ខេត្តបាត់ដំបង ៖ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយបានរាយការណ៍ទៅសមត្តកិច្ច។លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់កាសែតថា សមត្ថកិច្ចបានទៅរកឃើញកាំភ្លើងចំនួន ៣៣ដើម ប្រភេទAKស្វ័យ ៣០ដើម និងអាវុធM79 ចំនួន០៣ដើម រួមទាំងបង់ចំនួន៤០បង់ ។ បានយកអាវុធទាំងអស់មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ។ ហើយបន្តធ្វើការត្រួតពិនិត្យដើម្បីរកតម្រុយក្នុងការស្រាវជ្រាវប្រភពអាវុធ។មានការកតសម្គាល់ថាមួយរយះក្រោយនេះសមត្តកិច្ចឧស្សាហ៍រកឃើញអាវុធនៅតាមព្រុំដែលធ្វើឲ្យមានការសង្ស័យថាជាសកម្មភាពជួញដូរលួចលាក់ក៏ថាបាន។ប៉ុន្តែសមត្តកិច្ចមិនទាន់ដែលចាប់បានទេ។