សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​ដឹកនាំ​កិច្ចប្រជុំ​សន្តិសុខ​ក្រោយ​ការធ្វើឃាត​ដោយ​យន្តហោះ​ដ្រូ​ន​មិនបាន​សម្រេច​

​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​ដឹកនាំ​កិច្ចប្រជុំ​សន្តិសុខ​ក្រោយ​ការធ្វើឃាត​ដោយ​យន្តហោះ​ដ្រូ​ន​មិនបាន​សម្រេច​

ប្រទេស​អ៊ីរ៉ាក់ ៖ កិច្ចប្រជុំ​នៅ​ថ្ងៃទី ៧​ខែវិច្ឆិកា នាយករដ្ឋមន្ត្រី អ៊ីរ៉ាក់ លោក​មុស្តា​ហ្វា​អាល់កាធី​មី​( Mustafa al-Kadhimi) បាន​ដឹកនាំ​កិច្ចប្រជុំ​សន្តិសុខ​ជាមួយ​បណ្តា​មន្ត្រីជាន់ខ្ពស់ ទទួលបន្ទុក​សន្តិសុខ​នៅក្នុង​ប្រទេស​នេះ ក្រោយ​ការប៉ុនប៉ង​ធ្វើឃាត​តាម​យន្តហោះ​គ្មាន​មនុស្ស​បើ​កលើ​ភូមិគ្រឹះ​របស់​លោក​លោក​មិនបាន​សម្រេច តែ​បាន​បណ្តាល​ឲ្យ​សន្តិសុខ​៦​នាក់​ដែល​ជា​កងការពារ​នាយ​ក​រដ្ឋមន្ត្រី យាម​នៅ​ខាងក្រៅ​ភូមិគ្រឹះ​រងរបួស​។

​ការិយាល័យ​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​បាន​ចេញ​សេចក្តីប្រកាស​ថ្កោលទោស​យ៉ាងខ្លាំង​ដល់​ការប៉ុនប៉ង​ធ្វើឃាត​នាយករដ្ឋមន្ត្រី Kadhimi នៅ​យប់​ថ្ងៃទី ៦​ខែវិច្ឆិកា តាម​យន្តហោះ​គ្មាន​មនុស្ស​បើក​(​ដ្រូ​ន​)​ដែល​ជា​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​បំផុត​បង្កឡើង​ដោយ​ក្រុម​ភេរវកម្ម​។ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​អ៊ីរ៉ាក់​បានឲ្យដឹងថា មាន​យន្តហោះ​គ្មាន​មនុស្ស​បើក​ដល់​ទៅ ៣​គ្រឿង​ចូលរួម​ធ្វើឃាត​នាយករដ្ឋមន្ត្រី ក្នុងនោះ​មាន​ពីរ​គ្រឿង​ត្រូវ​សន្តិសុខ​បាញ់​កម្ទេច និង​មួយ​គ្រឿង​ទៀតធា្ល​ក់​ចំផ្ទះ​នាយករដ្ឋមន្ត្រីប​ណ្តា​ល​ឲ្យ​ផ្ទុះ​។​

​សហរដ្ឋអាមេរិក​បាន​ថ្កោលទោស​ការវាយប្រហារ​ដោយ​យន្ត​ដ្រូ​ន​ទៅលើ​គេហដ្ឋាន​របស់​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​នៅ​ថ្ងៃ​អាទិត្យ​នេះ ដោយ​ចាត់ទុក​វា​ថា​ជា​អំពើ​ភេរវកម្ម​ជាក់ស្តែង​មួយ​។​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​លោក Ned Price បាន​បង្ហាញ​ពី​អារម្មណ៍​ធូរស្រាល​ក្រោយ​ទទួលបាន​ដំណឹង​ថា​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ កាដ​ហ៊ី​មី រួចផុត​ពី​ការវាយប្រហារ​និង​មាន​សុវត្ថិភាព​នា​ខណៈ​ពេល​នេះ​។​លោក Ned Price បាន​បង្ហាញ​ពី​ជំហរ​គាំទ្រ​របស់​សហរដ្ឋអាមេរិក​ចំពោះ​រដ្ឋាភិបាល​អ៊ីរ៉ាក់ ហើយ​បាន​ប្រាប់​ដែរ​ថា​អាមេរិក​បាន​បោះដៃ​ចូល​ជួយ​អាជ្ញាធរ​អ៊ីរ៉ាក់​ក្នុង​ដំណើរការ​ស៊ើបអង្កេត​ទាក់ទង​ការវាយប្រហារ​នេះ​។​

​បើ​តាម​ការកត់សម្គាល់​ការវាយប្រហារ​ដោយ​ដ្រូ​ន​ទៅលើ​គេហដ្ឋាន​របស់​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​បាន​កើតឡើង​ក្នុងអំឡុងពេល​ដែល​ភាព​តានតឹង​កំពុង​កើន​ឡើង​ខ្លាំង​ពាក់ព័ន្ធ​លទ្ធផល​នៃ​ការបោះឆ្នោត​កាល​ថ្ងៃទី​១០ ខែតុលា ឆ្នាំ ២០២១​ដែល ជា​ការបោះឆ្នោត​លើក​ទី​៥ បន្ទាប់​ពី​ការឈ្លានពាន​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ ២០០៣ បាន​ទម្លាក់​មេដឹកនាំ​ផ្តាច់ការ សា​ដាម ហ្វូ​សេន ។​

​គួរ​បញ្ជាក់​ជូន​ថា ក្នុង​ការបោះឆ្នោត​កាលពី​ខែតុលា​កន្លងទៅ គណបក្ស​ចលនា ម៉ុក​តា​ដា សាដ (Moqtada Sadr) ដែល​មាន​ថ្នាក់ដឹកនាំ​កាន់​និកាយ​ស្ហ៊ី​អ៊ីត ជា​អ្នក​ជាតិនិយម​និង​ជា​អ្នក​រិះគន់​អ៊ីរ៉ង់ ទទួលបាន​អាសនៈ​យ៉ាង​ច្រើន​រហូត​ដល់ ៧០ អាសនៈ​។
​ចំណែក​គណបក្ស​នយោបាយ​អ៊ីរ៉ាក់​ដែល​មាន​ទំនោរ​ទៅរក​អ៊ីរ៉ង់​វិញ​ទទួល​បរាជ័យ​ជាខ្លាំង​ក្នុង​ការបោះឆ្នោត​លើក​នេះ​។​

​សហគមន៍​អន្តរជាតិ​បាន​សាទរ​ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត​នៅ​អ៊ីរ៉ាក់ ប៉ុន្តែ​ក្រុម​បាតុករ​អ៊ីរ៉ាក់​ដែល​គាំទ្រ​អ្នកនយោបាយ​មាន​ទំនោរ​ទៅខាង​អ៊ីរ៉ង់​ស្រែក​តវ៉ា​ថា​មានការ​ក្លែងបន្លំ​សន្លឹកឆ្នោត​។
​ពួកគេ​បាន​ចេញ​ធ្វើបាតុកម្ម​និង​ទាមទារ​ឲ្យមាន​ការរាប់​សន្លឹកឆ្នោ​តឡើង​វិញ​។​កាលពី​ថ្ងៃ​សុក្រ​ទី​៥​វិច្ឆិកា​មាន​បាតុករ​ចំនួន​រាប់រយ​នាក់​បាន​ប៉ះទង្គិច​គ្នា​ជាមួយ​ប៉ូលិស ខណៈពេល​កំពុង​តវ៉ា​នៅ​ជិត​តំបន់​បៃតង​ដើម្បី​បញ្ចេញ​កំហឹង​របស់​ពួកគេ​ចំពោះ​លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​។​

​ភាព​តានតឹង​បាន​កើនឡើង​ខ្លាំង​នៅពេល​ដែល​បាតុករ​ម្នាក់​បាន​ស្លាប់​បន្ទាប់ពី​ព្យាយាម​ដើរ​ចូល​តំបន់​បៃតង​ដែល​ជា​តំបន់​មាន​ការ​យាមកាម​តឹងតែង​ពី​អាជ្ញាធរ​។ កងកម្លាំង​រក្សា​សន្តិសុខ​អ៊ីរ៉ាក់​ជាច្រើន​នាក់ ក៏​បាន​ទទួល​រងរបួស​ដែរ​។​

​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ បាតុករ​ជាច្រើន​រយ​នាក់​ដែល​សុទ្ធ​ជា​អ្នកគាំទ្រ​អ្នកនយោបាយ​អ៊ីរ៉ាក់​មាន​ទំនោរ​ទៅរក​អ៊ីរ៉ង់ បាន​ត្រលប់​ទៅ​កាន់​តំបន់​បៃតង​ជាថ្មី​ម្តងទៀត​ដើម្បី​ធ្វើបាតុកម្ម​។
​ក្រុមអ្នកតវ៉ា​ខ្លះ​បាន​ដុត​រូបភាព​លោកនាយក​រដ្ឋមន្ត្រី លោក​មុស្តា​ហ្វា​អាល់កាធី​មី​( Mustafa al-Kadhimi) ដែល​ពួកគេ​ចាត់ទុកថា​ជាក្រិ​ដ្ឋ​ជនមួយ​រូប​៕

Filed in: អន្តរជាតិ