សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ដាច់ចិត្ត​វាយ​ក្បាល​ឳ​ពុក​បង្កើត​នឹង​ញញួរ ដោយសារតែ​មិន​ឲ្យ​លុយ​ទិញ​ស្រា​ផឹក​

​ដាច់ចិត្ត​វាយ​ក្បាល​ឳ​ពុក​បង្កើត​នឹង​ញញួរ ដោយសារតែ​មិន​ឲ្យ​លុយ​ទិញ​ស្រា​ផឹក​

​ខេត្ត​បាត់ដំបង ៖ កាលពី​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៦ ម៉ោង​ប្រហែល​១៦​និង​00​នាទី នៅ​ចំណុច​ក្រុម​៥ ភូមិ​អន្លង់​តា​ម៉ី ឃុំ​ឈើ​ទាល ស្រុក​បាណន់ ខេត្ត​បាត់ដំបង មាន​ករណី​ឃាតកម្ម មួយ​បាន​បង្កឡើង​ដោយ ជនសង្ស័យ​មាន​ឈ្មោះ ស៊ី​តេ​ស៊ីន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ក្រុម​៥ ភូមិ​អន្លង់​តា​ម៉ី ឃុំ​ឈើ​ទាល ស្រុក​បាណន់ ខេត្ត​បាត់ដំបង បាន​ប្រើប្រាស់ ញញួរ​វាយ​ទៅលើ​ឪពុក​បង្កើត​របស់​ខ្លួន ឈ្មោះ ដែង​ស៊ី​តេ អាយុ​៧៥​ឆ្នាំ រស់នៅ​កនែង​កើតហេតុ បណ្តាលឲ្យ​ស្លាប់ ។

​មូលហេតុ​ដោយ​ជននេះ ជា​មនុស្ស​ស្រវឹងខួប​ស្ទើរ គ្មាន​ស្មារតី​ជា​មនុស្ស ហើយ​តែងតែ​រករឿង ឪពុក​រាល់ថ្ងែ ដើម្បី​បាន​លុយ​យក​ទៅ​ទិញ​ស្រា​ផឹក នៅក្នុង​គ្រួសារ​របស់គាត់ គឺមាន​តែ​ពីរ​នាក់​ឪពុក​និង​កូនប្រុស​ប៉ុណ្ណោះ ។​

​កំលាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាណន់ បាន​ចុះ​ទៅ​ដល់ កន្លែងកើតហេតុ និង​បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​នៅ​នឹង​កន្លែង ហើយ​រៀបចំ សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

 

IMG-20160831-WA0035 IMG-20160831-WA0036

Filed in: សន្តិសុខសង្គម