សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ជំនួប​កំពូល​ចិន​អាមេរិក​ព្យាយាម​គេច​មិនឲ្យ​មាន​ការផ្ទុះ​សង្គ្រាម​!

​ជំនួប​កំពូល​ចិន​អាមេរិក​ព្យាយាម​គេច​មិនឲ្យ​មាន​ការផ្ទុះ​សង្គ្រាម​!

​អាមេរិក​ចិន​៖ ជំនួប​តាម​ប្រព័ន្ធ​វីដេអូ​ប្រមាណ​ជាង ៣​ម៉ោង នៅ​ថ្ងៃ​អង្គារ៍​ទី​១៦​វិច្ឆិកា (​ម៉ោង​នៅ​ទីក្រុង​ប៉េកាំង​) ប្រធានាធិបតី​អាមេរិក លោក ចូ បៃ​ដិន និង​ប្រធានាធិបតី​ចិន លោក ស៉ី ជិន​ពីង បាន​សន្យា​ថា​មាន​ទំនាស់​គ្នា​តែ​នឹង​មិន​ឲ្យ​កើត​សង្គ្រាមឡើយ​! ។​

​សារព័ត៌មាន​ចិន CNA នៅ​រសៀល​ថ្ងៃ​អង្គារ ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២១​បានឲ្យដឹងថា​៖​។​ក្រោយ​ជំនួប​ខាងលើ សេត​វិមាន​អាមេរិក​បាន​ចេញ​សេចក្តីថ្លែងការណ៍​យ៉ាង​ដូច្នេះ​ថា «​លោក​ប្រធានាធិបតី ចូ បៃ​ដិន បាន​លើកឡើង​នូវ​ក្តីបារម្ភ អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​តំបន់ស៉ីន​ជាំង​, តំបន់​ទី​បេ​, និង​ទីក្រុង​ហុងកុង ហើយ​លោក​ថែមទាំង​បាន​ប្រាប់​លោក ស៉ី ជិន​ពីង ថា សហរដ្ឋអាមេរិក​នៅ​តែ​គោរព គោល​នយោបាយ​ចិន​តែមួយ ទាក់ទង​នឹង​តៃវ៉ាន់​»​។ ក្រៅពីនេះ មេដឹកនាំ​ទាំង​ពីរ ក៏​បាន​សន្យា​ធ្វើការ​ជាមួយគ្នា លើ​បញ្ហា​ផ្នែក​ថាមពល និង​អាកាសធាតុ​ផងដែរ​។​

​ដោយឡែក បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន ពាក់ព័ន្ធ​នឹង​លទ្ធផល​នៃ​ជំនួប​ដដែល លោក ស៊ី ជិន​ពីង បាន​បញ្ជាក់​ប្រាប់ លោក ចូ បៃ​ដិន វិញ​ថា​៖ ប្រទេស​ចិន​នឹង​ចាំបាច់​ត្រូវ​ចាត់វិធានការ​ម៉ឺងម៉ាត់ ប្រសិនបើ​ចលនា​ទាមទារ​ឯករាជ្យ​របស់​តៃវ៉ាន់ ហ៊ាន​ឈាន​ជើង​ផ្លោះ​រំលង​ខ្សែបន្ទាត់​ក្រហម​។ លោក ស៊ី បាន​សង្កត់ធ្ងន់​ប្រាប់​លោក បៃ​ដិន ថា ការគាំទ្រ​របស់​អាមេរិក ចំពោះ​ចលនា​ឯករាជ្យ​តៃវ៉ាន់ នឹង​ប្រៀប​ដូច​ជា​ការ​ប្រលែង​លេង​ជាមួយ​ភ្លើង​យ៉ាង​ដូច្នោះ​។​តាម​សេត​វិមាន លោក​ប្រធានាធិបតី ចូ បៃ​ដិន បាន​និយាយប្រាប់​ប្រធានាធិបតី​ចិន​ថា អាមេរិក​ប្រឆាំង​ដាច់ខាត​រាល់​ការប្រឹងប្រែង​ជា​ឯកតោភាគី ដើម្បី ផ្លាស់ប្តូរ Statut quo ឬ​ការប៉ុនប៉ង​ទាំងឡាយ​ណា​ដើម្បី បំផ្លាញ​សន្តិភាព និង​ស្ថិរភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​។​

​នៅត្រង់ចំណុច​នេះ ប្រធានាធិបតី​អាមេរិក​បាន​អំពាវនាវ​ឲ្យគេ​គោរព​Statut quo ពោល​គឺ​បច្ចុប្បន្ន​យ៉ាងម៉េច ទុក​ឲ្យ​វា​នៅ​ដូច្នេះ​ដដែល​។ សារ​របស់​អាមេរិក​មាន​ន័យ​សម្រាប់​ទាំង​ចិន និង​តៃវ៉ាន់ ព្រោះថា ទៅតាម​Statut quo អាមេរិក​គោរព​គោលការណ៍ ចិន​តែមួយ ហើយ ក៏​មិន​គាំទ្រ​ឲ្យ​តៃវ៉ាន់​ប្រកាស​ឯករាជ្យភាព​។ ប៉ុន្តែ បើសិន​តៃវ៉ាន់​រង​ការវាយប្រហារ​ឈ្លានពាន នោះ អាមេរិក​នឹង​ចេញមុខ​ការពារ តៃវ៉ាន់ ទៅតាម​ច្បាប់ Taiwan relation act​។ ច្បាប់ ដែល​អាមេរិក​បាន​បង្កើតឡើង នៅ​ឆ្នាំ ១៩៧៩ នៅក្រោយ​អាមេរិក ត្រលប់​ទៅ​ទទួលស្គាល់ រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន (​ចិន​ដីគោក​) ហើយ​ទទួលស្គាល់ថា តៃវ៉ាន់​គឺជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន មិនមែន​ជា​រដ្ឋ​ឯករាជ្យ​(​នយោបាយ​ចិន​មួយ​)​។​

​ទោះបីយ៉ាងណា មេដឹកនាំ​នៃ​ប្រទេស​មហាអំណាច​ទាំងពីរ ក៏បាន​លើកឡើង​ពី​ភាព​ទទួលខុសត្រូវ​រៀងៗ​ខ្លួន សម្រាប់​ពិភពលោក ដើម្បី​បញ្ចៀស​សង្គ្រាម​។ លោក ចូ បៃ​ដិន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​សម្រាប់​លោក ក្នុងនាម​ជា​មេដឹកនាំ​ចិន និង​សហរដ្ឋអាមេរិក គឺ​ត្រូវ​ធានា​ឲ្យបាន​ថា ការប្រកួតប្រជែង​រវាង​ប្រទេស​យើង នឹង​មិន​ប្រែ​ក្លាយទៅជា​ការផ្ទុះ​សង្គ្រាម​ឡើយ​»​។ ចំណែក លោក ស៊ី​វិញ បាន​ថ្លែងថា «​ក្នុងនាម​ជា​មហាអំណាច សេដ្ឋកិច្ច​ធំ​បំផុត​ទាំង​ពីរ​របស់​ពិភពលោក នឹង​ជា​សមាជិក​អចិន្ត្រៃយ៍ នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ (UNSC) ប្រទេស​ចិន និង​សហរដ្ឋអាមេរិក ចាំបាច់​ត្រូវ​បង្កើន​ការទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្នា​បន្ថែមទៀត​»៕

Filed in: អន្តរជាតិ