សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​នៅ​ក្រោម​សម្ពាធ នៃ​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ សម្តេច​តេជោ ហ៊ុន សែន អំពាវនាវ​សភា​អាស៊ី​-​អឺរ៉ុប ការពារ​យន្តការ​ពហុ​និយម​

​នៅ​ក្រោម​សម្ពាធ នៃ​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ សម្តេច​តេជោ ហ៊ុន សែន អំពាវនាវ​សភា​អាស៊ី​-​អឺរ៉ុប ការពារ​យន្តការ​ពហុ​និយម​

​ភ្នំពេញ​៖ ក្តីបារម្ភ​ចំពោះ​សន្តិភាព និង​សន្តិសុខ​របស់​ពិភពលោក ដោយសារតែ​ការប្រកាន់​នយោបាយ​ឯកតោ​ភាគី និង​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ របស់​ប្រទេស​មហាអំណាច សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​រៀបចំ​នៅ​រសៀល​ថ្ងៃ​អង្គារ ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ បាន​ថ្លែង​អំពាវនាវ​ថ្នាក់ដឹកនាំ​សភា​អាស៊ី​-​អឺរ៉ុប ក្នុង​កិច្ចប្រជុំ​ភាពជា​ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣​ឲ្យ​ការពារ​យន្តការ​ពហុ​និយម​។

​ពិ​ពី​បើក​កិច្ចប្រជុំ​នេះ ធ្វើឡើង​តាម​ប្រព័ន្ធ​វីដេអូ ដោយ​មាន​ការ​ថ្លែង​សុន្ទរកថា​គន្លឹះ​ពី​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​, លោកស្រី ហេ​ឌី អូត​តា​ឡា អនុប្រធាន​សភា​អឺរ៉ុប និង​សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា​ផង​ដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​គូស​រំលេច​អំពី​បញ្ហា​ប្រឈម​របស់​ពិភពលោក ដែល​បណ្តាល​មក​ពី​វិបត្តិ​នៃ​ការ​រាតត្បាត​ជំងឺ​កូវី​ដ​១៩ និង​ការគំរាមកំហែង​ចំពោះ​សន្តិសុខ និង​សន្តិភាព​ពិភពលោក ដោយសារ​តែ​នយោបាយ​ឯកតោភាគី​និយម និង​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​ពី​សំណាក់​ប្រទេស​មហាអំណាច ដូច​ទៅ​នឹង​សុន្ទរកថា​នៃ​កិច្ចប្រជុំ​អន្តរជាតិ​នានា ដែល​បាន​ធ្វើ​នា​ពេល​កន្លងទៅ​ផង​ដែរ​។​

​សម្តេច​តេជោ​ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​ទៅកាន់​ថ្នាក់ដឹកនាំ​សភា​អាស៊ី​-​អឺរ៉ុប​ថា សន្តិភាព និង​សន្តិសុខ​សកល កំពុង​តែ​ស្ថិតនៅក្រោម​សម្ពាធ និង​កាន់តែ​ពិបាក​ប៉ាន់ស្មាន​ដោយសារ​ការកើនឡើង​នៃ​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​។ សម្តេច​តេជោ បន្តថា ខ្សែបន្ទាត់​ភូមិសាស្ត្រ​នយោបាយ​នានា កំពុង​ត្រូវបាន​គូសវាស​រួចទៅហើយ និង​បាន​ដាក់​គំនាប​ឱ្យ​រដ្ឋ​តូចៗ​ជ្រើសរើស​របៀបវារៈ​ន​យោ​បាយ​មួយ ដែល​មិន​ឆ្លុះបញ្ចាំង​អំពី​ឆន្ទៈ និង​ផលប្រយោជន៍​នៃ​ប្រជាជាតិ​របស់​ខ្លួន​។​

​ទាក់ទង​បញ្ហា​នេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​កម្ពុជា បញ្ជាក់ថា មានតែ​ភាពជា​ដៃគូ​ប្រកបដោយ​ភាពជឿ​ទុកចិត្ត​គ្នា​នោះទេ ទើប​អាច​នាំឱ្យ​ពិភពលោក​អាច​រក្សាបាន​នូវ​យន្តការ​ពហុភាគី​និយម​មួយ ដែល​ធានាបាន​នូវ​សន្តិភាព ស្ថិរភាព វឌ្ឍនភាព និង​វិបុលភាព​របស់​ពិភពលោក​។​«​នៅក្នុង​បរិបទ​នៃ​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​ដ៏​តានតឹង​នេះ មានតែ​ភាពជា​ដៃគូ​ប្រកបដោយ​ភាពជឿ​ទុកចិត្ត​គ្នា​នោះទេ ទើប​អាច​ឱ្យ​យើង​បន្ត​រក្សា​បាន​នូវ​យន្តការ​ពហុភាគី​និយម​មួយ ដែល​នឹង​ធានាបាន​នូវ​សន្តិភាព​, ស្ថិរភាព​, វឌ្ឍនភាព និង​វិបុលភាព​របស់​សកលលោក​»​។​

​សម្តេច​តេជោ បាន​បន្ថែមថា «​ក្នុង​ស្មារតី​នេះ យើងទាំងអស់គ្នា​ចាំបាច់​ត្រូវតែ​បន្ត​រក្សា​ឱ្យបាន​នូវ​តម្លៃ​នៃ​សន្តិភាព ព្រមទាំង​បន្ត​រិះរក​ជានិច្ច​នូវ​យន្តការ​ចាំបាច់​នានា សំដៅ​សម្រេច​ឱ្យបាន​នូវ​គោលដៅ​ដ៏​ឧត្តុង្គឧត្តម​នេះ​»​។​សម្តេច​តេជោ ក៏​បាន​បង្ហាញ​នូវ​ការជឿជាក់​ថា ស្ថាប័ន​សភា​អាស៊ី​-​អឺរ៉ុប នឹង​ដើរតួនាទី​ដ៏​សំខាន់​នៅក្នុង​ការពង្រឹង​ទំនុកចិត្ត​, ការ​បញ្ចៀស​បញ្ហា តាមរយៈ​ការទូត​រវាង​សភា និង​សភា (Parliamentary Preventive Diplomacy) និង​សំខាន់​បំផុត​នោះ គឺ​ការធានា​ឱ្យបាន​នូវ​ទំនុកចិត្ត​បែប​យុទ្ធសាស្ត្រ ជាពិសេស​លើ​បញ្ហា​សន្តិសុខ និង​ស្ថិរភាព ដែល​កាន់តែ​មាន​ភាពស្មុគស្មាញ និង​ចាក់​សេះ​ខ្លាំង​ឡើង​នេះ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មើលឃើញ​ផងដែរ​ថា យន្តការ​ពហុភាគី​និយម នៅតែ​ជា​គន្លឹះ​ដ៏​សំខាន់​មួយ​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងឡាយ​របស់​ពិភពលោក ក៏ដូចជា​ក្តីបារម្ភ​ចំពោះ​ការបំផ្លាញ​នូវ​សន្តិភាព និង​សន្តិសុខ​របស់​ពិភពលោក​។ «​ប្រសិនបើ​គ្មាន​យន្តការ​ពហុភាគី​និយម​មួយ​ដែល​រឹងមាំ នោះ​យើង​ក៏​ពុំ​អាច​ដោះស្រាយ​បញ្ហា​ទាំងអស់​នេះ​ជារួម​បានដែរ​»​។​

​សម្រាប់​ការប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​សកល​ទាំងនេះ សម្តេច​តេជោ បានបញ្ជាក់​ថា កម្ពុជា​ប្តេជ្ញា​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​នៃ​ការគោរព​គ្នា​, ការរៀនសូត្រ​ពី​គ្នា​, ការយោគយល់​គ្នា​, ការទុកចិត្ត​គ្នា និង​ការផ្ដល់​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក ដើម្បី​កសាង​បាន​នូវ​គ្រឹះ​ដ៏​ចាំបាច់​មួយ សម្រាប់​ការអនុវត្ត​គោលនយោបាយ​ការបរទេស​ពហុភាគី​និយម​។​

Filed in: ព័ត៌មានជាតិ