សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារ​ទីស្តីការក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារ​ទីស្តីការក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់​

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៤​កើត ខែ​កត្តិក ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ទីស្តីការ​នៃ​អគារ​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់​។

​អគារ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជា​សមិទ្ធផល​មួយ ដែល​បង្ហាញ​ពី​គុណ​តម្លៃ​នៃ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការលើកម្ពស់​តម្លៃ​ស្ថាបត្យកម្ម ដែល​ជា​ស្នាដៃ​ផ្ទាល់​របស់​កូន​ខ្មែរ ហើយក៏​បាន​បង្ហាញ​នូវ​សមត្ថភាព​របស់​រាជរដ្ឋាភិបាល​លើ​ការគ្រប់គ្រង និង​ប្រើប្រាស់​ថវិកា​ជាតិ ដើម្បី​បង្កើត​នូវ​សមិទ្ធផល​ជាទី​មោទនភាព​សម្រាប់​ជាតិ​ផង​ដែរ​។​

​អគារ​ទីស្តីការក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ មាន​ទីតាំង​ស្ថិតនៅ ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នា​ប៉ែក​ខាងជើង​ឆៀង​ខាងលិច​រាជធានី​ភ្នំពេញ ត្រូវបាន​ប្រារព្ធ​ពិធី​បើ​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០២០ ។ អគារ​នៃ​ក្រសួង​នេះ​សាងសង់​នៅលើ​ផ្ទៃដី​ទំហំ ៤.៥​ហិកតា មាន​ទំហំ​តួ​អគារ​បណ្ដោយ​ប្រវែង ១៣២.៧ ម៉ែត្រ និង​ទទឹង​ប្រវែង ៩៤.៧​ម៉ែត្រ មាន​ចំនួន ៨​ជាន់ កម្ពស់​សរុប​ពី​ទ្រនាប់​ខ្សាច់ ដល់​ចុង​កំពូល​បុស្បុក ៨៨.៥​ម៉ែត្រ ក្នុងនោះ​មាន​កម្ពស់​បុស្បុក ៣៣.២៨​ម៉ែត្រ មាន​ចំណត​រថយន្ត​ប្រមាណ ៤៥០​គ្រឿង និង​ចំណត​ទោចក្រយានយន្ត​ជាច្រើន​គ្រឿង​ទៀត​។​

​គេហទំព័រ Facebook សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី នឹង​ផ្សាយ​ផ្ទាល់​(Live)​ពិធី​នេះ នៅ​ម៉ោង ៨:០០ នាទី ព្រឹក ពី​ទីស្ដីការក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​៕

Filed in: ព័ត៌មានជាតិ