត់ចេញ​ពី​ពន្ធនាគារ​ខេត្ត​ស្ទឹងត្រែង ដែល​នៅពេលនេះ​សម្រេចបាន​ជោគជ័យ​។ “​ក្នុង​នាម​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​សម្ដែ​នូវ​ការកោតសរសើរ ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ខ្នះខ្នែង​ធ្វើ​កិច្ច​ប្រតិ​ប​ត្ត​ការ​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​ប្រកបដោយ​វិជ្ជាជីវៈ ព្រមទាំង​ការចូលរួម​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដើម្បី​សម្រេចបាន​ជោគជ័យ​នៅក្នុង​ប្រតិបត្តិការ​នេះ​។​”​សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់​ជា​ថ្មី​ថា ដំណើរការ​អធិការកិច្ច ចំពោះ​បញ្ហា​ដែល​បាន​កើតឡើង​ធ្វើឲ្យ​ជន​ជាប់​ឃុំ​រត់​រួច​ពី​ពន្ធនាគារ​នោះ គឺ​នៅ​កំពុង​ដំណើរការ​នៅឡើយ ហើយ​នឹង​ធ្វើ​កិច្ចការ​នេះ ប្រកបដោយ​ការទទួលខុសត្រូវ និង​តម្លាភាព​។​

​សម្តេច​ក្រឡាហោម បានលើកឡើង​បន្ថែមថា លទ្ធផល​ជោគជ័យ​នៃ​ប្រតិបត្តិការ​នេះ ពិតជា​កើត​ឡើង​បាន​ដោយសារតែ​មាន​ការចូល​រួម​របស់​ប្រជាពលរដ្ឋ ដែល​បាន​ជួយ​ស្រាវជ្រាវ​និង​រាយការណ៍​ជូន​សមត្ថកិច្ច ឈានទៅដល់​ការចាប់​បាន​មក​វិញ​នូវ​ទណ្ឌិត​ដែល​សុទ្ធ​ជា​ឧក្រិដ្ឋជន​គ្រឿងញៀន ហើយ​នេះ​គឺជា​ការបង្ហាញ​ថា គ្រប់​សកម្មភាព​សង្គម អាច​សម្រេច​បាន​គឺ​ពិតជា​មាន​ការចូលរួម​របស់​ប្រជាពលរដ្ឋ ហើយ​វា​ជា​មោទនភាព​ដែល​លទ្ធផល​នេះ​បាន​បង្ហាញថា ប្រជាពលរដ្ឋ​ពិតជា​មាន​ការយល់ដឹង និង​បាន​ចូលរួម​ក្នុង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ក៏​ដូច​ជា​ការ​ថែរ​រក្សា​សន្តិសុខ សុវត្ថិភាព​សង្គម​ផងដែរ ៕

Filed in: ព័ត៌មានជាតិ