សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ក្រសួងការបរទេស​ប្រតិកម្ម​រឿង​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​យោធា​កម្ពុជា​

​ក្រសួងការបរទេស​ប្រតិកម្ម​រឿង​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​យោធា​កម្ពុជា​

​ក្រសួងការបរទេស​កម្ពុជា​នៅ​រសៀល​ថ្ងៃ​ទី​១២​ខែវិច្ឆិកា​ឆ្នាំ​២០២១​នេះ បា​ចាត់ទុក​ការសម្រេច​របស់​សហរដ្ឋអាម៉េរិ​កលើ​មន្ត្រី​យោធា​ពីរ​រូប​ថា​ជា​ការប្រើ​អំណាច​យុត្តាធិការ​ហួស​ព្រំដែន និង​ជា​ការ​ចោទ ប្រកាន់​គ្មាន​មូលដ្ឋាន​ដែល​ធ្វើឡើង​ដោយ ហេតុផល​ភូមិសាស្ត្រ​នយោបាយ​។

​សេចក្ដីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ដែល​ផ្សព្វផ្សាយ​ដល់​បណ្តាញ​សារព័ត៌មាន​និង​បណ្តាញ​សង្គម​ផ្លូវការ​របស់​ក្រសួង​នេះ​បាន​បញ្ជាក់ថា​៖
១. ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សូម​បដិសេធ​យ៉ាង​ដាច់អហង្ការ​ចំពោះ​អំណាច យុត្តាធិការ​ហួស​ព្រំដែន​របស់​សហរដ្ឋ​អាម៉េរិក​មក​លើ​មន្ត្រី​កម្ពុជា​ក្រោម​ការចោទប្រកាន់​គ្មាន​មូលដ្ឋាន​ដែល​ធ្វើឡើង​ដោយ​ហេតុផល ភូមិសាស្ត្រ​នយោបាយ​។​
២.​យុទ្ធនាការ​លាប​ពណ៌​និង​ការដាក់ទណ្ឌកម្ម​ជា​ឯកតោភាគី​របស់​សហរដ្ឋអាមេរិក​ប្រឆាំ​ង​នឹង​បុគ្គល​សាធារណៈ​នៃ​រដ្ឋ​អធិបតេយ្យ​មួយ​មិន​ត្រឹម​តែ​បំពាន​លើ​ច្បាប់​អន្តរជាតិ​និង​បទដ្ឋាន​មូលដ្ឋាន​នៃ​ទំនាក់ទំនង​អន្តរជាតិ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​បាន​បង្ហាញ​ពី​ការ​មាក់ងាយ ទាំងស្រុង​ដល់​ឯករាជ្យភាព​និង​ជា​ការជ្រៀតជ្រែក យ៉ាងធ្ងន់ធ្ងរ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ផ្សេង​ទៀត​ផង​ដែរ​។​
៣.​ការដាក់ទណ្ឌកម្ម​នេះ គឺជា​ការអនុវត្ត​ផ្ទុយទៅនឹង​សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស (៤៦/៥)​ដែល​ត្រូវបាន អនុម័ត​ក្នុង​ខែ​មីនា​ឆ្នាំ​២០២១​ហើយ​ដែល​បានធ្វើការ​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​ការ​បន្ត​ប្រើប្រាស់​វិធានការ​ដោយ​បង្ខិតបង្ខំ​ជា ឯកតោភាគី​របស់​មហា​អំណាច​មួយចំនួន ជា​ឧបករណ៍ ដាក់​សម្ពាធ​លើ​ប្រទេស​អភិវឌ្ឍន៍​តិចតួច និង​ប្រទេស​កំពុងអភិវឌ្ឍន៍ សំដៅ​រារាំង​ប្រទេស​ទាំងនោះ​មិន​ឱ្យ​អនុវត្ត​សិទ្ធិ​ស្វ័យ​សម្រេច​ក្នុង​ការជ្រើសរើស​ប្រព័ន្ធ​នយោបាយ​សេដ្ឋកិច្ច​និង​សង្គម​របស់​ខ្លួន​។​
៤. កម្ពុជា​តែងតែ​បង្ហាញ​នូវ​បំណងប្រាថ្នា​ចង់ឱ្យមាន​ទំនាក់ទំនង​កាន់តែ​រឹងមាំ​និង​ជិតស្និទ្ធ​ជា​ង​នេះ ទោះបីជា​មាន​អតីតកាល ដ៏​ឈឺចាប់​ជាមួយ​សហរដ្ឋអាមេរិក​យ៉ាងណាក៏ដោយ​។​ក្នុង​សប្តាហ៍​នេះ​ក្រសួងការបរទេស​សហ​រដ្ឋ​អាម៉េរិក​បានបង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់​ខ្លួន​ក្នុងការ ” ធ្វើការ​រួមគ្នា​ជាមួយ​កម្ពុជា​ក្នុងនាម ជា​ប្រធាន​អាស៊ាន​បន្ទាប់ ។​

​ក៏ប៉ុន្តែ​ទណ្ឌកម្ម​ដែល​ដាក់​ចេញ ដោយ​មិន​ស្រប​ច្បាប់​នេះ គឺជា​ការបោះ ជំហាន​ខុស​ទិស​ដៅ​មួយទៀត​ដែល​ងាក​ចេញ​ទាំងស្រុង​ពី​ស្មារតី​មិត្តភាព​និង​កិច្ចខិតខំ ប្រឹងប្រែង​ជាថ្មី ក្នុង ការជំរុញ​ភាព​ជា​ដៃគូ​ប្រកបដោយ​ផ្លែផ្កា​រវាង​ប្រទេស​ទាំង​ពីរ នៅក្នុង​វិស័យ​មួយចំនួន​ដូចជា ពាណិជ្ជកម្ម​និង ការវិនិយោគ ការប្រយុទ្ធប្រឆាំង​ភេរវកម្ម បេសកកម្ម​រក្សា​សន្តិភាព ការ​រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក​បាត់ ខ្លួន​(POW/MIA) ការធ្វើ​មាតុភូមិនិវត្តន៍​ពលរដ្ឋ​ខ្មែរ អ្នកស្ម័គ្រចិត្ត Peace Corps ទំនាក់ទំនង​ប្រជាជន​និង​ប្រជាជន​និង​បញ្ហា​សំខាន់ៗ​ក្នុង​តំបន់​នៃ ផលប្រយោជន៍​រួម​៕

Filed in: ព័ត៌មានជាតិ