សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អំណោយ​សង្គ្រោះ​បឋម សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ត្រូវបាន​ឯកឧត្តម សុខ លូ អភិបាលខេត្ត​បាត់ ដំបង ចែកជូន​ដល់​ដៃ​ប្រជាពលរដ្ឋ​រងគ្រោះ​!

​អំណោយ​សង្គ្រោះ​បឋម សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ត្រូវបាន​ឯកឧត្តម សុខ លូ អភិបាលខេត្ត​បាត់ ដំបង ចែកជូន​ដល់​ដៃ​ប្រជាពលរដ្ឋ​រងគ្រោះ​!

​បាត់ដំបង​៖​នៅ​ព្រឹក​ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ ឯកឧត្តម សុខ លូ អភិបាល នៃ​គណ​:​អភិបាលខេត្ត​បាត់ ដំបង និង​សហការី​បាន​នាំយក​អំណោយ​សង្គ្រោះ​បឋម​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​ក្រឡា ហោ​ម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​និង​លោក​ជំទាវ​ទៅ​ចែកជូន​ដល់​ដៃ​បងប្អូន​ប្រជា ពលរដ្ឋ​ដែល​ទទួលរង​ផលប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង ហើយ​បាន​ជម្លៀស​ខ្លួន​មក កាន់​ទី​ទួល​សុវត្ថិភាព នៅក្នុង​ស្រុក​រុក្ខ​គិរី ខេត្ត បាត់ដំបង ។​

​មកដល់ ពេលនេះ ទឹក​បាន​ស្រក​ទៅវិញ​អស់ហើយ ។ បងប្អូន​ប្រជាពលរដ្ឋ​បាន​មក​កាន់​លំនៅដ្ឋាន​វិញ​ជា​បណ្តើរៗ​ហើយ ពុំមាន​បងប្អូន​ណា​ម្នាក់​បាត់បង់​ជីវិត​ទេ តែមាន ការខូចខាត​ដំណាំ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ថ្នល់​មួយចំនួន ៕

Filed in: ព័ត៌មានជាតិ