សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បន្ទាប់​ពី​ប៉ះគ្នា​រឿង​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​យោធា​កម្ពុជា​អាមេរិក​ប្រកាស​ផ្តល់​ជំនួយ​ជួយ​កម្ពុជា​ប្រឆាំង​ជម្ងឺ​កូវី​ត​!

បន្ទាប់​ពី​ប៉ះគ្នា​រឿង​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​យោធា​កម្ពុជា​អាមេរិក​ប្រកាស​ផ្តល់​ជំនួយ​ជួយ​កម្ពុជា​ប្រឆាំង​ជម្ងឺ​កូវី​ត​!

​ភ្នំពេញ​៖ រដ្ឋាភិបាល​សហរដ្ឋអាមេរិក នឹង​បន្ត​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩ តាមរយៈ​ការផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​អនុវត្ត​គម្រោង ឬ​កម្មវិធី​នានា ដែល​ជួយ​កែលម្អ​គុណភាព​នៃ​សេវា​សុខាភិបាល​, លើកកម្ពស់​សន្តិសុខ​ស្បៀង​, និង​កែលម្អ​ជីវភាព​របស់​ប្រជាជន ជាពិសេស ប្រជាជន​នៅ​ជនបទ អ្នក​បាត់បង់​ការងារ​នៅ​ទីក្រុង ស្ត្រី​រងគ្រោះ​ដោយសារ​អំពើហឹង្សា និង​ជនពិការ​។

​នេះ​បើ​តាម​ការប្រកាស​របស់​លោកប៉ា​ទ្រិក​មឺ​ហ្វី​( Patrick Murphy) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៅ​ថ្ងៃ​ទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២១ នៅ​ទីស្ដីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​លោក​ឯកអគ្គរដ្ឋទូត​អាមេរិក Patrick Murphy បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​កា​រ​សម្រេចបាន​លទ្ធផល​ល្អប្រសើរ​ក្នុង​ការបង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ប្រកបដោយ​ជោគជ័យ តាមរយៈ​ការបើក​ដំណើរការ​សេដ្ឋកិច្ច​ឡើងវិញ​លើ​គ្រប់​វិស័យ ជាពិសេស ការបើកទទួល​ទេសចរណ៍​អន្តរជាតិ​ឡើងវិញ​ដោយ​មិន​តម្រូវឱ្យ​ធ្វើ​ចត្តា​ឡី​ស័ក ដោយ​នេះ​ជា​យុទ្ធសាស្ត្រ​មួយ ក្នុងចំណោម​យុទ្ធសាស្ត្រ​សំខាន់​ផ្សេងៗ​ទៀត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​បន្ទាប់ពី​ផលប៉ះពាល់​នៃ​ការ​រី​កា​រាល់ដាល​នៃ ជំងឺ​កូវី​ដ​-១៩ ផងដែរ​។​

​លោក​អគ្គបណ្ឌិត​-​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​អាមេរិក ដែល​បាន​ផ្តល់ ហិរញ្ញប្បទាន​ឥត​សំណង​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​នៅ​កម្ពុជា ជាពិសេស លើ​វិស័យ​សុខាភិបាល អប់រំ បរិស្ថាន កសិកម្ម និង​វិស័យ​អភិបាលកិច្ច និង​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​។ លោក​ឧបកនាយករដ្ឋមន្ត្រី​អះអាង​ថា​ភាគី​ទាំង​ពីរ​នឹង​បន្ត​ពូន​ជ្រុំ​មូលដ្ឋានគ្រឹះ​នៃ​ចំណង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់​ឲ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​។​

​លោក​អគ្គបណ្ឌិត​សភា​ចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏​បាន​គូសបញ្ជាក់​អំពី​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​របស់​រដ្ឋាភិបាល​អាមេរិក ក្នុង​ការជួយ​ទប់ស្កាត់​ប្រយុទ្ធប្រឆាំង​នឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ តាមរយៈ​ការផ្តល់​ហិរញ្ញប្បទាន ឥត​សំណង​សរុប​ប្រមាណ​ជា ១៥​លាន​ដុល្លារ​អាមេរិក ដោយ​ក្នុង​នោះ ថវិកា​ទាំងនះ ត្រូវបាន​ផ្តល់​ជូន​ឱ្យ​ប្រើប្រាស់​តាមរយៈ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​សហរដ្ឋអាមេរិក (USAID) សម្រាប់​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ និង​ប្រើប្រាស់​ផងដែរ​សម្រាប់​ការស្តារ​សម្បទា​សេដ្ឋកិច្ច​ឡើងវិញ បន្ទាប់​ពី​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូវី​ដ​-១៩ នៅ​កម្ពុជា​។​

​លោក​អគ្គបណ្ឌិត​-​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន លើក​បាន​ឡើង​ទៀតថា នា​ពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ក៏បាន​ផ្តល់​ជា​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ Johnson & Johnson ចំនួន​ជាង ១​លាន​ដូស ដែល​ត្រូវ​ផ្តល់​តាមរយៈ​យន្តការ COVAX ដើម្បី​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការចាក់​វ៉ាក់សាំង​ជូន​ដល់ ប្រជាជន​កម្ពុជា​។​

​ភាគី​ទាំងពីរ ក៏​បាន​កត់សម្គាល់​លើ​ចំណុច​វិជ្ជមាន​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​លើ​វិស័យសេដ្ឋកិច្ច ទាំង​វិស័យ​ពាណិជ្ជកម្ម និង​ការវិនិយោគ ដែល​មាន​ការកើនឡើង​គួរឱ្យ​កត់សម្គាល់​នានា​ថ្មី​នេះ ផងដែរ​។​សូមបញ្ជាក់​ថា​ក្នុងពេល​ដែល​ទូត​អាមេរិក​ផ្តល់​ជំនួយ​ឲ្យ​កម្ពុជា​នៅ​ពេល​ល្ងាច​នា​ពេល​ព្រឹក​សម្តេច​តេជោ​ហ៊ុនសែន​ទើប​ទទួល​វ៉ាកសាំង​ប្រឆាំង​កូវិត​ចិន​២​លាន​ដូស​ថែមទៀត​។​

​ថ្មីៗ​នេះ​អាមេរិក​និង​កម្ពុជា​ទើប​និង​ប៉ះ​ទង្គិះ​គ្នា​បន្ទាប់​ពី​ក្រសួង​រតនា​គា​អាមេរិក​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​នាយ​ឧត្តមសេនីយ៍​យោធា​ខ្មែរ​ពី​ររូប​គឺ​លោក​នាយ​ឧត្តមសេនីយ៍​ទៀ​វិញ​មេទព័​ជើង​ទឹក​និង​លោកនាយ​ឧត្តមសេនីយ៍ចៅភិ​រុណ​អគ្គនាយក​បច្ចេកទេស​កងទព័​ពីបទ​ពុករលួយ​។​បញ្ហា​នេះ​ភាគី​កម្ពុជា​បាន​ចោទ​អាមេរិក​ថា​ធ្វើ​ដោយ​ឯកតោភាគី​និង​បំពាន​អធិបតេយ្យភាព​ប្រទេស​កម្ពុជា​!​។​សហរដ្ឋអាមេរិក​បាន​ដាក់ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ និង​រឹតត្បិត​ទិដ្ឋាការ​លើ​មន្ត្រី​យោធា​ជាន់ខ្ពស់​កម្ពុជា ជាច្រើន​រូប​ជា​បន្តបន្ទាប់ ក្រៅពីនេះ​ក៏​មាន​ឈ្មួញ​បំផ្លាញ​ព្រៃឈើ​និង​ក្រុមហ៊ុន​ចិន​ដែល​រកស៊ី​នៅ​កម្ពុជា​ផង​ដែរ​។​

​បន្ទាប់​ពី​មាន​ប្រតិកម្ម​របស់​កម្ពុ​ជា​អាមេរិក​ក៏​បាន​ចេញ​ការអំពាវនាវ​ឲ្យ​អ្នកវិនយោគ​អាមេរិក​ប្រុងប្រយ្នត័​ក្នុង​ការដាក់ទុន​មករក​ស៊ី​ក្នុង​ស្រុក​ខ្មែរ​ផង​ដែរ​ប្រយត្ន័​ប៉ះ​ដៃគូ​មិន​ល្អ​។ ជាងនេះទៅទៀត សហរដ្ឋ​អាមេរិក​ក៏​មិនទាន់​បាន​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​របស់​ខ្លួន​GSP​ឲ្យ​កម្ពុជា​វិញ​ដែរ ក្រោយពី​បាន​ផុត​សុពលភាព​កាលពី​ចុងឆ្នាំ​២០២០៕

Filed in: ព័ត៌មានជាតិ