សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សមាជិក​សភា​បក្សប្រឆាំង​រក​មិន​បាន​សម្លេងគាំទ្រ​សេចក្ដីព្រាងច្បាប់​កាត់បន្ថយ​អំណាច​របស់​យោធា ក្នុង​ឆាកនយោបាយ​

​សមាជិក​សភា​បក្សប្រឆាំង​រក​មិន​បាន​សម្លេងគាំទ្រ​សេចក្ដីព្រាងច្បាប់​កាត់បន្ថយ​អំណាច​របស់​យោធា ក្នុង​ឆាកនយោបាយ​

ប្រទេស​ថៃ​៖ សភាជាតិ​ប្រទេស​ថៃ នៅ​ថ្ងៃ​ពុធ​នេះ បាន​ច្រានចោល​សេចក្ដីព្រាងច្បាប់​ថ្មី​មួយ​ដែល​មាន​គោលដៅ​កាត់​បន្ថយអំណាច និង​តួនាទី​របស់​យោធា​ថៃ នៅក្នុង​ឆាកនយោបាយ​។
​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ថ្ងៃ​ពុធ ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២១​បាន​ផ្សាយ​ឲ្យដឹងថា​៖​ការច្រានចោល​ខាងលើ ធ្វើឡើង​នៅក្នុង​សម័យប្រជុំ​រួម​មួយ​របស់​សភា​ជាន់​ទាប និង​ព្រឹទ្ធសភា​ថៃ ដែល​បាន​បោះឆ្នោត​ជំទាស់​នឹង​សេចក្ដីព្រាងច្បាប់​នេះ​ក្នុង​សំឡេង​ជំទាស់ ៤៧៣ ទល់នឹង ២០៦​សំឡេងគាំទ្រ និង​អនុប្បវាទ ៦​សំឡេង​។

​សេចក្ដីព្រាងច្បាប់​នេះ គឺ​មាន​គោលដៅ​កាត់​បន្ថយអំណាច និង​តួនាទី​របស់ យោធា​ថៃ នៅក្នុង​ឆាកនយោបាយ តាមរយៈ​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដែល​ត្រូវបាន​អនុម័ត​នៅក្រោម​ការដឹកនាំ​នៃ​របប​យោធា​កាលពី​ឆ្នាំ​២០១៧​។​

​ប្រសិន​បើ​ពិនិត្យ​លើ​ទិដ្ឋភាព​ច្បាប់​លោក​ប្រា​យុទ្ធ​នៅតែ​មាន​កម្លាំង​ក្នុង​ការគ្រប់គ្រង​គណបក្ស​ចំរុះ​ក្នុង​រដ្ឋាភិបាល​តាមរយៈ​ផ្តល់​ផលប្រយោជន៍​អ្វី​តាម​ជាក់ស្តែង​នៃ​ស្ថានភាព​នយោបាយ​ស្រុកថៃ​។​ព្រោះ​គណបក្ស​ប្រឆាំង​ពិសេស​គណបក្ស​ភឿ​ថៃ​មិន​អាច​ប្រមូល​កម្លាំង​បង្ក្រាប​លោក​ប្រា​យុទ្ធ​បានឡើយ​។​

​គួរបញ្ជាក់​ថា សេចក្ដីព្រាងច្បាប់​ថ្មី​ខាងលើ​ដែល​ទទួលបាន​ការគាំទ្រ​ពី​អ្នក​ដាក់​ញ្ញតិ​ចំនួន ១៣០,០០០​នាក់ ក៏​មាន​បំណង​លុបចោល​អាសនៈ​សមាជិក​ព្រឹទ្ធសភា តែងតាំង​ដោយ​យោធា​ថៃ ចំនួន ២៥០​រូប​ផង​ដែរ​។ ប្រទេស​ថៃ​ធ្លាប់​បាន​ឆ្លងកាត់​ការធ្វើ​វិសោធនកម្ម​ចំនួន ២០​លើក និង​រដ្ឋប្រហារ ១៣​លើក​រួចមកហើយ គិត​ចាប់តាំងពី​ឆ្នាំ​១៩៣២​មក​៕

Filed in: អន្តរជាតិ