សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អាជ្ញាធរ​បង្ក្រាប​សកម្ម​ភាព​កាយ​យក​ថ្មភ្នំ​គ្មាន​ច្បាប់​អនុញ្ញាត ដោយ​រឹបអូស​គ្រឿងចក្រ ០៥ គ្រឿង និង​អ្នកបញ្ជា​ពាក់ព័ន្ធ​

​អាជ្ញាធរ​បង្ក្រាប​សកម្ម​ភាព​កាយ​យក​ថ្មភ្នំ​គ្មាន​ច្បាប់​អនុញ្ញាត ដោយ​រឹបអូស​គ្រឿងចក្រ ០៥ គ្រឿង និង​អ្នកបញ្ជា​ពាក់ព័ន្ធ​

គ្រឿងចក្រ ០៥ គ្រឿង និង​អ្នកបញ្ជា​ពាក់ព័ន្ធ​កាយ​យក​ថ្មភ្នំ​គ្មាន​ច្បាប់​អនុញ្ញាត​ត្រូវបាន​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​០២:៣០​នាទី ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២១ ។​

​ជនសង្ស័យ​ចំនួន ០៩​នាក់ និង​គ្រឿងចក្រ​ចំនួន ០៥ គ្រឿង ដែល​ពាក់ព័ន្ធ​ក្នុងករណី​ជីក​យក​ថ្មភ្នំ​គ្មាន​ច្បាប់​អនុញ្ញាត ត្រង់​ចំណុច​ភ្នំ​ធំ ស្ថិតនៅក្នុង​ភូមិ​ព្រៃគ្រី ឃុំ​ព្រៃគ្រី ស្រុក​ជល​គិរី ខេត្ត​កំពង់ឆ្នាំង មានឈ្មោះ​ដូច​ខាងក្រោម​៖
១-​ឈ្មោះ ចាន់ សុខន ភេទ​ប្រុស អាយុ​៦០​ឆ្នាំ​(​ម្ចាស់​គ្រឿងចក្រ​)​រ ស់​នៅ​ភូមិ​ព្រៃគ្រី​ត្បូង ឃុំ​ព្រៃគ្រី ស្រុក​ជល​គិរី ខេត្ត​កំពង់ឆ្នាំង​។​
២-​ឈ្មោះ ហុង ស៊ុន​លី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​(​មេការ​) រស់នៅ​ភូមិ​ព្រៃគ្រី​ត្បូង ឃុំ​ព្រៃគ្រី ស្រុក​ជល​គិរី ខេត្ត​កំពង់ឆ្នាំង​។​
៣-​ឈ្មោះ បូ​វ បុរី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​(​ម្ចាស់​គ្រឿងចក្រ​) រស់នៅ​ភូមិ​ទន្លេ​ក្រៅ ឃុំ​ជលសា ស្រុក​ជល​គិរី ខេត្ត​កំពង់ឆ្នាំង​។​

​វត្ថុតាង​ចាប់​យក​រួមមាន​៖
១-​អាអ៊ិ​ច​ចំនួន​០៣​គ្រឿង​
២-​រថយន្ត​ត្រៃ​ឡឺ​ចំនួន​០១​គ្រឿង​
៣-​អា​ប៊ុល​ចំនួន​០១​គ្រឿង​
៤-​ទូរស័ព្ទដៃ​ចំនួន​០៤​គ្រឿង​។​

​បច្ចុប្បន្ន​ជន សង្ស័យ​ទាំង ០៣ នាក់ រួម​នឹង​វត្ថុតាង​ខាងលើ ត្រូវបាន​ការិយាល័យ​ជំនាញ​កំពុង​ធ្វើ​ឯកសារ (​ប្រគល់​.​ទទួល​) ឲ្យទៅ​ជំនាញ​ខណ្ឌ​រដ្ឋបាល​ព្រៃឈេ​ី​ខេត្ត​កំពង់ឆ្នាំង​បន្ត​នីតិវិធី ៕

Filed in: ព័ត៌មានជាតិ