សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឆេះ​រថយន្ត​៤​គ្រឿង​និង​របួស​មនុស្ស​ម្នាក់​ក្នុង​ហេតុការណ៍​ផ្ទុះ​ហ្គាស់​

ឆេះ​រថយន្ត​៤​គ្រឿង​និង​របួស​មនុស្ស​ម្នាក់​ក្នុង​ហេតុការណ៍​ផ្ទុះ​ហ្គាស់​

​ប្រទេស​ថៃ​÷ យ៉ាងហោច​ណាស់​មាន​មនុស្ស​ម្នាក់​ត្រូវ​បាន​រងរបួស  និង​ព្រមទាំង​ឆេះ​ ​រថយន្ត​ចំនួន​៤​គ្រឿង  ខណៈ​ដែល​មាន​ការ​ផ្ទុះ​ធុង​ហ្គាស់​ជាច្រើន​ធុង​នៅ​កណ្តាល​ទ្រូងផ្លូវ​ ​ដោយសារតែ​ការធ្វេសប្រហែស​របស់​អ្នក​ដឹក​ធុង​ហ្គាស​ដើម្បី​ដើរ​ចែកចាយ ។​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០ និង​០០​នាទី ថ្ងៃទី​៣០  ខែ​សីហា​ ​ឆ្នាំ​២០១៦  នៅលើ​កំណាត់​ផ្លូវ ថៃ​រ៉ា​ត  ខាង​មុខ​ច្រកចូល​ផ្សារ វង់សៈ​កន នា​ទីក្រុង​បាងកក​ ​ប្រទេស​ថៃ  ជិត​សាលារៀន​អន្តរជាតិ​ឃូ​ខុត ។​

​តាម​របាយការណ៍​ពី​ទីនោះ​បាន​អោយដឹងថា  នៅ​មុនពេល​កើតហេតុ គឺ​មាន​រថយន្ត​ កូរេ ប្រភេទ​កង់​៦ មួយ​គ្រឿង​បាន​ដឹក​ធុង​ហ្គាស​ពេញ​ដើម្បី​ដើរ​ចែកចាយ​តាម​អាហា​រដ្ឋា​ន​និង​ភោជនីយដ្ឋាន  ។​ ​ដោយសារ​តែ​ល្បឿន​លឿន​ផង  ហើយ​ផ្លូវ​មាន​លក្ខណៈ​កោង​ផង​ ​ធ្វើអោយ​រថយន្ត​នោះ​ក្រឡាប់​នៅ​កណ្តាល​ផ្លូវ​តែម្តង  ដោយ​បាន​ធ្វើអោយ​ធុង​ហ្គាស​ទាំងអស់​ដែល​នៅលើ​រថយន្ត  បាន​ធ្លាក់​រមៀល​ពេញ​ផ្លូវ ចៃដន្យ​គឺ​មាន​រថយន្ត​មក​ពី​ក្រោយ​បាន​បុក​ទៅ​លើ​ធុង​ហ្គាស់​នោះ  ធ្វើ​អោយ​ផ្ទុះ​តែម្តង ព្រមទាំង​មាន​អណ្តាតភ្លើង​ឆាបឆេះ​ឡើង​ យ៉ាង​សន្ធោសន្ធៅ  ដោយ​បាន​ឆាបឆេះ​ទៅលើ​រថយន្ត​ដទៃ​ទៀត​អស់​ចំនួន​៤​គ្រឿង​ ​ហើយក៏​បាន​បង្កអោយមាន​មនុស្ស​ម្នាក់​រងរបួស​ផងដែរ ដែលជា​អ្នកបើក​រថយន្ត​ដឹក​ហ្គាស់​ ​នោះ​តែម្តង ។​

​នៅវេលា​ម៉ោង​ប្រមាណ​ជា​១១  នា​ថ្ងៃ​ដដែល  ទើប​គេ​សង្គេត​ឃើញ​មាន​ក្រុម​ពន្លត់អគ្គីភ័យ​បាន​ ចុះ​ទៅ​ដល់  ដោយ​បាន​ទប់ស្កាត់​មិន​អោយ​ភ្លើង​នេះ​រាលដាល​ទៅ​កន្លែង​ផ្សេងទៀត​ ​គឺ​បាន​ទប់ស្កាត់​រលត់​ទាំងស្រុង  បន្ទាប់​ពី​មាន​ការកកស្ទះ​ចរាច​រណ៍​អស់​រយៈពេល​មួយ​ម៉ោង​ពេញ ៕​

 

IMG-20160831-WA0017 IMG-20160831-WA0019

Filed in: អន្តរជាតិ