សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចាប់ខ្លួន​អធិការរង​នគរបាល ស្រុក​គាស់ក្រឡ ដោយ​សង្ស័យ​ពី​បទ​សម្លាប់​មនុស្ស​កាល​ពី​ពីរ​ខែ​មុន​

​ចាប់ខ្លួន​អធិការរង​នគរបាល ស្រុក​គាស់ក្រឡ ដោយ​សង្ស័យ​ពី​បទ​សម្លាប់​មនុស្ស​កាល​ពី​ពីរ​ខែ​មុន​

ប្រភព​ពី​សមត្ថកិច្ច​ឲ្យដឹងថា លោក ដាក សុខា អធិការរង​ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង ទទួលបន្ទុក​គ្រឿងញៀន ត្រូវបាន​កម្លាំង ព្រហ្មទណ្ឌ​ចាប់​ខ្លួន នា​ថ្ងៃ​ទី​៤​វិច្ឆិកា​ហើយ​កសាង​សំណុំរឿង ត្រៀម​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាមច្បាប់ ។​

​អធិការរង​នគរបាល​ស្រុក​រូប​ត្រូវបាន​រកឃើញ​ថា​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ឃាតកម្ម​(​សម្លាប់​បងថ្លៃខ្លួន​)​កាលពី​ចុងខែ​សីហា កន្លងទៅនេះ នៅ​ភូមិ​បា​ស្រែ ឃុំ​ដូន​បា ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង ។ ព្រោះ​មុនពេល​បាត់​ខ្លួន​មាន​សាក្សី​ឃើញ​ជនរងគ្រោះ​ជាប់​ខ្នោះដៃ​ជិះ​ក្នុង​ឡាន​ព្រុស​លោក​ដាក់​សុខា​ដែល​ត្រូវជា​ប្អូនថ្លៃ​ជាមួយ​មន្ត្រី​នគរបាល​ម្នាក់ទៀត​។​

​លោក​ឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នងការ​នគ​បាល​ខេត្ត​បាត់ដំបង បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៍មាន នៅ​ព្រឹក​ថ្ងៃទី​០៥ វិច្ឆិកា​ដោយ​ទទួលស្គាល់ថា “ ពិតជា​ឃាត់ខ្លួន​លោក​អធិការរង​ម្នាក់​នេះ​មែន តែ​កំពុង​ស្ថិត​ក្នុង​ការស្រាវជ្រាវ​នៅឡើយ “ ៕

Filed in: ព័ត៌មានជាតិ