សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រំដោះ​ជនជាតិ​ថៃ​ជាង​៦០​នាក់​ដែល​ក្រុម​ជួញដូរ​បង្ខាំង​នៅ​ប៉ោយប៉ែត​ដោយសារ​សន្តិសុខ​ផ្ទៃក្នុង​នៅតាម​កាស៊ីណូ​ប៉ោយប៉ែ​ត​សម្ងំ​ឈឹង​!

​រំដោះ​ជនជាតិ​ថៃ​ជាង​៦០​នាក់​ដែល​ក្រុម​ជួញដូរ​បង្ខាំង​នៅ​ប៉ោយប៉ែត​ដោយសារ​សន្តិសុខ​ផ្ទៃក្នុង​នៅតាម​កាស៊ីណូ​ប៉ោយប៉ែ​ត​សម្ងំ​ឈឹង​!

​ក្រុង​ប៉ោយប៉ែត​៖ បុគ្គលិក​ជនជាតិ​ថៃ​ជាង​៦០​នាក់ ដែល​ត្រូវ​ថៅកែ​ល្បែង​តាម​អន​ឡាញ​ជនជាតិ​ចិន​ក្នុង​ក្រុង​ប៉ោយប៉ែត ជា​ក្រុម​ជួញដូរ​មនុស្ស​បង្ខំ​ឲ្យធ្វើ​ការខុសច្បាប់ រួម​ទាំង​ធ្វើទុក្ខបុកម្នេញ និង​លក់​បន្ត​ទៅឲ្យ​ថៅកែ​អន​ឡាញ​ជនជាតិ​ចិន​ផ្សេង​បើ​មិន​អាច​ធ្វើការ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​កម្ពុជា​ទៅ​រំដោះ​ចេញ​ហើយ​។​ ​ក្រុម​ចំណាប់ខ្មាំង​ជនជាតិ​ថៃ​នេះ​បើ​ចង់​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​ត្រូវ​យក​លុយ​មក​លោះ​ក្នុង​ម្នាក់ៗ​ចាប់ពី​៣០,០០០​ទៅ​៥០,០០០​បាត​ប្រាក់​ថៃ​។

​សមត្ថកិច្ច​កម្ពុជា​បានឲ្យដឹងថា ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច​កម្ពុជា​រំដោះ​ជនជាតិ​ថៃ​ជាង​៦០​នាក់​បាន​ហើយ ក៏​បាន​ប្រគល់​ពួកគេ​ទាំងប្រុស​-​ស្រី​ជាង​៦០​នាក់ ទៅ​ឲ្យ​ភាគី​ថៃ​នៅលើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​១៥ វិច្ឆិកា​២០២១​នេះ​។​ប្រភព​ច្បាស់ការ​ប្រាប់ថា បញ្ហា​ខាងលើ​នេះ​ជនរងគ្រោះ​ជា​ជនជាតិ​ថៃ​បាន​ប្ដឹង​ទៅ​ស្ថានទូត​ថៃ​នៅ​ព្រះរាជាណាចក្រ​ថៃ​ទើប​កម្លាំង​ជម្នាញ​ថៃ​ផ្ដល់ព័ត៌មាន​ទៅ​ស្ថានទូត​ថៃ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​សុំ​កម្លាំង​សហការ​និង​ជួយសង្គ្រោះ​ជនជាតិ​ថៃ​ដែល​ត្រូវ​ក្រុម​ជួញដូរ​មនុស្ស​ធ្វើទុក្ខបុកម្នេញ​។​

​ប្រភព​ដដែល​បន្តថា​ក្រោយ​ពី​ទទួល​កិច្ច​អន្តរាគមន៍​ពី​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា ទើប​កម្លាំង​ជំនាញ​របស់​ក្រសួង​មហាផ្ទៃ​សុំ​កិច្ចសហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ​ដើម្បី​ស្រាវជ្រាវ​។
​កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​រំដោះ​ជនជាតិ​ថៃ​ទាំង​នោះ​ចេញពី​កន្លែងធ្វើការ​កាលពី​ថ្ងៃ​ទី​១៤​ខែ​ឆ្នាំ​ដដែល ហើយ​យក​ជនជាតិ​ថៃ​ប្រុស ស្រី​ទាំងអស់​ទៅ​រក្សា​នៅ​កន្លែង​កម្លាំង​នគរបាល​វរ​ការពារ​ព្រំដែន​គោក​៩១១​។​លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥​ខែ​វិ​ច្ចការ​ឆ្នាំ​២០២១​នេះ​ជនជាតិ​ថៃ​ទាំង​អស់នោះ​ត្រូវបាន​កម្លាំង​ជំនាញ​កម្ពុជា​ប្រគល់​ជូន​កម្លាំង​សមត្ថកិច្ច​ថៃ​នៅ​លើ​ស្ពាន​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​។​

​មិនដឹងថា​តើ​ហេតុ​អី​ករណី​មួយ​នេះ​កម្លាំង​សន្តិសុខ​ផ្ទៃក្នុង​របស់​ក្រសួង​មហាផ្ទៃ​ដែល​ឈរជើង​នៅ​ក្រុង​ប៉ោយប៉ែ​ត​រាប់សិប​នាក់​មិន​ដឹង​?​ឬ​មួយ​ត្រូវ​ឈ្មួញ​បិទមាត់​?​។​បើ​កុំ​តែ​ជនរងគ្រោះ​ជនជាតិ​ថៃ​ប្ដឹង​ទៅ​ស្ថានទូត​របស់គេ​ថា​មាន​ថៅកែ​អន​ឡាញ​ចិន​បង្ខំ​ឲ្យ​ជនជាតិ​ថៃ​ជាង​៦០​នាក់​ដើម្បី​ធ្វើ​ការងារ​ឲ្យគេ ហើយ​ត្រូវបាន​កម្លាំង​ក្រសួងមហាផ្ទៃ​ចុះមក​ជួយ​សង្គ្រោះ​ទើប​ដឹង​។​ម្យ៉ាងទៀត​បើ​តាម​ប្រភព​ពី​សមត្តកិច្ច​ផ្សេង​បា​ឲ្យដឹងថា​៖​សម្រាប់​បន​ល្បែង​នៅ​ទីក្រុង​ប៉ោយប៉ែ​ត​មិន​ត្រូវបាន​បិទ​តាម​បទបញ្ជារ​រាជរដ្ឋាភិបាល​នោះ​ទេ តាំងពី​ដំណាក់កាល​covid-19​ដំបូង​រហូតទល់​បច្ចុប្បន្ន​ក៏​សមត្តកិច្ច​មិន​មាន​បញ្ហា​អី​ទៀត​។​

Filed in: ព័ត៌មានជាតិ