សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចាប់ខ្លួន​ម្តាយបង្កើត​និង​ឪ​ចុង​ដែល​គុបគិត​គ្នា​ធ្វើ​ទារុណកម្ម​លើ​កូនប្រុស​!

​ចាប់ខ្លួន​ម្តាយបង្កើត​និង​ឪ​ចុង​ដែល​គុបគិត​គ្នា​ធ្វើ​ទារុណកម្ម​លើ​កូនប្រុស​!

​ខេត្ត​កណ្តាល ៖​ព្រោះតែ​ខឹង​កូនប្រុស​និយាយថា​មាន​ប្តី​ពីរ​បី​តែ​មិន​គិត​ផ្ទះ ម្តាយបង្កើត​គុបគិត​គ្នា​ជាមួយ​ប្តី​ចុង​បង្កើត​រឿង​ឆ្កួតៗ បង្ខំ​កូនប្រុស​អាយុ​១៣​ឆ្នាំ​រំលោភ​លើ​ខ្លួន បង្ក​ឱកាស​ឱ្យ​ប្តី​វាយ​ធ្វើបាប​កូន​របួស​ពេញ​ខ្លួន ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ចោទ​ពី​បទ «​ធ្វើ​ទារុណកម្ម​និង​អំពើ​ឃោរឃៅ​លើ​កុមារ​»​កាលពី​ថ្ងៃ​ទី​០៤​វិច្ឆិកា​ឆ្នាំ​២០២១ វេលា ម៉ោង​១​និង​៣០​នាទី នៅ​ចំណុច​ភូមិ បារ​គូ ឃុំ បារ​គូ ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល ។

​សមត្តកិច្ច​ឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ផ​.​វ​.​ណ​. ភេទ ប្រុស អាយុ ១៣​ឆ្នាំ មាន​ទីលំនៅ ស្នាក់នៅ ផ្ទះ ជួល ភូមិ បារ​គូ ឃុំ បារ​គូ ស្រុក កណ្តាល ស្ទឹង ខេត្ត កណ្តាល មុខរបរ សិស្ស ។
​ចំណែក​ជនសង្ស័យ ២​នាក់ រួមមាន ១-​ឈ្មោះ សយ វាសនា ភេទ ប្រុស អាយុ ២៤ ឆ្នាំ មាន​ទីលំនៅ ភូមិ ស្លែង ឃុំ ត្រពាំង វែង ស្រុក កណ្ដាល ស្ទឹង ខេត្ត​កណ្ដាល មុខរបរ​កម្មករ រោងចក្រ ត្រូវ​ជា​ឪពុកចុង និង​២-​ឈ្មោះ ផុន សិ​តាវី ភេទ ស្រី អាយុ ៣២ ឆ្នាំ មាន​ទីលំនៅ ភូមិ​ព្រែក​ជប់ ឃុំ ត្នោត ស្រុក បាទី ខេត្ត តាកែវ បច្ចុប្បន្ន ស្នាក់ នៅ ភូមិ បារ​គូ ឃុំ បារ​គូ ស្រុក​កណ្តាល ស្ទឹង ខេត្ត កណ្ដាល មុខ របរ មិន​ពិតប្រាកដ​ត្រូវជា​ម្តាយ ។​

​វត្ថុ តាង​ចាប់ យក​រួមមាន ទូរ​សព្ទ​ចំនួន​២​គ្រឿង ម៉ាក​REDME ពណ៌​ក្រហម​និង​ម៉ាក SUMSUNG​ពណ៌​ស​,​ស្មា​អាវ​ដែក​ចំនួន​០៤​មាន​ប្រវែង​៩៦​ស​.​ម​, កាំបិតប៉័ងតោ​ផ្លែ​ដែក​ដង​ឈើ​ចំនួន​១​មាន​ប្រវែង​៣០​ស​.​ម​និង​ជ្រុញ​ឈើរាង​មូលចំនួន​០១​។​នៅ​ថ្ងៃកើតហេតុ វេលា ម៉ោង ៤​និង​៣០ នាទី​ល្ងាច ជនសង្ស័យ ឈ្មោះ ផុន សិ​តាវី (​ម្តាយ​) បាន ខឹង ជនរងគ្រោះ ត្រូវជា​កូន ប្រុស របស់ខ្លួន ដេីរ និយាយ ប្រាប់ អ្នក ជិតខាង ថា​«​ខ្លួន មាន ប្តី ពី រ ប្តី បី និង មិន ចេះ ធ្វើ ការងារ​ផ្ទះ​?»​។ ជនសង្ស័យ ជា​ម្តាយ បាន​ហៅ​ជន រងគ្រោះ មក​សួរ ហេ​ី​យ បាន យក ស្មា​ភ្ជួរ​អាវ​យកមក​វ៉ៃ​លើ ជនរងគ្រោះ​ជា​កូន ចំ ដៃ ទាំង ពីរ​សង ខាង និង ខ្លួន ជាច្រើន កន្លែង​ម្តង ។​

​លុះដល់​ម៉ោង​៦​និង​៣០ នាទី ព្រលប់​ថ្ងៃ​ខែ​ឆ្នាំ​ដដែល ជនសង្ស័យ សយ វាសនា ជា​ប្តី បាន​សួរនាំ ជន​រង គ្រោះ និង បាន វាយ ជនរងគ្រោះ ដោយ យក ស្មា​ភ្ជួរ​អាវ​ចំនួន​បី​រុំ​ចូលគ្នា វាយ មកលេី ជនរងគ្រោះ ត្រូវចំ ពីក្រោយ ខ្លួន បណ្តាល​ឱ្យ​មក​សួរ ។​រឿង​ដែល​គួរឲ្យ​ហួសចិត្ត​គឺ ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​បង្កើត​រឿង​ឆ្កួតៗ បង្ខំ​កូនប្រុស​អាយុ​១៣​ឆ្នាំ ឱ្យ​រំលោភ​លើ​ខ្លួន​ដោយ​ឲ្យ​ប្តី​លួច​ថត​(​តែ​កូន​មិន​ធ្វើ​តាម​) ដើម្បី​បង្ក​ឱកាស​ឱ្យ​ប្តី​វាយ​ធ្វើបាប​កូន​របួស​ពេញ​ខ្លួន បណ្តាល​ឱ្យ ហើម ជាំ និង ទះ កំផ្លៀង ទាត់​ធាក់ ជនរងគ្រោះ​ជាច្រើន​ជើង បណ្តាល ឱ្យ​ដួល បែកក្បាល ហូរ ឈាម និង មាន​ស្នាមរបួស ពេញ​ខ្លួន ។​

​ជនសង្ស័យ (​ប្តី​)​បាន យក​កាំបិតប៉័ងតោ​មក​កាន់​នឹង​ដៃ ហើយ​បាន​គំរាម​ជនរងគ្រោះ​ថា «​បើ​មិន ឆ្លើយ​ថា​និយាយដើម​ម្តាយ ខ្លួន​នឹង​កាត់​ម្រាមដៃ​បន្តិច​ម្តងៗ​»​។ ពេល នោះ​ជនរងគ្រោះ ក៏​បាន​ឆ្លើយថា «​ខ្លួន​បាន​និយាយ​ថា​ម្តាយ​មាន​ប្តី​ពីរ​បី​មែន​» ទើប​ជនសង្ស័យ ឈប់​វាយ ។​

​ក្រៅពី​រៀប​គម្រោង​ឲ្យ​កូនរំលោភ​ខ្លួន​តែ​កូន​ប្រុស​មិន​ធ្វើ ជនសង្ស័យ ជា​ម្តាយ របស់​បាន​ចោទប្រកាន់​ជនរងគ្រោះ ថា​«​បាន​ចាប់ រំលោភ ប្អូន ស្រី របស់ ខ្លួន ឈ្មោះ វ​.​ជ​.​ហ​. ភេទ ស្រី អាយុ ០៤ ឆ្នាំ ហេ​ី​យ​និយាយ ប្រាប់ ជនសង្ស័យ ត្រូវជា​ប្តី​ថា បាន​ដឹង​និង​បាន រាយការណ៍ ជូន សមត្ថកិច្ច​ហើយ​!៕

Filed in: សន្តិសុខសង្គម