សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មន្ដ្រី​សាលា​ស្រុក​សណ្តាន់ ១​រូប​កាង​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ ខេត្ត​កំពង់ធំ​

​មន្ដ្រី​សាលា​ស្រុក​សណ្តាន់ ១​រូប​កាង​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ ខេត្ត​កំពង់ធំ​

កំពង់ធំ​៖ មន្ដ្រី​សាលា​ស្រុក​សណ្ដាន់ ១​រូប​ត្រូវបាន​គេ​និយាយថា បាន​យក​តួនាទី​របស់​ខ្លួន​ជា​មន្ដ្រីរដ្ឋបាល​សាលា​ស្រុក​សណ្ដាន់ ទៅ​រកស៊ី​ដឹក​ជញ្ជូន​ឈើ​យ៉ាងសកម្ម តែ​គ្មាន​សមត្ថកិច្ច​ជំនាញ​បង្ក្រាប​ឡើយ​។

​លោក តាន់ ផាន់​នី​មន្ត្រីសង្កាត់​រដ្ឋបាល​ព្រៃឈើ​សណ្ដាន់ បានឲ្យដឹង​ថា​លោក លន ចាន់ថា គឺ​ដឹក​គ្មាន​ច្បាប់ទម្លាប់​នោះទេ​។​បើតាម​អ្នក​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ​និយាយថា បទល្មើស​ដឹក​ឈើ​របស់​លោក លន ចាន់ថា ដឹក​ចេញពី​ច្រក​តោ​ល​៩៩ ក្នុង​ភូមិសាស្ត្រ​ឃុំ​មាន​រិទ្ធ ស្រុក​សណ្តាន់ ដឹកជញ្ជូន​ឆ្ពោះទៅ​ភូមិ​តា​អោក ក្នុង​ទឹកដី​ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ​វិញ​។​

​ការដឹកជញ្ជូន​ឈើ​របស់​លោក លន ចាន់ថា តាម​គោយន្ត ចេញ​ពី​ច្រក​តោ​ល ឃុំ​មាន​រិទ្ធ ដោយ​មាន​អ្នក​បើកដៃ និង​មាន​មន្ត្រី​មួយចំនួន​ទៀត​ដែល​គាំទ្រ និង​ផ្សំគំនិត​ឲ្យ​លោក លន ចាន់ថា ដឹក​បទល្មើស​ព្រៃឈើ​យ៉ាង​រលូន​។​អ្នក​ឃ្លាំ​មើល​បទល្មើស​ព្រៃ​ឈើ និង​ពលរដ្ឋ​សុំណូមពរ លោក ងួន រតនៈ អភិបាល​ខេត្ត​កំពង់ធំ ចាត់វិធានការ​ទៅលើ​បុគ្គល​ឈ្មោះ លន ចាន់ថា ដែល​បាន​រង​ការចោទប្រកាន់​ថា​ធ្វើ​ទង្វើ​មិន​ប្រក្រតី​នោះ​។

​រឿងនេះ លោក លន ចាន់ថា ប្រាប់​កាសែត​ថា រូបលោក​បាន​ទិញ​ឈើ​ពី​ពលរដ្ឋ​នៅក្នុង​ឃុំ មាន​រិទ្ធ ជា​លក្ខណៈ​គ្រួសារ ហើយ​លោក​មិនមែន​ជា​អ្នក​កាង​ឈើ​នោះ​ទេ គឺ​លោក​ជា​អ្នកទិញ និង​ជា​អ្នក​លក់​បន្ត​ទៅ​ឲ្យ​អ្នក​ភូមិ​ធ្វើ​ផ្ទះ​តើ​!​។​

Filed in: ព័ត៌មានជាតិ