សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក អាំង សុភា ចៅក្រម​សាលាដំបូង​ខេត្ត​កំពត និង​ជា​ចៅក្រម​ស៊ើបសួរ​នៅ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៨៣២ ត្រូវបាន​ស្ត្រី​ម្នាក់​ឈ្មោះ ប៉ុល លក្ខិណា ដាក់​ពាក្យបណ្តឹង​ប្តឹង​ទៅ​ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ដោយ​ប្តឹង​សុំឲ្យ​ដាក់​វិន័យ និង​ធ្វើ​អធិកា​ររ​កិច្ច​នៅក្នុង​សំណុំរឿង​ក្តី​របស់​ខ្លួន​

​លោក អាំង សុភា ចៅក្រម​សាលាដំបូង​ខេត្ត​កំពត និង​ជា​ចៅក្រម​ស៊ើបសួរ​នៅ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៨៣២ ត្រូវបាន​ស្ត្រី​ម្នាក់​ឈ្មោះ ប៉ុល លក្ខិណា ដាក់​ពាក្យបណ្តឹង​ប្តឹង​ទៅ​ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ដោយ​ប្តឹង​សុំឲ្យ​ដាក់​វិន័យ និង​ធ្វើ​អធិកា​ររ​កិច្ច​នៅក្នុង​សំណុំរឿង​ក្តី​របស់​ខ្លួន​

លោក អាំង សុភា ចៅក្រម​សាលាដំបូង​ខេត្ត​កំពត និង​ជា​ចៅក្រម​ស៊ើបសួរ​នៅ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៨៣២ ចុះ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២០ របស់​សាលាដំបូង​ខេត្ត​កំពត ត្រូវបាន​ស្ត្រី​ម្នាក់​ឈ្មោះ ប៉ុល លក្ខិណា អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប និង​ជា​ដើម​បណ្តឹងរដ្ឋប្បវេណី​ក្នុង​សំណុំរឿង​ក្តី​ដាក់ពាក្យប​ណ្តឹ​ង​ប្តឹង​ទៅ​ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ដោយ​ប្តឹង​សុំឲ្យ​ដាក់​វិន័យ និង​ធ្វើ​អធិកា​ររ​កិច្ច​នៅក្នុង​សំណុំរឿង​ក្តី​របស់​ខ្លួន​ដោយ​ដាក់​ការសង្ស័យថា លោក​ចៅក្រម អាំង សុភា ប្រព្រឹត្ត​អំពើ​ស៊ីសំណូកសូកប៉ាន់ ជា​ថ្នូរ​នឹង​ការដោះលែង​ជន​ត្រូវ​ចោទ​ឈ្មោះ ម៉ន សុខ​មាន ឲ្យនៅ​ក្រៅ​ឃុំ​។​

​សូម​បញ្ជាក់​ដែរ​ថា​លោក អាំង សុភា ចៅក្រម​សាលាដំបូង​ខេត្ត​កំពត មានរឿង​ផ្ទុះ​ឡើង​ជា​បន្តបន្ទាប់​ដូច​ជា រឿង​ចាក់​ដី​រំលោភ​ចូល​ព្រែក​កោង​កាង ។​

​សង្ស័យ​ប្រព្រឹត្ត​អំពើ​ស៊ីសំណូកសូកប៉ាន់ ជា​ថ្នូរ​នឹង​ការដោះលែង​ជន​ត្រូវ​ចោទ​ឲ្យនៅ​ក្រៅ​ឃុំ និង​រឿង​មិន​ប្រក្រតី​មួយចំនួនទៀត​។
​ក្រៅ​ពី​ដាក់​ប្តឹង​ទៅ​ក្រសួង​យុត្តិធម៌​លោក​ចៅក្រម​រូប​នេះ​ក៏​មាន​ពាក្យបណ្តឹង​ចូល​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែរ​។​

​ចាំ​មើល​មើ​ថា​ច្បាប់​ស្រុក​ខ្មែរ​ទៅ​រួច​អត់​ករណី​ប្រជាពលរដ្ឋ​ប្តឹង​ចៅក្រ​មចឹង​?៕

Filed in: ព័ត៌មានជាតិ