សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មេ​ល្បែង​ឈ្មោះ​លឹម​និង​វ៉ា​បើក​ល្បែង​ភ្នាល់​ជល​មាន់នៅ​ច្រក​ដូង​៧​ដើម​សង្ស័យ​មាន​ភ្លើង​ខៀវ​ពី​ចៅហ្វាយខេត្ត​

មេ​ល្បែង​ឈ្មោះ​លឹម​និង​វ៉ា​បើក​ល្បែង​ភ្នាល់​ជល​មាន់នៅ​ច្រក​ដូង​៧​ដើម​សង្ស័យ​មាន​ភ្លើង​ខៀវ​ពី​ចៅហ្វាយខេត្ត​

​ត្បូងឃ្មុំ​៖​ ឈ្មោះ លឹម និង​ឈ្មោះ វ៉ា​ត្រូវបាន​អភិបាលខេត្ត​ត្បូងឃ្មុំ​ឲ្យ ចាប់ផ្តើម​បើក​ដំណើរការ​ឡើងវិញ​សង្វៀន​ជល់​មាន់ នៅ​កាស៊ីណូ ដូង​ប្រាំពី​ដើម ហៅ​ច្រក​ដា​វិញ​ហើយ​ព្រោះ​សមត្ថកិច្ច ពាក់ព័ន្ធ​រក្សា​ភាព​ស្ងៀមស្ងាត់​មិន​បង្ក្រាប​។

​ប្រភពពី ប្រជាពលរដ្ឋ ដែល រស់នៅ ឃុំ​ដា ស្រុក​មេមត់ បាន អោយដឹងថា ក្រុម​អ្នក​ញៀន​ល្បែង ចូល​មក​លេង​មាន ទាំង​រថយន្ត ទំនើប នឹង ម៉ូតូ ជាច្រើន​គ្រឿង​។​ដោយឡែក អ្នកឈ្នះ រាប់ពាន់ រាប់ ម៉ឺន ដុល្លា ស្រែក ហ៊ោ​កញ្ជៀ​វ សប្បាយ ត្រ​ហឹង អឹង​កង ផ្អើល ពេញ ក្នុង​កាស៊ីណូ​ដែល​កាលពី អតីត​មានឈ្មោះ យីហោ (៦៩) បច្ចុប្បន្ននេះ លុប​ផ្លាក​យីហោ អស់ហើយ​។​មិនដឹង​ថា​ល្បែង​ជល់​មាន់​មាន​ច្បាប់​ឬ​អត់​ច្បាប់​នោះទេ​ព្រោះ​កាស៊ីណូ​នេះ​ធ្លាប់​ត្រូវបាន​អាជ្ញាធរ​បិទ​ផងដែរ​។​

​ក្រៅ​ពី​បាន​តុង​ដល់​សមត្តកិច្ច ពលរដ្ឋ ក្នុង​មូលដ្ឋាន​នៃ​ទឹកដី ស្រុក​មេមត់ មាន​ការព្រួយបារម្ភ​ល្បែង​ជ​លើ​មាន់​ភ្នាល់​ជ្រក​ក្រោម​ស្លាក​កាស៊ីណូ​អត់​ឈ្មោះ​នេះ ខ្លាច​កើត​ជា ចោរឆក់ លួច ប្លន់ និង​គ្រឿងញៀន រីក​រាលដាល គូរ​អោយ​ក​កត់សម្គាល់​។ អ្នកចាញ់ ឈានទៅដល់ បញ្ចាំ ឡាន ម៉ូតូ ប្លង់ដី និង​ទ្រព្យសម្បត្តិ ផ្សេងៗ ជា​យះ​ថា​ហេតុ អាច​ប្រើប្រាស់​អំពើហិង្សា គ្រូ​សារ ថែមទៀត​ផង​។​

​ប្រជាពលរដ្ឋ ដែល​ធ្លាប់​ចូល​ទៅ​លេង ដល់​ក្នុង​កាស៊ីណូ ច្រក​ដូង​ប្រាំពីរ​ដើម ឈ្មោះ លឹម នឹង ឈ្មោះ វ៉ា ជា​ម្ចាស់​សង្វៀន បាន​បើក​ល្បែងស៊ីសង​ខុសច្បាប់ ដូចជា សង្វៀន​ជល់​មាន់​នឹង បៀ រ អាប៉ោង យូគី រួម ទាំង ល្បែងភ្នាល់ ចំរុះ ស្ថិតនៅ ចំណុច​ភូមិ ដា ឃុំ ដា ស្រុក មេមត់ ខេត្ត ត្បូងឃ្មុំ ចំណែក សមត្ថកិច្ច ពាក់ ពន្ធ័​ក្នុង ខេត្ត មិន​ចាត់​វិធានការ បង្ក្រាប​នោះ​ទេ ទុក្ខ​អោយ​លេង តាម​អំពើ​ចិត្ត​។​

​ប្រជាពលរដ្ឋ រស់នៅ ភូមិ​ដា ឃុំ​ដា ស្រុក​មេមត់ សណូ ម ពរ ដល់ លោក​ជាម ចន្ទ័ សោភ័ណ្ឌ អភិបាលខេត្ត ត្បូងឃ្មុំ នឹង លោក ម៉ុន មាគ៌ា​ស្នងការ ដ្ឋា ន នគរបាល ខេត្ត​ត្បូងឃ្មំ បើ​តេជគុណ​មិន​បាន​ទទួល​តុង​ពី​ថៅកែ​សង្វៀនមាន់​នោះ​ទេ​មេត្តា​ចាត់​មន្ត្រី​ក្រោម​ឱវាទ ចុះបង្ក្រាប​សង្វៀន បញ្ជាល់មាន់ ច្រក​ដូង​ប្រាំពី​ដើម​ផង​ទាន​!៕

Filed in: ព័ត៌មានជាតិ