សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សមត្ថកិច្ច​រក​ឃើញ​កាំភ្លើង​អនាមិ​កនៅ​ភ្នំព្រឹក​កើន​ដល់​៥៣​ដើម​ហើយ​!

សមត្ថកិច្ច​រក​ឃើញ​កាំភ្លើង​អនាមិ​កនៅ​ភ្នំព្រឹក​កើន​ដល់​៥៣​ដើម​ហើយ​!

បាត់ដំបង​ ៖ ​កាំភ្លើង​ជាង​១០ ដើម​ទៀត ត្រូវបាន​សមត្ថកិច្ច រកឃើញ​ជា​បន្តបន្ទាប់ ដែល​បាន​លាក់ទុក នៅ​ចំណុច​ចំការ​មៀន ស្ថិតក្នុង​ក្រុម​ទី​២ ភូមិ​អូរ​រំដួល ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង បន្ទាប់​ពី ប្រជាពលរដ្ឋ​ប្រទះឃើញ កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១​។

​ករណីយ៍​នេះ លោក​ឧត្តមសេនីយ៍ឯក ឆាយ គឹម​ខឿន​អ្នកនាំពាក្យ អគ្គស្នងការដ្ឋាន នគរបាលជាតិ បាន​ប្រាប់​កាសែត​ថាៈ “ រហូតមកដល់​ពេលនេះ (​ទី​១៦​វិច្ឆិកា​)​យើង​បាន​រកឃើញ កាំភ្លើង​ចំនួន ៥៣ ដើម​ហើយ និង​កំពុងស្ថិត​នៅ​ក្នុង​ការបន្ត​ស្រាវជ្រាវ​”​។​ទាក់ទង​ករណី​កាំភ្លើង​អនាមិក​នេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​រកឲ្យឃើញ​ម្ចាស់​កាំភ្លើង​ជាង ៣០ ដើម ដែល​បាន​លាក់ទុក នៅ​ចំណុច​ចំការ​មៀន ស្ថិតក្នុង​ក្រុម​ទី​២ ភូមិ​អូរ​រំដួល ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង ហើយ​ដែល​ត្រូវបាន ប្រជាពលរដ្ឋ​ប្រទះឃើញ កាលពី​រសៀល ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១​។​

​នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត ខៀវ សុភ័គ​អ្នកនាំពាក្យ​បាន បញ្ជាក់ថាៈ “​អ្វី​ដែល​យើង​គិត រូបភាព​ទី​១. អាច​ជា​ការរត់ពន្ធ​អាវុធ ពី​យើង​ទៅ​ភូមា ពីព្រោះ​សព្វថ្ងៃនេះ ភូមា​ត្រូវការ​អាវុធ ដើម្បី​ធ្វើ​សឹក​សង្គ្រាម​។ ទី​២. អាច​ពាក់ព័ន្ធ​ទៅនឹង​ចលនា ពួក​ឧទ្ទាម នៅក្នុង​ស្រុក​យើង យក​អាវុធ​លាក់ទុក​ដើម្បី​រង់ចាំ​ផ្ទុះអាវុធ ប៉ុន្តែ​លទ្ធភាព​នឹង​ដូចជា តិច​ទេ និង​ទី​៣. យើង​អាច​គិតថា ចោរប្លន់​ប្រដាប់អាវុធ​។ ប៉ុន្តែ​រូបភាព​ទាំងអស់នេះ យើង​គិតថា រូបភាព​ទី​១ ច្រើនជាង (​អាច​ជា​ការរត់ពន្ធ​អាវុធ ពី​យើង​ទៅ​ភូមា​) ”​។​

​តាម​សេចក្តីរាយការណ៍​របស់ ប្រជាពលរដ្ឋ កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១ សមត្ថកិច្ច បាន​ទៅ​រក​ឃើញ កាំភ្លើង​ចំនួន ៣៣ ដើម ប្រភេទ AK ស្វ័យ ៣០​ដើម និង​អាវុធ M79 ចំនួន ៣ ដើម រួម​ទាំង​បង់​ចំនួន ៤០ បង់ ហើយ​បាន​យក​អាវុធ​ទាំងអស់ មក​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​ភ្នំព្រឹក ហើយ​កំពុងតែ​ត្រួតពិនិត្យ ដើម្បី​រក​តម្រុយ ក្នុង​ការស្រាវជ្រាវ រក​ប្រភព​អាវុធ ។​

Filed in: ព័ត៌មានជាតិ