សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ពលករ​ខ្មែរ​៧​នាក់​ស្លាប់​នៅក្នុង​មណ្ឌល​ចត្តា​ឡី​សក័​ក្រុង​ប៉ោយប៉ែត​!

​ពលករ​ខ្មែរ​៧​នាក់​ស្លាប់​នៅក្នុង​មណ្ឌល​ចត្តា​ឡី​សក័​ក្រុង​ប៉ោយប៉ែត​!

បន្ទាយមានជ័យ ៖ មនុស្ស​យ៉ាង​ហោច​៧​នាក់​បាន​ស្លាប់​ដោយ​ពុល​អាលកុល​នៅ​មណ្ឌល​ចត្តា​ឡី​សក័នៅភូមិ​កូប​ធំ​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័​យ​កាលពី​ថ្ងៃ​ទី​១១​ខែវិច្ឆិកា​២០២១ ។
​ហេតុការណ៍ ពលករ​ពុល​អាលកុល​នោះ បាន​ធ្វើឲ្យ​ពលករ យ៉ាងហោច​៧​នាក់​ស្លាប់ ក្នុង​នោះ​ម្នាក់​ជា​ស្រី សរុប​អ្នកពុល ចំនួន​២៥​នាក់ ជា​ពលករ​ធើ្វ​ចំណាកស្រុក មកពី​ប្រទេស​ថៃ ។​អ្នកឃើញ​ហេតុការណ៍​ជាក់ស្តែង​បាន ឲ្យដឹងថា​÷ ពួកគាត់​មក​ពី​ថៃ សរុប​១០​នាក់ ពេលមកដល់ មណ្ឌល​ធើ្វ​ច​ត្តា​ឡីស័​កកូប​ធំ បាន​១៤​ថ្ងៃ ស្រាប់តែ ឃើញ​ក្រុម​យុវជន ដែល​ជា​ពលករ ជាប់​ឃុំ​ខ្លួន ក្នុង​មណ្ឌល​នាំគ្នា​ជួបជុំ​ផឹក​ស្រាស ហេតុការណ៍​ផឹក​ស្រាស​នោះ កើតមាន​តាំងពី​ថ្ងៃ​ទី​០៨​វិច្ឆិកា​មក​ម្លេះ ។​

​ក្រោយមក​ត្រូវ​មន្ត្រី សន្តិសុខ​ដឹង​ហើយ​ហាម មិនឲ្យ​មាន​អ្នក​លក់​ដូ​រ​ស្រា ឬ បៀរ​នោះទេ តែ​មិន​ដឹង​យ៉ាងម៉េច ស្រាប់តែ​ថ្ងៃ​ទី​០៩​វិច្ឆិកា​២០២១​នេះ ក្រុម​អ្នក​ញៀន​ស្រា បាន​ទិញ​ទឹក អាល​កុល មក​ច្នៃ លាយ​ជាមួយ​ទឹក ស្អាត នាំគ្នា​ហូប​ជួបជុំ ។​ស្ត្រី​ដែល​ឃើញ​ហេតុ​ការ​នោះ បានឲ្យដឹង​ទៀតថា ក្រុមខ្លះ​លាយ អាលកុល​ជាមួយ និង​ទឹក ស្អាត ខ្លះ​ទៀត​លាយ ជាមួយ​ទឹកក្រូច ពណ៌​ក្រហម​និង ភេសជ្ជៈ ស្ទីង​ជាដើម ។ គាត់​ថា​អ្នក​ដែល ស្លាប់​អាច​ផឹក​ច្រើន និង​មិន​ហូប​អាហារ​ទ្រាប់​ពោះ ចំណែក​អ្នក ពុល​ស្រាលៗ អាច​ផឹក​តិច ។ ស្ត្រី​ដដែល​បាន​បន្តថា បើ​តាម​គាត់​ដឹង គឺ ស្លាប់​៦​នាក់​មាន​ម្នាក់​ស្រី ពុល​សរុប​២១​នាក់ ក្នុង​ចំណោម​អ្នក​ផឹក​នោះ ។​

​ពលករ​ខ្មែរ​ដែល​ស្នាក់នៅ ធ្វើ​ចត្តា​ឡី​ស័ក ក្នុង​មណ្ឌល កូប​ធំ​ស្នើឲ្យ​អាជ្ញាធរ រឹតបណ្តឹង កុំឲ្យ​មាន​មនុស្ស​ផឹកស៊ី​លេងល្បែង ក្នុង​មណ្ឌល​តទៅទៀត ជាមួយគ្នា​នេះ​សូម ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា ប្រឈម​នានា ដូចជា កង្ហារ បាយ​ទឹក​ឲ្យបាន គ្រប់គ្រាន់​ផង ។​លោក ឱក ទីណា ប្រធាន​ពេទ្យ​បង្អែក ក្រុង​ប៉ោយប៉ែត នៅ​ព្រឹក​ថ្ងៃទី​១២​វិច្ឆិកា​២០២១​នេះ មិនអាច​សុំឲ្យ​លោក​ធើ្វ​ការ អធិប្បាយ​ជុំវិញ​ហេតុ​ការបង្ក​ឲ្យ​ពុល មនុស្ស​ស្លាប់​នោះបានទេ ព្រោះ​ទូរស័ព្ទតេ​ចូល​ច្រើនដង គ្មាន​អ្នក​ទទួល ។​

​ទាក់ទិន​នឹង​ករណី​នេះ លោក រឿន សុធី អនុប្រធាន​មន្ទីរ​សុខាភិបាល និង​ជា​អ្នកនាំពាក្យ មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​ឱ្យ​កាសែត​ដឹងថា ជនរងគ្រោះ​ដែល​បាន​ពុល​មាន​ចំនួន ២៥​នាក់ មាន​រោគសញ្ញា ក្នុង​នោះ​មកទល់ពេលនេះ អ្នកពុល​បាន​ស្លាប់​កើន​ដល់​ចំនួន​៧​នាក់​ហើយ គិត​ត្រឹម​ម៉ោង​៩​ព្រឹក ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១​។ ចំពោះ​ហេតុការណ៍​កើត​តាំងពី ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២១ ប្រហែល​ជា​ម៉ោង​២​រសៀល​មក​ម្លេះ​។​
​លោក ឡេ ចាន់​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ ប្រាប់​ថា​ជាប់រវល់​ខ្លាំង គ្មាន​ពេល​ជួប អ្នកសារព័ត៌មាន​ទេ ។​

​យ៉ាងណាក៏ដោយ ពាក់ព័ន្ធ​ករណី​ពុល​អាហារ លើ​ពលរដ្ឋ ដែល​ស្នាក់នៅ​ធ្វើ​ចត្តា​ឡី​ស័ក នៅ​ខេត្ត​បន្ទាយមានជ័យ នេះ​គឺ​កើតឡើង ញឹកញាប់​ហើយ​ដែរ ៕

Filed in: ព័ត៌មានជាតិ