សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ផ្ទុះអាវុធ​កណ្តាល​យប់ នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សែន​មនោ​រម្យ​រងរបួស​ចំ​ដៃ​ឆ្វេង​

ផ្ទុះអាវុធ​កណ្តាល​យប់ នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សែន​មនោ​រម្យ​រងរបួស​ចំ​ដៃ​ឆ្វេង​

មណ្ឌលគិរីៈ ផ្ទុះអាវុធ​មួយ​ប្រាវ ក្រុង​សែ​មនោរម្យ បណ្តាល​អោយ​នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សែន​មនោ​រម្យ​ម្នាក់​រងរបួស បញ្ជូន​មក​ស​ង្រោះ្គ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ទាំង​យប់ ។

​ហេតុការណ៍​នេះ​បាន​កើត​ឡើង​វេលា​ម៉ោង ១០ ០០​នាទី​យប់​ថ្ងៃទី ០៤ កក្កដា ២០១៤ ត្រង់​ចំណុច​ផ្លូវ​កែង​ដាក់​ដាំ សង្កាត់ ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី ។

​លោក សូរ សុវណ្ណ ស្នងការរង​ខេត្ត​បាន​បញ្ជាក់​ប្រាប់ថាៈ​អ្នក​រងរបួស​ក្នុង​ហេតុការណ៍​ខាងលើ​នេះ​ឈ្មោះ ហេង ចន្ត្រា ភេទ ប្រុស អាយុ ៤៤​ឆ្នាំ​មាន​តួនាទី​ជា​នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សែន​មនោ​រម្យ​ត្រូវបាន​ជន​មិន​ស្គាល់​មុខ​បាញ់រះ​ចំនួន​៣​គ្រាប់ ចំ​ដៃ​ឆ្វេង​១​គ្រាប់​បណ្តាលអោយ​រងរ​បួ​ប​ត្រូវបាន​បញ្ជូន​មក​សង្គ្រោះ​មន្ទីរពេទ្យ​ខេត្ត​។​លោក​ស្ន​ការរង​ថាៈ​រឿង​នេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ក្នុង​ករណី​នេះ ។

​លោក ហេង ចន្ត្រា រងរបួស​បាន​ប្រាប់​អ្នកឆ្លើយឆ្លង​ព័ត៍មាន​ថា មុនពេល​កើតហេតុ​ខ្លួន​បាន​ចត​រថយន្ត​នៅ​អែប​ផ្លូវ​មួយ​សន្ទុះ ស្រា​បប់​តែ​មាន​រថយន្ត​តូច​ចំនួន​មួយ​គ្រឿង​ឆ្វែល​ចុះឡើង​ឃើញ​ជនសង្ស័យ​ចុះ​មក​សួរ​ថា លោក​ឯង​ខាង​ណា​មក​ធ្វើ​អី​? មួយ​មាត់​២​មាត់​សួរ​ចប់ ស្រាប់តែ​ជន​នោះ​ដក​កាំភ្លើង​បាញ់រះ​សំដៅ​មក​លើ​រថយន្ត​របស់​លោក​ចំនួន ៣ គ្រាប់ បណ្តាលអោយ​រងរបួស​តែម្តង ។ ភ្លាមនោះ ក៏​មាន​ការបាញ់​តបត​គ្នា​វិញ ប៉ុន្តែ​ជន​មិន​ស្គាល់​មុខ​បើករថយន្ត​គេចខ្លួន​បាត់​តែ​ម្តង​ទៅ ។

​លោក ហេង ចន្ត្រា​បាន​ប្រាប់ថា រថយន្ត​ដែល​ជន​មិន​ស្គាល់​មុខ​ជិះ​ធ្វើ​សកម្មភាព​(​ប្រហាក់ប្រហែល​កាមឺ​រី​)​ពាក់​ស្លាក់​លេខ 2D 9531 ។​តាម​ការសន្និដ្ឋាន​របស់​សមត្ថកិច្ច​ប្រាប់​ថា​កាំភ្លើង​ដែល​ជន​មិន​ស្គាល់​មុខ​ប្រើប្រាស់​គឺជា​ក្បាល​គ្រាប់ K 54៕

2014_07_05dpn1 (3) 2014_07_05dpn1 (2)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី