សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ក្រសួង​កសិកម្ម បើកដៃ​ឲ្យ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ អនុវត្ត​កម្មវិធី​សង្គ្រោះ​និង​ថែរក្សា​សត្វព្រៃ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​

ក្រសួង​កសិកម្ម បើកដៃ​ឲ្យ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ អនុវត្ត​កម្មវិធី​សង្គ្រោះ​និង​ថែរក្សា​សត្វព្រៃ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​

​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ នៅ​ទីស្ដីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ហ៊ាន វណ្ណ​ហន រដ្ឋលេខាធិការ បាន​ទទួល​ជួប​កញ្ញា ស៊ូ​វណ្ណា ហ្គោន​ឡែត នាយិការ​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ និង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អនុវត្ត​គម្រោង​រវាង​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វព្រៃ ស្តីពី “​កម្ម​វិធី​សង្គ្រោះ និង​ថែរក្សា​សត្វព្រៃ​” (Wildlife Alliance)​។​

​លោក ហ៊ាន វណ្ណ​ហន បានឱ្យដឹងថា កិច្ច​សហប្រតិបត្តិ​រវាង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ (Wildlife Alliance) និង​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ចាប់ពី​ឆ្នាំ​២០០១-២០២១ បាន​អនុវត្ត​គម្រោង​ប្រកបដោយ​ជោគជ័យ​គួរឱ្យគត់សម្គាល់ ក្រោម​ការដឹកនាំ​របស់ កញ្ញា ស៊ូ​វណ្ណា ហ្គោន​ឡែត ដែល​បាន​អនុវត្ត​គម្រោង​ស្ដីពី “​កម្ម​វិធី​សង្គ្រោះ និង​ថែរក្សា​សត្វព្រៃ​”​។ ក្នុង​កំឡុងពេល​អនុវត្ត​គម្រោង (២០០១ ដល់ ២០២១) អង្គការ បាន​ប្រើប្រាស់​ថវិកា​សរុប​ចំនួន ១៩,១៤៦,០០០ ដុល្លា​អាមេរិក​។

​លោក ហ៊ាន វណ្ណ​ហន បានឱ្យដឹង​ទៀត​ថា បច្ចុប្បន្ន​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ក៏​នៅតែ​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ដ​ដែល លើ​ការអនុវត្ត​គម្រោង​ស្ដីពី “​កម្ម​វិធី​សង្គ្រោះ និង​ថែរក្សា​សត្វព្រៃ​” ដែល​មាន​ទីតាំង​អនុវត្ត​គម្រោង គឺ​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ និង​គ្រប់​ខេត្ត​-​ក្រុង​ទាំងអស់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​ថវិកា​សរុប​ចំនួន ២,៨២៣,៤០០ ដុល្លារ​អា​មេ​រិច សម្រាប់​ឆ្នាំ​២០២២ រហូតដល់ ឆ្នាំ​២០២៤​។​សូម​ចូលរួម​សហការ ការពារ​សត្វព្រៃ​ទាំងអស់គ្នា ដោយ ខល់​មកលេខ 012 500 094 (Hot line)

Filed in: ព័ត៌មានជាតិ