សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ក្រសួង​បញ្ជាក់បន្ថែម​ពី​ការ​មិន​តម្រូវឲ្យ​ធ្វើ​ចត្តា​ឡីស័​ក​សម្រាប់​ជន​គ្រប់រូប ដែល​វ៉ាក់សាំង​គ្រប់​ចំនួន ពេល​ចូល​មក​ប្រទេស​កម្ពុជា​

​ក្រសួង​បញ្ជាក់បន្ថែម​ពី​ការ​មិន​តម្រូវឲ្យ​ធ្វើ​ចត្តា​ឡីស័​ក​សម្រាប់​ជន​គ្រប់រូប ដែល​វ៉ាក់សាំង​គ្រប់​ចំនួន ពេល​ចូល​មក​ប្រទេស​កម្ពុជា​

​ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ​ក្រសួង​សុខាភិបាល បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ផ្លូវការ បញ្ជាក់​អំពី​ការ​មិន​តម្រូវឲ្យ​ធ្វើ​ចត្តា​ឡីស័​ក​សម្រាប់​ជន​គ្រប់រូប (​បូក​ទាំង​ជនបរទេស​) ដែល​ចូលមក​ប្រទេស​កម្ពុជា​ទាំង​តាម​ផ្លូវអាកាស​គោក​និង​ផ្លូវទឹក​។ តែ​សម្រាប់​តែ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​រួចរាល់​ប៉ុណ្ណោះ​!​។

​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន ក្រសួង​សុខាភិបាល បាន​បន្ថែមថា បើ​ទោះបី​មិន​តម្រូវឲ្យ​ធ្វើ​ចត្តា​ឡី​ស័ក សម្រាប់​អ្នក​ចាក់​វ៉ាក់សាំង​ហើយ​ក៏​ពិតមែន ប៉ុន្ដែ​ត្រូវ​បំពេញ​កាតព្វកិច្ច​មួយ​ទៀត គឺ​ការយក​សំណាក​ដោយ​ប្រើប្រាស់​ឧបករណ៍​តេស្ដ​រហ័ស​។​ដោយឡែក សម្រាប់​អ្នក​ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង គឺ​តម្រូវឲ្យ​ធ្វើ​ចត្តា​ឡី​ស័ក ចំនួន​១៤​ថ្ងៃ និង​យក​សំណាក​ដោយ​ម៉ាស៉ីន PCR ដដែល មិន​មាន​ការផ្ដល់ជូន​នូវ​លក្ខខណ្ឌ​ពិសេស សម្រាប់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់​នោះទេ​។​

​សេចក្ដីប្រកាស​ព័ត៌មាន របស់​ក្រសួង​សុខាភិបាល​ត្រូវបាន ធ្វើឡើង​បន្ទាប់​ពី​មាន​ការសម្រេច​របស់​ស​ម្ដេច​តេជោ ហ៊ុន សែន តាមរយៈ​សារ​សំឡេង ដែល​បាន​អនុញ្ញាត​ឲ្យ​ផ្សព្វផ្សាយ​ជា​សាធារណៈ នៅ​ល្ងាច​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ​ស្តីពី​ការ​មិន​តម្រូវឲ្យ​ធ្វើ​ចត្តា​ឡី​សក័​ពេល​ចូលមក​កម្ពុជា​អ្នក​ដែល​បាន​ចាក់​វ៉ាកសាំង​ហើយ​២​ដង​។​

​ក្រសួង​សុខាភិបាល បាន​បន្ថែមទៀតថា អ្នកដំណើរ​ដែល​បាន​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ ពេញលេញ ហើយ​កំពុង​ធ្វើ​ចត្តា​ឡីស័​កនៅ​តាម​មណ្ឌល​ចត្តា​ឡី​ស័ក​, សណ្ឋាគារ និង​គេហដ្ឋាន នៅ​ទូទាំង​ប្រទេស និង​ដែល​មិន​មាន​វិជ្ជ​មានកូ​វីដ​-១៩ ត្រូវ​អនុញ្ញាតឲ្យ​ចេញពី​ការ​ធ្វើ​ចត្តា​ឡី​ស័ក ចាប់ពី​ថ្ងៃ​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ​តទៅ​។​

Filed in: ព័ត៌មានជាតិ