សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី​អះអាងថា​នឹង​ជួយ​កម្ពុជា​ក្នុង​នាម​ប្រធាន​អាស៊ាន​!

រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី​អះអាងថា​នឹង​ជួយ​កម្ពុជា​ក្នុង​នាម​ប្រធាន​អាស៊ាន​!

ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ទទួល​ជួប​ពិភាក្សា​ជាមួយ លោកស្រី ម៉ា​រី​ស ផេន ( Marise PAYNE ) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការនារី នៃ​ប្រទេស​អូស្ត្រាលី នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ​ក្នុង​ឱកាស​មក​បំពេញ​ទស្សនៈកិច្ច​នៅ​កម្ពុជា ។

លោក អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេជោ ហ៊ុន សែន បានឱ្យដឹងថា​៖ លោកស្រី ម៉ា​រី​ស ផេន បាន​ជម្រាប​សម្តេច​តេជោ ហ៊ុន សែន ថា លោកស្រី បាន​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​ពីរ​លើក​កន្លងមកហើយ គឺ​លើក​ទី​១ នៅ​ឆ្នាំ​២០០២ និង​លើក​ទី​២ នៅ​ឆ្នាំ​២០០៥​លោកស្រី បាន​សង្កេតឃើញថា កម្ពុជា​មាន​ការអភិវឌ្ឍ​យ៉ាងខ្លាំង ដោយ​បាន​គោរព និង​អបអរសាទរ​យ៉ាងខ្លាំង​ចំពោះ​សម្ដេច​តេជោ ហ៊ុន សែន ក្នុង​ការអភិវឌ្ឍ​ប្រទេស​។​

​លោកស្រី ម៉ា​រី​ស ផេន ( Marise PAYNE )​ក៏​បាន​គោរព​វាយតម្លៃ​ខ្ពស់​ចំពោះ​វិធានការ នៃ​ការទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូវី​ដ​១៩ របស់​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ការចាក់​ស្រោច​វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋ និង​ការចាប់ផ្ដើម​ឲ្យ​សិស្ស​ចូលរៀន​ឡើងវិញ ហើយ​បើក​ប្រទេស​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​តាម​បែប​គន្លង​ថ្មី​។​

លោកស្រី ក៏​បាន​បង្ហាញ​នូវ​ការរីករាយ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ទាំង​ទ្វេរ​ភាគី និង​ក្របខ័ណ្ឌ​ពហុភាគី ។ នៅក្នុង​ទ្វេរ​ភាគី លោកស្រី បានបង្ហាញ​ការសប្បាយ​រីករាយ​ដែល​បាន​ទទួល​ផ្លែ​ការ​អំពី​កិច្ចសហប្រតិបត្តិការ​ផ្នែក​កសិកម្ម វិស័យ​យោធា វិស័យ​អប់រំ​និង​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូវី​ដ​១៩ ។​

លោកស្រី ក៏​បាន​គោរព​ជម្រាបជូន​សម្ដេច​តេជោ ហ៊ុន សែន ថា រដ្ឋាភិបាល​អូស្ត្រាលី បានសម្រេច​ផ្ដល់ជូន​កម្ពុជា​នូវ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវី​ដ​១៩ ចំនួន ៣​លាន ២​សែន ៥​ម៉ឺន​ដូស​។ ក្នុងនោះ ចំនួន​១​លាន​ដូស នឹង​ផ្ដល់​ជូន​កម្ពុជា​នៅ​បំណាច់​ឆ្នាំ​២០២១​នេះ​។​

នៅក្នុង​ក្របខ័ណ្ឌ​ពហុភាគី លោកស្រី ក៏​បាន​សម្ដែង​នូវ​អំណរ​សាទរ​ចំពោះ​កម្ពុជា ដែល​បាន​ទទួល​ធ្វើជា​ប្រធាន​អាស៊ាន ហើយ​លោក​ស្រី ក៏​បាន​បង្ហាញ​នូវ​ការពេញចិត្ត​ចំពោះ​កិច្ចសហប្រតិបត្តិកា​ររ​វាង​អាស៊ាន និង​អូស្ត្រាលី ហើយ​លោក​ស្រី ក៏​បាន​គោរព​ជម្រាបជូន​សម្ដេច​តេជោផង​ដែរថា អូស្ត្រាលី នឹង​ជួយ​កម្ពុជា​ធ្វើយ៉ាងណា ឱ្យ​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន ទទួលបាន​ជោគជ័យ​។​

​លោកស្រី ក៏​បាន​ជម្រាបជូន​សម្ដេច​តេជោ ហ៊ុន សែន អំពី​មេត្រីភាព​រវាង​អូស្ត្រាលី អង់គ្លេស និង​សហរដ្ឋអាមេរិក​។​សម្ដេច​តេជោ ហ៊ុន សែន បាន​ឯកភាព​ចំពោះ​ការវាយតម្លៃ​របស់​លោក​ស្រី​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី អំពី​ទំនាក់ទំនង​រវាង​អូស្ត្រាលី និង​កម្ពុជា ទាំង​ទ្វេរ​ភាគី និង​ពហុភាគី​។​
​សម្ដេច​តេជោ ហ៊ុន​សែន ក៏​បាន​មានប្រសាសន៍ថា អូស្ត្រាលី បាន​ជួយ​កម្ពុជា​ច្រើន ជាពិសេស​លើ​វិស័យ​កសិកម្ម ក្នុង​ការបង្កើត​វិទ្យាស្ថាន​ស្រាវជ្រាវ និង​បង្កាត់​ពូជស្រូវ រួម​ទាំង​វិស័យ​យោធា និង​វិស័យ​អប់រំ តាមរយៈ​ការបង្កើត​សាលា​ភាសា​នៅ​កម្ពុជា ហើយ​បើក​ឲ្យ​សិស្ស​កម្ពុជា​ទៅ​រៀន​នៅ​អូស្ត្រាលី​។ ចំពោះ​វិស័យ​សុខាភិបាល​វិញ គឺ​អូស្ត្រាលី ក៏​បាន​ជួយ​ផ្ដល់​វ៉ាក់សាំង​ដល់​កម្ពុជា​។ សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​ថ្លែងអំណរគុណ​ដល់​អូស្ត្រាលី ដែល​បាន​ផ្ដល់​វ៉ាក់សាំង​ជួយ​កម្ពុជា​។​

នៅក្នុង​ក្របខ័ណ្ឌ​អាស៊ាន សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា សម្ដេច​សង្ឃឹមថា អូស្ត្រាលី នឹង​ចូលរួម​ជាមួយ​បណ្ដា​ប្រទេស​អាស៊ាន ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវី​ដ​១៩ ក្នុងការ​ឆ្ពោះទៅ​កាន់​ការតភ្ជាប់​អាស៊ាន​វិញ បន្ទាប់​ពី​មានការ​កាត់ផ្ដាច់​ដោយ​ជំងឺ​កូវី​ដ​១៩​។​
​គួរបញ្ជាក់​ថា ដំណើ​រទស្ស​កិច្ច​ផ្លូវការ​មក​បណ្តា​ប្រទេស​ក្នុង​អាស៊ាន​របស់​ប្រមុខ​ការទូត​អូស្ត្រាលី​នេះ ធ្វើឡើង​នៅ​ប្រទេស​ចំនួន​៤​រួមមាន ម៉ាឡេស៊ី កម្ពុជា វៀតណាម និង​ឥណ្ឌូនេស៊ី​។ មុន​មក​ដល់​កម្ពុជា លោកស្រី​ម៉ា​រី​ស ផេន បាន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ម៉ាឡេស៊ី ដោយ​បាន​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី លោក​សៃ​ហ្វូត​ឌីន អាប់​ដុល​ឡា អំពី​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​ការគាំទ្រ​ការស្តារ​ឡើង​វិញ​ក្រោយ​វិបត្តិកូ​វីដ​១៩៕

Filed in: ព័ត៌មានជាតិ